د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه

external-link copy
4 : 7

وَكَم مِّن قَرۡيَةٍ أَهۡلَكۡنَٰهَا فَجَآءَهَا بَأۡسُنَا بَيَٰتًا أَوۡ هُمۡ قَآئِلُونَ

មានស្រុកភូមិជាច្រើនដែលយើងបានបំផ្លាញវាដោយទណ្ឌកម្មរបស់យើងនៅពេលដែលពួកគេនៅតែបន្តស្ថិតនៅលើការប្រឆាំង និងភាពវរង្វង។ ដូចនេះ យើងក៏បានបញ្ចុះនូវទណ្ឌកម្មដ៏ខ្លាំងក្លារបស់យើងទៅកាន់វា(ភូមិស្រុក) ខណៈពេលដែលពួកគេ(អ្នកភូមិ)កំពុងគេងលក់នៅពេលយប់ ឬកំពុងតែសម្រាកនៅពេលថ្ងៃ។ ពេលនោះ ពួកគេគ្មានលទ្ធភាពការពារខ្លួនរបស់ពួកគេពីទណ្ឌកម្មនោះឡើយ ហើយព្រះនានារបស់ពួកគេដែលត្រូវគេគោរពសក្ការៈនោះ ក៏មិនអាចការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះបាននោះដែរ។ info
التفاسير:
په دې مخ کې د ایتونو د فایدو څخه:
• من مقاصد إنزال القرآن الإنذار للكافرين والمعاندين، والتذكير للمؤمنين.
• ក្នុងចំណោមគោលបំណងនៃការបញ្ចុះគម្ពីរគួរអាននោះ គឺដើម្បីដាស់តឿនព្រមានដល់ពួកប្រឆាំងនិងពួកដែលចចេសរឹងរូស ហើយជាការដាស់រំលឹកដល់បណ្តាអ្នកដែលមានជំនឿ។ info

• أنزل الله القرآن إلى المؤمنين ليتبعوه ويعملوا به، فإن فعلوا ذلك كملت تربيتهم، وتمت عليهم النعمة، وهُدُوا لأحسن الأعمال والأخلاق.
• អល់ឡោះបានបញ្ចុះគម្ពីរគួរអានទៅកាន់បណ្តាអ្នកដែលមានជំនឿដើម្បីឲ្យពួកគេដើរតាម និងអនុវត្តតាមវា។ ប្រសិនបើពួកគេធ្វើដូច្នោះ ការអប់រំរបស់ពួកគេ គឺគ្រប់គ្រាន់ហើយ ហើយឧបការគុណ(របស់អល់ឡោះ)ចំពោះពួកគេក៏បានពេញលេញនោះដែរ ហើយពួកគេត្រូវបានគេចង្អុលបង្ហាញទៅកាន់ទង្វើល្អ និងអត្តចរិតប្រសើរថ្លៃថ្លា។ info

• الوزن يوم القيامة لأعمال العباد يكون بالعدل والقسط الذي لا جَوْر فيه ولا ظلم بوجه.
• ការថ្លឹងទង្វើរបស់ខ្ញុំបម្រើអល់ឡោះនៅថ្ងៃបរលោក គឺមានភាពយុត្តិធម៌ និងស្មើភាពបំផុត ដោយគ្មានភាពលម្អៀង ឬភាពអយុត្តិធម៌ណាមួយឡើយ។ info

• هَيَّأ الله الأرض لانتفاع البشر بها، بحيث يتمكَّنون من البناء عليها وحَرْثها، واستخراج ما في باطنها للانتفاع به.
• អល់ឡោះបានបង្កើតភពផែនដីនេះសម្រាប់ឲ្យមនុស្សលោកទាំងឡាយទាញយកផលប្រយោជន៍អំពីវា ដោយពួកគេអាចធ្វើការសាងសង់សំណង់ផ្សេងៗនៅលើវា និងបញ្ចេញពីក្នុងដីនូវអ្វីដែលគេអាចទាញយកផលប្រយោជន៍ពីវាបាន។ info