د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه

د مخ نمبر:close

external-link copy
60 : 28

وَمَآ أُوتِيتُم مِّن شَيۡءٖ فَمَتَٰعُ ٱلۡحَيَوٰةِ ٱلدُّنۡيَا وَزِينَتُهَاۚ وَمَا عِندَ ٱللَّهِ خَيۡرٞ وَأَبۡقَىٰٓۚ أَفَلَا تَعۡقِلُونَ

អ្វីក៏ដោយដែលម្ចាស់របស់ពួកអ្នកបានប្រទានដល់ពួកអ្នកនោះ វាគ្រាន់តែជាអ្វីដែលពួកអ្នកសើយសុខ និងជាការតុបតែងលម្អនៅក្នុងជីវិតលោកិយនេះប៉ុណ្ណោះ ក្រោយមកវានឹងបាត់បង់ទៅវិញមិនខាន។ ក៏ប៉ុន្តែ ផលបុណ្យដ៏ធំធេងនៅថ្ងៃបរលោកដែលនៅជាមួយអល់ឡោះនោះ គឺល្អប្រសើរនិងគង់វង្សជាងការសើយសុខនិងការតុបតែងលម្អដែលនៅក្នុងលោកិយនេះទៅទៀត។ ដូច្នេះ តើពួកអ្នកមិនចេះគិតពិចារណាចំពោះរឿងនោះ ដោយផ្តល់អាទិភាពចំពោះអ្វីដែលគង់វង្សជាងអ្វីដែលនឹងត្រូវវិនាសទេឬ? info
التفاسير:

external-link copy
61 : 28

أَفَمَن وَعَدۡنَٰهُ وَعۡدًا حَسَنٗا فَهُوَ لَٰقِيهِ كَمَن مَّتَّعۡنَٰهُ مَتَٰعَ ٱلۡحَيَوٰةِ ٱلدُّنۡيَا ثُمَّ هُوَ يَوۡمَ ٱلۡقِيَٰمَةِ مِنَ ٱلۡمُحۡضَرِينَ

តើអ្នកដែលយើងបានសន្យាចំពោះគេនៅថ្ងៃបរលោក(ថានឹងប្រទានដល់គេ)នូវឋានសួគ៌ ហើយនិងអ្វីដែលមាននៅក្នុងវានៃភាពសុខសាន្តជានិរន្តន៍នោះ ដូចគ្នានឹងអ្នកដែលយើងបានប្រទានដល់គេនូវអ្វីដែលគ្រាន់តែជាការសើយសុខអំពីទ្រព្យសម្បត្តិ និងការតុបតែងលម្អនៅក្នុងជីវិតលោកិយនេះ រួចក្រោយមក នៅថ្ងៃបរលោក គេស្ថិតក្នុងចំណោមអ្នកដែលត្រូវគេនាំទៅកាន់នរកជើហាន់ណាំដែរឬទេ? info
التفاسير:

external-link copy
62 : 28

وَيَوۡمَ يُنَادِيهِمۡ فَيَقُولُ أَيۡنَ شُرَكَآءِيَ ٱلَّذِينَ كُنتُمۡ تَزۡعُمُونَ

ហើយនៅថ្ងៃនោះ ម្ចាស់របស់ពួកគេនឹងហៅពួកគេដោយបន្ទូលទ្រង់ថាៈ តើព្រះនានាដែលពួកអ្នកធ្លាប់បានគោរពសក្ការៈចំពោះពួកវាក្រៅពីយើង ហើយពួកអ្នកអះអាងទៀតវា ពិតណាស់ ពួកវាគឺជាដៃគួរបស់យើងនោះនៅឯណាទៅ? info
التفاسير:

external-link copy
63 : 28

قَالَ ٱلَّذِينَ حَقَّ عَلَيۡهِمُ ٱلۡقَوۡلُ رَبَّنَا هَٰٓؤُلَآءِ ