د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه

សទ

د سورت د مقصدونو څخه:
ذكر المخاصمة بالباطل وعاقبتها.
លើកឡើងពីការឈ្លោះប្រកែកចំពោះរឿងដែលមិនត្រឹមត្រូវ និងលទ្ធផលចុងក្រោយរបស់វា។ info

external-link copy
1 : 38

صٓۚ وَٱلۡقُرۡءَانِ ذِي ٱلذِّكۡرِ

សទ (បានបកស្រាយរួចនៅដើមជំពូកអាល់ហ្ពាក៏រ៉ោះ)។ អល់ឡោះបានស្បថនឹងគម្ពីរគួរអានដែលផ្ទុកទៅដោយការរំលឹកដល់មនុស្សលោកនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេទាំងនៅក្នុងជីវិតលោកិយរបស់ពួកគេ និងនៅថ្ងៃបរលោករបស់ពួកគេ។ រឿងនោះ គឺមិនដូចការស្មានរបស់ពួកមុស្ហរីគីនដែលថា អល់ឡោះជាម្ចាស់ទ្រង់មានដៃគូនោះទេ។ info
التفاسير:

external-link copy
2 : 38

بَلِ ٱلَّذِينَ كَفَرُواْ فِي عِزَّةٖ وَشِقَاقٖ

ប៉ុន្តែពួកប្រឆាំងស្ថិតក្នុងភាពក្តៅក្រហាយ និងក្រអឺតក្រទមអំពីការទទួលស្គាល់នូវភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ និងស្ថិតក្នុងការប្រឆាំងនឹងព្យាការីមូហាំម៉ាត់ ព្រមទាំងចងភាពជាសត្រូវជាមួយគាត់។ info
التفاسير:

external-link copy
3 : 38

كَمۡ أَهۡلَكۡنَا مِن قَبۡلِهِم مِّن قَرۡنٖ فَنَادَواْ وَّلَاتَ حِينَ مَنَاصٖ

យើងបានបំផ្លាញប្រជាជាតិជំនាន់មុនពួកគេជាច្រើនរួចមកហើយដែលពួកគេបានបដិសេធនឹងអ្នកនាំសារទាំងឡាយរបស់ពួកគេ ហើយពួកគេបានស្រែកសុំជំនួយនៅពេលដែលទណ្ឌកម្មបានធ្លាក់លើពួកគេ ខណៈដែលពេលនោះ ពុំមែនជាពេលដែលអាចឲ្យពួកគេរួចផុតពីទណ្ឌកម្ម ដែលការស្រែកហៅរកជំនួយរបស់ពួកគេនោះមានផលប្រយោជន៍ដល់ពួកគេនោះទេ។ info
التفاسير:

external-link copy
4 : 38

وَعَجِبُوٓاْ أَن جَآءَهُم مُّنذِرٞ مِّنۡهُمۡۖ وَقَالَ ٱلۡكَٰفِرُونَ هَٰذَا سَٰحِرٞ كَذَّابٌ

ហើយពួកគេមានការងឿងឆ្ងល់នៅពេលដែលអ្នកនាំសារម្នាក់ដែលមកពីជាតិសាសន៍របស់ពួកគេបានមកដល់ពួកគេ ដោយអ្នកនាំសារនោះបានដាស់តឿនបន្លាចពួកគេពីទណ្ឌកម្មរបស់អល់ឡោះ ប្រសិនបើពួកគេនៅតែបន្តស្ថិតនៅលើភាពប្រឆាំងនោះតទៅទៀត។ ហើយពួកប្រឆាំង នៅពេលដែលពួកគេបានឃើញភស្តុតាងដែលបញ្ជាក់ទៅលើសេចក្តីពិតនៃអ្វីដែលព្យាការីមូហាំម៉ាត់បាននាំមកនោះ ពួកគេក៏បាននិយាយថាៈ បុរសម្នាក់នេះ គឺជាគ្រូមន្តអាគម ដែលដាក់មន្តអាគមលើមនុស្ស និងជាជនដែលកុហកបោកប្រាស់ចំពោះអ្វីដែលរូបគេបានអះអាងថា ពិតណាស់រូបគេ គឺជាអ្នកនាំសារមកពីអល់ឡោះដែលទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់គេនោះ។ info
التفاسير:

external-link copy
5 : 38

أَجَعَلَ ٱلۡأٓلِهَةَ إِلَٰهٗا وَٰحِدًاۖ إِنَّ هَٰذَا لَشَيۡءٌ عُجَابٞ

តើបុរសម្នាក់នេះ(ព្យាការីមូហាំម៉ាត់)ចាត់ទុកព្រះច្រើនថាជាព្រះតែមួយ ដែលគ្មានព្រះឯណាផ្សេងក្រៅពីទ្រង់(អល់ឡោះ)នោះឬ? ពិតប្រាកដណាស់ ទង្វើរបស់គេនោះ ពិតជាចម្លែកខ្លាំងណាស់។ info
التفاسير:

external-link copy
6 : 38

وَٱنطَلَقَ ٱلۡمَلَأُ مِنۡهُمۡ أَنِ ٱمۡشُواْ وَٱصۡبِرُواْ عَلَىٰٓ ءَالِهَتِكُمۡۖ إِنَّ هَٰذَا لَشَيۡءٞ يُرَادُ

