د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه

external-link copy
62 : 7

أُبَلِّغُكُمۡ رِسَٰلَٰتِ رَبِّي وَأَنصَحُ لَكُمۡ وَأَعۡلَمُ مِنَ ٱللَّهِ مَا لَا تَعۡلَمُونَ

ខ្ញុំផ្សព្វផ្សាយដល់ពួកអ្នកនូវវ៉ាហ៊ី(សារ)ទាំងឡាយដែលអល់ឡោះជាម្ចាស់បានផ្តល់មកកាន់ខ្ញុំទៅចំពោះពួកអ្នកទាំងអស់គ្នា។ ហើយខ្ញុំចង់ឲ្យពួកអ្នកបានល្អដោយជម្រុញពួកអ្នកឲ្យគោរពតាមបទបញ្ជាទាំងឡាយរបស់អល់ឡោះ និងប្រការទាំងឡាយដែលនាំឲ្យទទួលបាននូវផលបុណ្យ ហើយនិងព្រមានពីពួកអ្នកពីការប្រព្រឹត្តទង្វើទាំងឡាយដែលទ្រង់បានហាមឃាត់ និងប្រការទាំងឡាយដែលនាំឲ្យទទួលទណ្ឌកម្ម។ ហើយខ្ញុំដឹងអំពីអល់ឡោះនូវអ្វីដែលពួកអ្នកមិនបានដឹងចំពោះអ្វីដែលទ្រង់បានបង្រៀនដល់ខ្ញុំតាមរយៈវ៉ាហ៊ី។ info
التفاسير:
په دې مخ کې د ایتونو د فایدو څخه:
• الأرض الطيبة مثال للقلوب الطيبة حين ينزل عليها الوحي الذي هو مادة الحياة، وكما أن الغيث مادة الحياة، فإن القلوب الطيبة حين يجيئها الوحي، تقبله وتعلمه وتنبت بحسب طيب أصلها، وحسن عنصرها، والعكس.
• ដីដែលមានជីជាតិប្រៀបបាននឹងដួងចិត្តដែលជ្រះថ្លានៅពេលដែលគេបានបញ្ចុះវ៉ាហ៊ីទៅកាន់វា ដែលវា(ចិត្ត) គឺជាមូលដ្ឋានជីវិត ដូចជាទឹកភ្លៀងដែលវាជាមូលដ្ឋានគ្រឹះនៃជីវិតដូច្នោះដែរ។ ពិតណាស់ ដួងចិត្តដែលជ្រះថ្លា នៅពេលដែលវ៉ាហ៊ីត្រូវបានគេនាំទៅដល់វា គឺវាទទួលយកវ៉ាហ៊ីនោះ និងអនុវត្តតាមវា ហើយវាបណ្តុះចេញមក(នូវលទ្ធផល)អាស្រ័យទៅតាមភាពល្អប្រសើរនៃធាតុដើមរបស់វា។ និងផ្ទុយមកវិញ ចំពោះដួងចិត្តដែលមិនល្អ(ក៏ដូចគ្នាដែរ)។ info

• الأنبياء والمرسلون يشفقون على الخلق أعظم من شفقة آبائهم وأمهاتهم.
• បណ្តាព្យាការី និងអ្នកនាំសារទាំងឡាយ ពួកគាត់មានក្តីសណ្តោសប្រណីចំពោះម៉ាខ្លូកទាំងឡាយ ធំធេងជាក្តីសណ្តោសប្រណីរបស់ឪពុកម្តាយពួកគេទៅទៀត។ info

• من سُنَّة الله إرسال كل رسول من قومه وبلسانهم؛ تأليفًا لقلوب الذين لم تفسد فطرتهم، وتيسيرًا على البشر.
• ក្នុងចំណោមមាគ៌ារបស់អល់ឡោះ គឺទ្រង់បញ្ជូនរាល់អ្នកនាំសារណាម្នាក់ទៅកាន់ក្រុមណាមួយនោះ គឺជាមនុស្សនៅក្នុងក្រុមរបស់ពួកគេ និងនិយាយភាសាក្រុមនោះឯង ដើម្បីឲ្យមានភាពស្និទ្ធិស្នាលរវាងពួកគេ និងដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគេ(ក្នុងការយល់ពីសាររបស់អល់ឡោះ)។ info

• من أعظم السفهاء من قابل الحق بالرد والإنكار، وتكبر عن الانقياد للعلماء والنصحاء، وانقاد قلبه وقالبه لكل شيطان مريد.
• អ្នកដែលមានប្រាជ្ញាអន់ជាងគេនោះ គឺអ្នកទាំងឡាយណាហើយដែលបានជួបនឹងសេចក្តីពិត តែពួកគេបែរជាប្រឆាំង មិនព្រមជឿ ហើយមានភាពក្អេងក្អាងមិនទទួលយកពាក្យសម្តីរបស់អ្នកចេះដឹង និងអ្នកឲ្យដំបូន្មាន ហើយធ្វើតាមទំនើងចិត្តខ្លួនឯង និងធ្វើតាមរាល់អ្វីដែលស្ហៃតនចង់បាន។ info