د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه

external-link copy
21 : 32

وَلَنُذِيقَنَّهُم مِّنَ ٱلۡعَذَابِ ٱلۡأَدۡنَىٰ دُونَ ٱلۡعَذَابِ ٱلۡأَكۡبَرِ لَعَلَّهُمۡ يَرۡجِعُونَ

ហើយយើងប្រាកដជានឹងឲ្យពួកបដិសេធដែលចាកចេញពីការគោរពប្រតិបត្តិម្ចាស់របស់ពួកគេនោះភ្លក្សនូវការលំបាកនិងការសាកល្បងនៅក្នុងលោកិយនេះ មុនពេលដែលទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតដែលគេបានត្រៀមទុកសម្រាប់ពួកគេនៅថ្ងៃបរលោកមកដល់ ប្រសិនបើពួកគេមិនព្រមសារភាពកំហុសទេនោះ។ សង្ឃឹមថា ពួកគេវិលត្រឡប់ទៅរកការគោរពប្រតិបត្តិចំពោះម្ចាស់របស់ពួកគេវិញ។ info
التفاسير:
په دې مخ کې د ایتونو د فایدو څخه:
• عذاب الكافر في الدنيا وسيلة لتوبته.
• ការដាក់ទណ្ឌកម្មដល់ពួកគ្មានជំនឿនៅលោកិយ គឺជាមធ្យោបាយមួយដើម្បីឲ្យពួកគេភ្ញាក់រឭក និងកែខ្លួនឡើងវិញ។ info

• ثبوت اللقاء بين نبينا صلى الله عليه وسلم وموسى عليه السلام ليلة الإسراء والمعراج.
• ទទួលស្គាល់ពីការជួបគ្នារវាងព្យាការីមូហាំម៉ាត់ ជាមួយនឹងព្យាការីមូសានៅយប់អ៊ិសរ៉ក មៀករ៉ច។ info

• الصبر واليقين صفتا أهل الإمامة في الدين.
• សម្រាប់អ្នកដែលជាមេដឹកនាំក្នុងសាសនា ត្រូវមានលក្ខណៈសម្បត្តិពីរគឺ ការអត់ធ្មត់ និងការជឿជាក់។ info