د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه

external-link copy
11 : 33

هُنَالِكَ ٱبۡتُلِيَ ٱلۡمُؤۡمِنُونَ وَزُلۡزِلُواْ زِلۡزَالٗا شَدِيدٗا

ស្ថិតក្នុងស្ថានការណ៍បែបនេះនៅក្នុងសង្គ្រាមលេណដ្ឋាននោះ បណ្តាអ្នកមានជំនឿត្រូវបានសាកល្បងដោយបានជួបនឹងការប្រយុទ្ធដ៏ខ្លាំងក្លាពីសំណាក់សត្រូវរបស់ពួកគេ ហើយពួកគេមានភាពញាប់ញ័រយ៉ាងក្រៃលែងព្រោះតែភាពភ័យខ្លាច។ នៅក្នុងការសាកល្បងនេះ គឺបានបែងចែកច្បាស់រវាងអ្នកមានជំនឿពិត និងអ្នកពុតត្បុត។ info
التفاسير:
په دې مخ کې د ایتونو د فایدو څخه:
• منزلة أولي العزم من الرسل.
• បញ្ជាក់ពីឋានៈរបស់អ៊ូលុលអាស្ហមី(អ្នកនាំសារដែលមានឋានៈខ្ពង់ខ្ពស់ជាងគេទាំងប្រាំរូប)។ info

• تأييد الله لعباده المؤمنين عند نزول الشدائد.
• ការជួយពង្រឹងរបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់នៅពេលដែលពួកគេជួបនឹងស្ថានភាពតានតឹង។ info

• خذلان المنافقين للمؤمنين في المحن.
• ពួកពុតត្បុតតែងតែក្បត់អ្នកមានជំនឿនៅពេលមានគ្រោះអាសន្ន។ info