ហើយពួកមេដឹកនាំ និងពួកដែលមានឋានៈខ្ពង់ខ្ពស់នៃពួកគេក៏បានដើរចេញ ហើយនិយាយទៅកាន់ពួកដែលដើរតាមពួកគេថាៈ ចូរពួកអ្នកធ្វើនូវអ្វីដែលពួកអ្នកកំពុងតែប្រកាន់ខ្ជាប់នេះចុះ ហើយចូរពួកអ្នកកុំចូលក្នុងសាសនារបស់មូហាំម៉ាត់(សាសនាឥស្លាម)ឲ្យសោះ និងចូរពួកអ្នកគោរពសក្ការៈទៅកាន់ព្រះទាំងឡាយរបស់ពួកអ្នកដដែលចុះ។ ពិតប្រាកដណាស់ អ្វីដែលមូហាំម៉ាត់បានអំពាវនាវពួកអ្នកទៅកាន់ការគោរពសក្ការៈចំពោះព្រះតែមួយគត់នោះ វាគឺជារឿងមួយដែលមូហាំម៉ាត់ចង់បានប៉ុណ្ណោះ ពោលគឺគេចង់ឲ្យខ្លួនគេខ្ពង់ខ្ពស់លើសពួកយើង ហើយពួកយើងក្លាយទៅជាអ្នកដែលដើរតាមគេវិញប៉ុណ្ណោះ។ info
التفاسير:

external-link copy
7 : 38

مَا سَمِعۡنَا بِهَٰذَا فِي ٱلۡمِلَّةِ ٱلۡأٓخِرَةِ إِنۡ هَٰذَآ إِلَّا ٱخۡتِلَٰقٌ

ការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ដែលមូហាំម៉ាត់បានអំពាវនាវពួកយើងទៅកាន់នោះ គឺពួកយើងពុំធ្លាប់បានឮពីជីដូនជីតារបស់ពួកយើងមកនោះឡើយ ហើយក៏មិនមានដែរនៅក្នុងសាសនារបស់ព្យាការីអ៊ីសា(សាសនាគ្រឹស្ត)។ ហើយអ្វីដែលពួកយើងបានឮពីគេ(មូហាំម៉ាត់)នោះ គ្មានអ្វីក្រៅពីការភូតកុហកបោកប្រាស់នោះទេ។ info
التفاسير:

external-link copy
8 : 38

أَءُنزِلَ عَلَيۡهِ ٱلذِّكۡرُ مِنۢ بَيۡنِنَاۚ بَلۡ هُمۡ فِي شَكّٖ مِّن ذِكۡرِيۚ بَل لَّمَّا يَذُوقُواْ عَذَابِ

តើជារឿងត្រឹមត្រូវដែរឬទេដែលគេបញ្ចុះគម្ពីរគួរអានទៅឲ្យមូហាំម៉ាត់ដោយរំលងពួកយើង និងជ្រើសរើសរូបគេជាពិសេសដើម្បីបញ្ចុះគម្ពីរគួរអានឲ្យ ដោយមិនបញ្ចុះគម្ពីរគួរអាននោះមកឲ្យពួកយើង ខណៈដែលពួកយើងជាអ្នកមានឋានៈខ្ពង់ខ្ពស់ និងជាមេដឹកនាំទៀតនោះ? ផ្ទុយទៅវិញ ពួកមុស្ហរីគីនទាំងនោះស្ថិតនៅក្នុងភាពសង្ស័យចំពោះវ៉ាហ៊ីដែលគេ(អល់ឡោះ)បានបញ្ចុះមកឲ្យអ្នក(ព្យាការីមូហាំម៉ាត់)។ ហើយពួកគេមិនទាន់បានភ្លក់ទណ្ឌកម្មរបស់អល់ឡោះនៅឡើយនោះទេ។ ហេតុនេះហើយទើបពួកគេបានចាញ់បោកការបោកបញ្ឆោតនឹងការពន្យារពេលឲ្យពួកគេ។ ហើយប្រសិនបើពួកគេបានភ្លក់ទណ្ឌកម្មវិញនោះ ប្រាកដជាពួកគេនឹងមិនបន្តស្ថិតលើការប្រឆាំង ការធ្វើស្ហ៊ីរិកនឹងអល់ឡោះ និងការមានការសង្ស័យចំពោះអ្វីដែលទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់អ្នកបែបនេះឡើយ។ info
التفاسير:

