د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه

external-link copy
25 : 43

فَٱنتَقَمۡنَا مِنۡهُمۡۖ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُكَذِّبِينَ

ដូច្នេះ យើងបានដាក់ទណ្ឌកម្មទៅលើប្រជាជាតិជាច្រើនជំនាន់មុនអ្នកដែលបានបដិសេធនឹងបណ្តាអ្នកនាំសារ ហើយយើងក៏បានបំផ្លាញពួកគេ។ ហេតុនេះ ចូរអ្នកពិនិត្យមើលចុះ ថាតើលទ្ធផលចុងក្រោយនៃពួកដែលបដិសេធនឹងអ្នកនាំសាររបស់ពួកគេនោះយ៉ាងដូចម្តេចដែរ? ពិតប្រាកដណាស់ លទ្ធផលចុងក្រោយរបស់ពួកគេ គឺឈឺចាប់បំផុត។ info
التفاسير:
په دې مخ کې د ایتونو د فایدو څخه:
• التقليد من أسباب ضلال الأمم السابقة.
• ការធ្វើតាមទាំងងងឹតងងុល គឺស្ថិតក្នុងមូលហេតុមួយដែលធ្វើឲ្យប្រជាជាតិជំនាន់មុនជាច្រើនវង្វេង។ info

• البراءة من الكفر والكافرين لازمة.
• ការមិនជាប់ពាក់ព័ន្ធនឹងភាពគ្មានជំនឿនិងពួកគ្មានជំនឿ គឺជារឿងចាំបាច់។ info

• تقسيم الأرزاق خاضع لحكمة الله.
• ការបែងចែកលាភសក្ការៈ គឺអាស្រ័យទៅតាមហេតុផលនៃគតិបណ្ឌិតរបស់អល់ឡោះជាម្ចាស់។ info

• حقارة الدنيا عند الله، فلو كانت تزن عنده جناح بعوضة ما سقى منها كافرًا شربة ماء.
• ភាពគ្មានតម្លៃនៃលោកិយចំពោះអល់ឡោះជាម្ចាស់។ ប្រសិនបើវាមានតម្លៃសម្រប់អល់ឡោះប៉ុនស្លាបសត្វមូសនោះ ប្រាកដជាអល់ឡោះនឹងមិនឲ្យពួកដែលគ្មានជំនឿនោះ អាចផឹកទឹកសូម្បីមួយតំនក់នោះឡើយ។ info