د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه

external-link copy
61 : 4

وَإِذَا قِيلَ لَهُمۡ تَعَالَوۡاْ إِلَىٰ مَآ أَنزَلَ ٱللَّهُ وَإِلَى ٱلرَّسُولِ رَأَيۡتَ ٱلۡمُنَٰفِقِينَ يَصُدُّونَ عَنكَ صُدُودٗا

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកពុតត្បុតទាំងនោះថាៈ ចូរពួកអ្នកមករកអ្វីដែលអល់ឡោះបានបញ្ចុះនៅក្នុងគម្ពីររបស់ទ្រង់អំពីក្បួនច្បាប់ទាំងឡាយ និងមករកអ្នកនាំសារ(មូហាំម៉ាត់)ចុះ ដើម្បីគាត់នឹងកាត់សេចក្ដីរវាងពួកអ្នកនៅក្នុងបញ្ហាជម្លោះរបស់ពួកអ្នក ពេលនោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងបានឃើញពួកគេ(ពួកពុតត្បុត)បែរចេញពីអ្នកទៅរកការកាត់សេចក្ដីផ្សេងពីអ្នកទៅវិញទាំងស្អប់ខ្ពើម។ info
التفاسير:
په دې مخ کې د ایتونو د فایدو څخه:
• الاحتكام إلى غير شرع الله والرضا به مناقض للإيمان بالله تعالى، ولا يكون الإيمان التام إلا بالاحتكام إلى الشرع، مع رضا القلب والتسليم الظاهر والباطن بما يحكم به الشرع.
• ការកាត់សេចក្ដីដោយប្រើច្បាប់ផ្សេងក្រៅពីច្បាប់របស់អល់ឡោះ ហើយពេញចិត្តនឹងវា គឺវាផ្ទុយពីសេចក្តីជំនឿចំពោះអល់ឡោះជាម្ចាស់ ហើយបុគ្គលម្នាក់ៗមិនមានជំនឿពេញលេញនោះទេ លុះត្រាតែគេកាត់សេចក្ដីទៅតាមច្បាប់ឥស្លាម ជាមួយនឹងការពេញចិត្ត និងទទួលយកទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងចំពោះអ្វីដែលគេបានកាត់សេចក្ដីដោយច្បាប់ឥស្លាមនោះ។ info

• من أبرز صفات المنافقين عدم الرضا بشرع الله، وتقديم حكم الطواغيت على حكم الله تعالى.
• ក្នុងចំណោមលក្ខណៈសម្បត្តិចម្បងរបស់ពួកពុតត្បុតនោះ គឺការមិនពេញចិត្តនឹងច្បាប់របស់អល់ឡោះ ហើយឱ្យតម្លៃច្បាប់ទាំងឡាយក្រៅពីច្បាប់របស់អល់ឡោះនោះខ្លាំងជាងច្បាប់អល់ឡោះ។ info

• النَّدْب إلى الإعراض عن أهل الجهل والضلالات، مع المبالغة في نصحهم وتخويفهم من الله تعالى.
• អំពាវនាវឱ្យងាកចេញពីក្រុមដែលល្ងង់ខ្លៅនិងពួកវង្វេង ជាមួយនឹងការដាស់តឿនពួកគេ និងបំភ័យពួកគេពីអល់ឡោះ។ info