د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه

external-link copy
90 : 4

إِلَّا ٱلَّذِينَ يَصِلُونَ إِلَىٰ قَوۡمِۭ بَيۡنَكُمۡ وَبَيۡنَهُم مِّيثَٰقٌ أَوۡ جَآءُوكُمۡ حَصِرَتۡ صُدُورُهُمۡ أَن يُقَٰتِلُوكُمۡ أَوۡ يُقَٰتِلُواْ قَوۡمَهُمۡۚ وَلَوۡ شَآءَ ٱللَّهُ لَسَلَّطَهُمۡ عَلَيۡكُمۡ فَلَقَٰتَلُوكُمۡۚ فَإِنِ ٱعۡتَزَلُوكُمۡ فَلَمۡ يُقَٰتِلُوكُمۡ وَأَلۡقَوۡاْ إِلَيۡكُمُ ٱلسَّلَمَ فَمَا جَعَلَ ٱللَّهُ لَكُمۡ عَلَيۡهِمۡ سَبِيلٗا

លើកលែងតែជនណាក្នុងចំណោមពួកគេ(ពួកពុតត្បុត)ដែលបានទៅសុំផ្សាភ្ជាប់ជាមួយនឹងក្រុមមួយដែលពួកអ្នក(អ្នកមានជំនឿ)បានចុះកិច្ចព្រមព្រៀងជាមួយពួកគេលើការបញ្ឈប់ការធ្វើសង្រ្គាម ឬក៏ពួកដែលបានមកជួបពួកអ្នក ខណៈដែលចិត្តរបស់ពួកគេមានការធុញថប់ដោយពួកគេមិនចង់ធ្វើសង្រ្គាមប្រឆាំងនឹងពួកអ្នក ហើយក៏មិនចង់ធ្វើសង្រ្គាមប្រឆាំងនឹងក្រុមរបស់ពួកគេដែរ។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់ពិតជានឹងធ្វើឲ្យពួកគេត្រួតត្រាលើពួកអ្នក ពេលនោះពួកគេនឹងធ្វើសង្រ្គាមឈ្នះពួកអ្នកជាមិនខាន។ ដូច្នេះ ចូរពួកអ្នកទទួលយកការសណ្តោសប្រណីពីអល់ឡោះ ហើយកុំសម្លាប់ពួកគេ ឬចាប់ពួកគេជាឈ្លើយសឹក។ ហើយប្រសិនបើពួកគេបានដកថយចេញពីពួកអ្នក ដោយមិនធ្វើសង្គ្រាមជាមួយពួកអ្នក ហើយធ្វើការផ្សះផ្សាជាមួយពួកអ្នកដោយបោះបង់ចោលការធ្វើសង្រ្គាមនឹងពួកអ្នកវិញនោះ គឺអល់ឡោះទ្រង់មិនបើកផ្លូវ(មិនអនុញ្ញាត)ឲ្យពួកអ្នកធ្វើអ្វីទៅលើពួកគេ(តាមអំពើចិត្ត)ដោយការសម្លាប់ពួកគេ និងចាប់ពួកគេធ្វើជាឈ្លើយសឹកឡើយ។ info
التفاسير:
په دې مخ کې د ایتونو د فایدو څخه:
• خفاء حال بعض المنافقين أوقع الخلاف بين المؤمنين في حكم التعامل معهم.
• ការលាក់បាំងពីស្ថានភាពរបស់ពួកពុតត្បុតមួយចំនួនបានធ្វើឱ្យមានការខ្វែងគំនិតគ្នារវាងអ្នកមានជំនឿក្នុងការប្រាស្រ័យទាក់ទងជាមួយពួកគេ។ info

• بيان كيفية التعامل مع المنافقين بحسب أحوالهم ومقتضى المصلحة معهم.
• បញ្ជាក់ពីរបៀបនៃការប្រាស្រ័យទាក់ទងជាមួយនឹងពួកពុតត្បុត ដោយអាស្រ័យទៅតាមស្ថានភាពរបស់ពួកគេ និងលទ្ធភាពនៃការផ្សះផ្សាជាមួយពួកគេ។ info

• عدل الإسلام في الكف عمَّن لم تقع منه أذية متعدية من المنافقين.
• ភាពយុត្តិធម៌របស់សាសនាឥស្លាមក្នុងការបញ្ឈប់សង្គ្រាមជាមួយអ្នកដែលមិនបង្កគ្រោះថ្នាក់ក្នុងចំណោមពួកពុតត្បុត។ info

• يكشف الجهاد في سبيل الله أهل النفاق بسبب تخلفهم عنه وتكلُّف أعذارهم.
• ការចេញធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះបានលាតត្រដាងឲ្យឃើញក្រុមដែលពុតត្បុត តាមរយៈការប្រឆាំង និងការសុំមិនទៅចូលរួមប្រយុទ្ធរបស់ពួកគេ។ info