د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه

external-link copy
15 : 30

فَأَمَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ فَهُمۡ فِي رَوۡضَةٖ يُحۡبَرُونَ

រីឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសលដែលអល់ឡោះជាម្ចាស់ពេញចិត្តនោះ ពួកគេនឹងស្ថិតនៅក្នុងឋានសួគ៌ប្រកបដោយភាពសប្បាយរីករាយជាមួយនឹងឧបការគុណដ៏អមតៈដែលពួកគេទទួលបានដោយគ្មានទីបញ្ចប់។ info
التفاسير:
په دې مخ کې د ایتونو د فایدو څخه:
• العلم بما يصلح الدنيا مع الغفلة عما يصلح الآخرة لا ينفع.
• ការដឹងតែអ្វីដែលជាផលប្រយោជន៍លោកិយ ដោយធ្វេសប្រហែសពីអ្វីដែលជាផលប្រយោជន៍សម្រាប់ថ្ងៃបរលោក គឺគ្មានប្រយោជន៍អ្វីឡើយ។ info

• آيات الله في الأنفس وفي الآفاق كافية للدلالة على توحيده.
• សញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះដែលនៅក្នុងខ្លួនប្រាណ និងនៅជុំវិញពិភពលោក គឺគ្រប់គ្រាន់ហើយសម្រាប់ជាភស្តុតាងបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់ទ្រង់។ info

• الظلم سبب هلاك الأمم السابقة.
• ការបំពាន គឺជាមូលហេតុមួយដែលធ្វើឲ្យប្រជាជាតិជំនាន់មុនត្រូវវិនាសអន្តរាយ។ info

• يوم القيامة يرفع الله المؤمنين، ويخفض الكافرين.
• នៅថ្ងៃបរលោក អល់ឡោះនឹងលើកឋានៈបណ្តាអ្នកមានជំនឿ និងទម្លាក់ឋានៈពួកគ្មានជំនឿ។ info