د قرآن کریم د معناګانو ژباړه - خمیري ژباړه - د رواد الترجمة مرکز

ហ្វូសស៊ីឡាត់

external-link copy
1 : 41

حمٓ

ហា មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ info
التفاسير:

external-link copy
2 : 41

تَنزِيلٞ مِّنَ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

(គម្ពីរគួរអាននេះ)ជាការបញ្ចុះមកពីព្រះជាម្ចាស់ដ៏មហាសប្បុរស មហាអាណិតស្រលាញ់។ info
التفاسير:

external-link copy
3 : 41

كِتَٰبٞ فُصِّلَتۡ ءَايَٰتُهُۥ قُرۡءَانًا عَرَبِيّٗا لِّقَوۡمٖ يَعۡلَمُونَ

ជាគម្ពីរមួយដែលវាក្យខណ្ឌទាំងឡាយរបស់វាត្រូវបានបកស្រាយយ៉ាងច្បាស់លាស់។ ហើយគម្ពីរគួរអាននេះជាភាសាអារ៉ាប់សម្រាប់ក្រុមដែលចេះដឹង។ info
التفاسير:

external-link copy
4 : 41

بَشِيرٗا وَنَذِيرٗا فَأَعۡرَضَ أَكۡثَرُهُمۡ فَهُمۡ لَا يَسۡمَعُونَ

ជាអ្នកផ្តល់ដំណឹងរីករាយ និងដាស់តឿនព្រមាន។ ក៏ប៉ុន្តែភាគច្រើននៃពួកគេបែរជាងាកចេញទៅវិញដោយពួកគេមិនព្រមស្តាប់(វា)នោះឡើយ។ info
التفاسير:

external-link copy
5 : 41

وَقَالُواْ قُلُوبُنَا فِيٓ أَكِنَّةٖ مِّمَّا تَدۡعُونَآ إِلَيۡهِ وَفِيٓ ءَاذَانِنَا وَقۡرٞ وَمِنۢ بَيۡنِنَا وَبَيۡنِكَ حِجَابٞ فَٱعۡمَلۡ إِنَّنَا عَٰمِلُونَ

ហើយពួកគេនិយាយថា៖ ដួងចិត្តរបស់ពួកយើងមានគម្របបិទជិតចំពោះអ្វីដែលអ្នក(ព្យាការីមូហាំម៉ាត់)អំពាវនាវពួកយើងទៅកាន់វា ក្នុងត្រចៀករបស់ពួកយើងមានឆ្នុកចុក ហើយនៅរវាងពួកយើងនិងអ្នក គឺមានរនាំងបាំង។ ដូច្នេះ ចូរអ្នកអនុវត្តន៍(តាមមាគ៌ារបស់អ្នកចុះ) ពិតប្រាកដណាស់ ពួកយើងក៏ជាអ្នកអនុវត្តន៍(តាមមាគ៌ារបស់ពួកយើង)ដែរ។ info
التفاسير:

external-link copy
6 : 41

قُلۡ إِنَّمَآ أَنَا۠ بَشَرٞ مِّثۡلُكُمۡ يُوحَىٰٓ إِلَيَّ أَنَّمَآ إِلَٰهُكُمۡ إِلَٰهٞ وَٰحِدٞ فَٱسۡتَقِيمُوٓاْ إِلَيۡهِ وَٱسۡتَغۡفِرُوهُۗ وَوَيۡلٞ لِّلۡمُشۡرِكِينَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត ខ្ញុំជាមនុស្សលោកធម្មតាដូចពួកអ្នកដែរ គ្រាន់តែគេបានផ្ដល់វ៉ាហ៊ីមកកាន់ខ្ញុំថា៖ តាមពិត ព្រះជាម្ចាស់របស់ពួកអ្នកដែលត្រូវគោរពសក្ការៈ គឺជាព្រះជាម្ចាស់តែមួយគត់។ ដូច្នេះ ចូរពួកអ្នកប្រកាន់ខ្ជាប់តាមមាគ៌ាដែលនាំ(ពួកអ្នក)ទៅកាន់ទ្រង់ និងសុំការអភ័យទោសពីទ្រង់ចុះ។ ហើយភាពវិនាសអន្តរាយ គឺសម្រាប់ពួកដែលធ្វើស្ហ៊ីរិក។ info
التفاسير:

