د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه

external-link copy
5 : 40

كَذَّبَتۡ قَبۡلَهُمۡ قَوۡمُ نُوحٖ وَٱلۡأَحۡزَابُ مِنۢ بَعۡدِهِمۡۖ وَهَمَّتۡ كُلُّ أُمَّةِۭ بِرَسُولِهِمۡ لِيَأۡخُذُوهُۖ وَجَٰدَلُواْ بِٱلۡبَٰطِلِ لِيُدۡحِضُواْ بِهِ ٱلۡحَقَّ فَأَخَذۡتُهُمۡۖ فَكَيۡفَ كَانَ عِقَابِ

ក្រុមរបស់ព្យាការីនួហ និងក្រុមជាច្រើនទៀតបន្ទាប់ពីក្រុមរបស់ព្យាការីនួហ ដូចជា ក្រុមអាទ ក្រុមសាមូទ ក្រុមរបស់ព្យាការីលូត និងពួកអ្នកស្រុកម៉ាទយ៉ាន់ ហើយនិងហ្វៀរអោន បានបដិសេធ(មិនជឿ)មុនពួកទាំងនោះ(ពួកមុស្ហរីគីនម៉ាក្កះ)ទៅទៀត។ ហើយរាល់ប្រជាជាតិនីមួយៗក្នុងចំណោមប្រជាជាតិទាំងនោះ សុទ្ធតែមានបំណងអាក្រក់ចំពោះអ្នកនាំសាររបស់ពួកគេ ដើម្បីចាប់ខ្លួន រួចសម្លាប់គេ(អ្នកនាំសារ)ចោល។ ហើយពួកគេបានជជែកដេញដោលគ្នាដោយប្រការមិនពិតដែលពួកគេមានដើម្បីបំបាត់ប្រការពិតនោះ។ ហើយយើងក៏បានដាក់ទណ្ឌកម្មប្រជាជាតិនោះទាំងអស់។ ដូច្នេះ ចូរអ្នកពិចារណាមើលចុះ ថាតើទណ្ឌកម្មរបស់យើងចំពោះពួកទាំងនោះយ៉ាងដូចម្តេចដែរ? ពិតប្រាកដណាស់ ទណ្ឌកម្មនោះ គឺធ្ងន់ធ្ងរបំផុត។ info
التفاسير:
په دې مخ کې د ایتونو د فایدو څخه:
• الجمع بين الترغيب في رحمة الله، والترهيب من شدة عقابه: مسلك حسن.
• ការផ្តុំគ្នារវាងការជម្រុញឲ្យមានក្តីសង្ឃឹមចំពោះក្តីមេត្តាករុណារបស់អល់ឡោះ និងបន្លាចអំពីទណ្ឌកម្មដ៏ខ្លាំងក្លារបស់ទ្រង់ គឺជាវិធីសាស្ត្រមួយដ៏ល្អប្រសើរ។ info

• الثناء على الله بتوحيده والتسبيح بحمده أدب من آداب الدعاء.
• ការកោតសរសើរចំពោះអល់ឡោះជាម្ចាស់ដោយបញ្ជាក់ពីភាពជាម្ចាស់តែមួយគត់របស់ទ្រង់ និងលើកតម្កើងទ្រង់ដោយការកោតសរសើរចំពោះទ្រង់នោះ គឺជាសីលធម៌មួយក្នុងចំណោមសីលធម៌នានានៅក្នុងការសុំបួងសួង។ info

• كرامة المؤمن عند الله؛ حيث سخر له الملائكة يستغفرون له.
• កិត្តិយសរបស់បណ្តាអ្នកមានជំនឿចំពោះអល់ឡោះជាម្ចាស់ ដោយទ្រង់បានឲ្យពពួកម៉ាឡាអ៊ីកាត់ទាំងឡាយសុំការអភ័យទោសពីទ្រង់ដល់ពួកគេ។ info