د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه

external-link copy
8 : 67

تَكَادُ تَمَيَّزُ مِنَ ٱلۡغَيۡظِۖ كُلَّمَآ أُلۡقِيَ فِيهَا فَوۡجٞ سَأَلَهُمۡ خَزَنَتُهَآ أَلَمۡ يَأۡتِكُمۡ نَذِيرٞ

វា(ឋាននរក)ស្ទើរតែបែកខ្ចាត់ខ្ចាយដោយសារតែកំហឹងដ៏ខ្លាំងក្លារបស់វាលើពួកដែលបានចូលក្នុងវា។ រាល់ពេលដែលក្រុមមួយក្នុងចំណោមពួកគ្មានជំនឿត្រូវបានគេគ្រវែងចូលទៅក្នុងភ្លើងនរកនោះ ម៉ាឡាអ៊ីកាត់ដែលយាមនរកបានសួរទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោសថាៈ តើកាលដែលពួកអ្នកនៅលើលោកិយនោះ ពុំមានអ្នកនាំសារមកដាស់តឿនព្រមានពួកអ្នកឱ្យប្រុងប្រយ័ត្នពីទណ្ឌកម្មរបស់អល់ឡោះទេឬ? info
التفاسير:
په دې مخ کې د ایتونو د فایدو څخه:
• في معرفة الحكمة من خلق الموت والحياة وجوب المبادرة للعمل الصالح قبل الموت.
• ការដឹងពីបុព្វហេតុនៃការបង្កើតការស្លាប់ និងការរស់(មានជីវិត) គឺចាំបាច់ត្រូវរួសរាន់ក្នុងការសាងទង្វើកុសលមុននឹងសេចក្តីស្លាប់បានមកដល់។ info

• حَنَقُ جهنم على الكفار وغيظها غيرةً لله سبحانه.
• ការក្រោធខឹងយ៉ាងខ្លាំងក្លារបស់ឋាននរកចំពោះពួកប្រឆាំង ដោយវាក្រោធខឹងជួសអល់ឡោះជាម្ចាស់។ info

• سبق الجن الإنس في ارتياد الفضاء وكل من تعدى حده منهم، فإنه سيناله الرصد بعقاب.
• ពពួកជិនបានរុករកក្នុងទីអវកាសមុនមនុស្សលោក ហើយរាល់អ្នកដែលបំពានព្រំដែនរបស់គេនោះ ពូកគេនឹងទទួលនូវទណ្ឌកម្ម។ info

• طاعة الله وخشيته في الخلوات من أسباب المغفرة ودخول الجنة.
• ការគោរពប្រតិបត្តិអល់ឡោះជាម្ចាស់និងកោតខ្លាចទ្រង់ក្នុងពេលស្ងាត់កំបាំងនោះ ស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យទទួលបាននូវការអភ័យទោស និងបានចូលឋានសួគ៌។ info