external-link copy
9 : 38

أَمۡ عِندَهُمۡ خَزَآئِنُ رَحۡمَةِ رَبِّكَ ٱلۡعَزِيزِ ٱلۡوَهَّابِ

ឬមួយក៏ពួកមុស្ហរីគីនដែលបដិសេធទាំងនោះ ពួកគេមានឃ្លាំងនៃការប្រោសប្រទានរបស់ម្ចាស់អ្នកដែលមហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចឈ្នះទ្រង់បាន និងជាម្ចាស់ដែលប្រទាននូវអ្វីដែលទ្រង់មានចេតនាទៅឲ្យជនណាដែលទ្រង់មានចេតនា ហើយក្នុងចំណោមឃ្លាំងនៃការប្រោសប្រទានរបស់ទ្រង់គឺ ភាពជាព្យាការីដែលទ្រង់អាចប្រទាននូវភាពជាព្យាការីនេះឲ្យទៅជនណាដែលទ្រង់មានចេតនា? ទេ វា(ឃ្លាំងនៃការប្រោសប្រទាន)មិនមែនស្ថិតនៅលើពួកគេ រហូតអាចឲ្យពួកគេផ្តល់វាឲ្យទៅជនណាដែលពួកគេចង់ និងមិនផ្តល់វាទៅឲ្យជនណាដែលពួកគេចង់ផ្តល់ឲ្យនោះឡើយ។ info
التفاسير:

external-link copy
10 : 38

أَمۡ لَهُم مُّلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَاۖ فَلۡيَرۡتَقُواْ فِي ٱلۡأَسۡبَٰبِ

ឬមួយក៏ពួកគេមានអំណាចគ្រប់គ្រងមេឃជាច្រើននិងផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះរវាងមេឃនិងផែនដីនេះ ដោយពួកគេមានសិទ្ធិអាចផ្តល់ឲ្យ ឬមិនផ្តល់ឲ្យអ្នកណាក៏បាន? ប្រសិនបើនោះគឺជាការអះអាងរបស់ពួកគេមែននោះ ចូរឲ្យពួកគេរកវិធីឡើងទៅលើមេឃចុះ ដើម្បីឲ្យពួកគេអាចចាត់ចែងតាមអ្វីដែលពួកគេចង់ ដោយពួកគេអាចផ្តល់ឲ្យឬមិនផ្តល់ឲ្យ(ចំពោះជនណាដែលពួកគេប្រាថ្នា)។ តែពួកគេមិនអាចធ្វើដូច្នោះបានជាដាច់ខាត។ info
التفاسير:

external-link copy
11 : 38

جُندٞ مَّا هُنَالِكَ مَهۡزُومٞ مِّنَ ٱلۡأَحۡزَابِ

ពួកដែលបដិសេធ(មិនជឿ)នឹងព្យាការីមូហាំម៉ាត់នោះ ពួកគេគឺជាកងទ័ពដែលបរាជ័យ ដូចជាកងទ័ពជំនាន់មុនដែលបានបដិសេធនឹងបណ្តាអ្នកនាំសាររបស់ពួកគេដូច្នោះដែរ។ info
التفاسير:

external-link copy
12 : 38

كَذَّبَتۡ قَبۡلَهُمۡ قَوۡمُ نُوحٖ وَعَادٞ وَفِرۡعَوۡنُ ذُو ٱلۡأَوۡتَادِ

ពួកដែលបដិសេធទាំងនោះ(ពួកមុស្ហរីគីនម៉ាក្កះ)ពុំមែនជាអ្នកទីមួយដែលបដិសេធ(មិនជឿអ្នកនាំសារ)នោះទេ។ ពិតណាស់ ក្រុមរបស់ព្យាការីនួហ ក្រុមអាទ ហើយនិងហ្វៀរអោនដែលគេមានដែកគោលសម្រាប់ធ្វើទារុណកម្មមនុស្សនោះបានបដិសេធមុនពួកគេ(ពួកមុស្ហរីគីនម៉ាក្កះ)ទៅទៀត។ info
التفاسير:

external-link copy
13 : 38

وَثَمُودُ وَقَوۡمُ لُوطٖ وَأَصۡحَٰبُ لۡـَٔيۡكَةِۚ أُوْلَٰٓئِكَ ٱلۡأَحۡزَابُ

ហើយពួកសាមូទ និងក្រុមរបស់ព្យាការីលូត ហើយនិងក្រុមរបស់ព្យាការីស៊្ហូអែប ក៏ពួកគេបានបដិសេធ(នឹងអ្នកនាំសារទាំងឡាយរបស់ពួកគេ)ដែរ។ ពួកទាំងនោះ គឺជាក្រុមដែលប្រមូលគ្នាបដិសេធនឹងអ្នកនាំសាររបស់ពួកគេ ហើយប្រឆាំងនឹងអ្វីដែលបណ្តាអ្នកនាំសារទាំងនោះបាននាំមក។ info
التفاسير:

external-link copy
14 : 38

إِن كُلٌّ إِلَّا كَذَّبَ ٱلرُّسُلَ فَحَقَّ عِقَابِ

ក្រុមទាំងអស់នោះ សុទ្ធតែបានបដិសេធនឹងបណ្តាអ្នកនាំសារ(របស់ពួកគេ)។ ដូច្នេះ ទណ្ឌកម្ម និងការដាក់ទោសពីអល់ឡោះក៏បានធ្លាក់ទៅលើពួកគេ ទោះបីជាក្រុមខ្លះត្រូវបានគេពន្យារបន្តិចក៏ដោយ។ info
التفاسير:

external-link copy
15 : 38

وَمَا يَنظُرُ هَٰٓؤُلَآءِ إِلَّا صَيۡحَةٗ وَٰحِدَةٗ مَّا لَهَا مِن فَوَاقٖ

ហើយពួកដែលបដិសេធ(មិនជឿ)នឹងព្យាការីមូហាំម៉ាត់ទាំងនោះ ពួកគេគ្មានរង់ចាំអ្វីក្រៅពីសម្លេងនៃការផ្លុំត្រែលើកទីពីរដែលមិនអាចត្រឡប់ក្រោយវិញនោះនោះឡើយ។ ដូច្នេះ ទណ្ឌកម្មនឹងធ្លាក់ទៅលើពួកគេប្រសិនបើពួកគេបានស្លាប់ក្នុងខណៈដែលពួកគេបានបដិសេធចំពោះគាត់(ព្យាការីមូហាំម៉ាត់)នោះ។ info
التفاسير:

external-link copy
16 : 38

وَقَالُواْ رَبَّنَا عَجِّل لَّنَا قِطَّنَا قَبۡلَ يَوۡمِ ٱلۡحِسَابِ

ហើយពួកគេបាននិយាយដោយចំអកឡកឡឺយថាៈ ឱម្ចាស់របស់យើងខ្ញុំ! សូមទ្រង់មេត្តាផ្តល់ឲ្យមួយចំណែកអំពីទណ្ឌកម្មដល់ពួកយើងភ្លាមៗក្នុងលោកិយនេះមុននឹងថ្ងៃបរលោកមកដល់ផងចុះ។ info
التفاسير:
په دې مخ کې د ایتونو د فایدو څخه:
• أقسم الله عز وجل بالقرآن العظيم، فالواجب تَلقِّيه بالإيمان والتصديق، والإقبال على استخراج معانيه.
• អល់ឡោះជាម្ចាស់ទ្រង់បានស្បថនឹងគម្ពីរគួរអានដ៏ធំធេង។ ដូច្នេះ ចាំបាច់ត្រូវតែមានជំនឿ និងជឿជាក់ចំពោះវា ហើយនិងត្រូវឈ្វេងយល់ពីអត្ថន័យខ្លឹមសាររបស់វា។ info

• غلبة المقاييس المادية في أذهان المشركين برغبتهم في نزول الوحي على السادة والكبراء.
• ការប្រើរង្វាស់ខាងសម្ភារបានគ្របដណ្តប់ទៅលើសតិរបស់ពួកមុស្ហរីគីន។ ដូច្នេះហើយបានជាពួកគេយល់ថា វ៉ាហ៊ីគួរតែបញ្ចុះទៅលើអ្នកដែលមានឋានៈខ្ពង់ខ្ពស់(ពុំមែនជាមនុស្សសាមញ្ញដូចព្យាការីមូហាំម៉ាត់នោះទេ)។ info

• سبب إعراض الكفار عن الإيمان: التكبر والتجبر والاستعلاء عن اتباع الحق.
• មូលហេតុនៃការងាកចេញរបស់ពួកប្រឆាំងអំពីការទទួលយកសេចក្តីជំនឿ គឺដោយសារភាពក្រអឺតក្រទម ក្អេងក្អាង និងតម្កើងខ្លួនមិនព្រមដើរតាមសេចក្តីពិត។ info