external-link copy
7 : 41

ٱلَّذِينَ لَا يُؤۡتُونَ ٱلزَّكَوٰةَ وَهُم بِٱلۡأٓخِرَةِ هُمۡ كَٰفِرُونَ

ពួកដែលមិនព្រមបរិច្ចាគហ្សាកាត់ ពួកគេគឺជាពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកឡើយ។ info
التفاسير:

external-link copy
8 : 41

إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَهُمۡ أَجۡرٌ غَيۡرُ مَمۡنُونٖ

ពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល សម្រាប់ពួកគេនឹងទទួលបាននូវផលបុណ្យដែលគ្មានទីបញ្ចប់ឡើយ។ info
التفاسير:

external-link copy
9 : 41

۞ قُلۡ أَئِنَّكُمۡ لَتَكۡفُرُونَ بِٱلَّذِي خَلَقَ ٱلۡأَرۡضَ فِي يَوۡمَيۡنِ وَتَجۡعَلُونَ لَهُۥٓ أَندَادٗاۚ ذَٰلِكَ رَبُّ ٱلۡعَٰلَمِينَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ហេតុអ្វីបានជាពួកអ្នកគ្មានជំនឿនឹងអ្នកដែលបានបង្កើតផែនដីក្នុងរយៈពេលពីរថ្ងៃ ហើយពួកអ្នកបែរជាបង្កើត(ព្រះនានា)ជាដៃគូសម្រាប់ទ្រង់ទៅវិញ? (ទ្រង់)នោះហើយ គឺជាព្រះជាម្ចាស់នៃពិភពទាំងអស់។ info
التفاسير:

external-link copy
10 : 41

وَجَعَلَ فِيهَا رَوَٰسِيَ مِن فَوۡقِهَا وَبَٰرَكَ فِيهَا وَقَدَّرَ فِيهَآ أَقۡوَٰتَهَا فِيٓ أَرۡبَعَةِ أَيَّامٖ سَوَآءٗ لِّلسَّآئِلِينَ

ហើយនៅលើផែនដីនោះទ្រង់បានបង្កើតភ្នំជាច្រើននៅពីលើវា និងបានប្រទានពរជ័យចំពោះវា ព្រមទាំងបានកំណត់នៅលើវានូវស្បៀងអាហាររបស់វាក្នុងរយៈពេលបួនថ្ងៃ សម្រាប់អ្នកដែលចង់សួរ(អំពីវា)។ info
التفاسير:

external-link copy
11 : 41

ثُمَّ ٱسۡتَوَىٰٓ إِلَى ٱلسَّمَآءِ وَهِيَ دُخَانٞ فَقَالَ لَهَا وَلِلۡأَرۡضِ ٱئۡتِيَا طَوۡعًا أَوۡ كَرۡهٗا قَالَتَآ أَتَيۡنَا طَآئِعِينَ

បន្ទាប់មក ទ្រង់បានសំដៅទៅកាន់មេឃ ខណៈដែលវានៅជាផ្សែងនៅឡើយ ហើយទ្រង់បានមានបន្ទូលទៅកាន់មេឃនិងផែនដីថា៖ ចូរឯងទាំងពីរគោរពតាមបទបញ្ជាយើង ទោះដោយស្ម័គ្រចិត្ត ឬមិនស្ម័គ្រចិត្តក៏ដោយ។ ពួកវាទាំងពីរបានឆ្លើយថា៖ យើងខ្ញុំធ្វើតាមដោយស្ម័គ្រចិត្ត។ info
التفاسير: