د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه

external-link copy
16 : 31

يَٰبُنَيَّ إِنَّهَآ إِن تَكُ مِثۡقَالَ حَبَّةٖ مِّنۡ خَرۡدَلٖ فَتَكُن فِي صَخۡرَةٍ أَوۡ فِي ٱلسَّمَٰوَٰتِ أَوۡ فِي ٱلۡأَرۡضِ يَأۡتِ بِهَا ٱللَّهُۚ إِنَّ ٱللَّهَ لَطِيفٌ خَبِيرٞ

ឱកូនសម្លាញ់! ប្រាកដណាស់ មិនថាអំពើអាក្រក់ ឬអំពើល្អនោះទេ ទោះបីជាវាមានទំហំតូចមានទម្ងន់ប៉ុនគ្រាប់ស្ពៃ ហើយស្ថិតនៅក្នុងផ្ទាំងថ្មដែលគ្មាននរណាម្នាក់អាចមើលឃើញ ឬនៅកន្លែងណាមួយនៅលើមេឃជាច្រើនជាន់ ឬក៏នៅលើផែនដីក៏ដោយ ក៏អល់ឡោះនឹងនាំយកវាមកនៅថ្ងៃបរលោក ហើយនិងតបស្នងដល់ខ្ញុំបម្រើរបស់ទ្រង់លើទង្វើនោះដែរ។ ពិតប្រាកដណាស់ អល់ឡោះមហាល្អិតល្អន់បំផុត ដោយគ្មានរបស់ដែលតូចតាចណាមួយអាចលាក់បាំងពីទ្រង់បានឡើយ មហាដឹងបំផុតអំពីធាតុពិតរបស់វា និងទីកន្លែងរបស់វា។ info
التفاسير:
په دې مخ کې د ایتونو د فایدو څخه:
• لما فصَّل سبحانه ما يصيب الأم من جهد الحمل والوضع دلّ على مزيد برّها.
• នៅពេលដែលអល់ឡោះបានបញ្ជាក់ប្រាប់ពីការលំបាករបស់ម្តាយក្នុងពេលពពោះ និងពេលសម្រាលហើយនោះ ទ្រង់បានទូន្មានឲ្យបន្ថែមការធ្វើល្អទៅចំពោះម្តាយ។ info

• نفع الطاعة وضرر المعصية عائد على العبد.
• ផលប្រយោជន៍នៃការគោរពប្រតិបត្តិ និងគ្រោះថ្នាក់នៃការប្រព្រឹត្តល្មើស គឺត្រឡប់ទៅរកអ្នកដែលប្រព្រឹត្តនោះ។ info

• وجوب تعاهد الأبناء بالتربية والتعليم.
• ចាំបាច់ត្រូវចិញ្ចឹមបីបាច់ថែរក្សាកូនដោយផ្តល់ការអប់រំ និងការបង្ហាត់បង្រៀន។ info

• شمول الآداب في الإسلام للسلوك الفردي والجماعي.
• ភាពទូលំទូលាយនៃសុជីវធម៌ឥស្លាម ដែលគ្របដណ្តប់លើបុគ្គល និងសង្គមទាំងមូល។ info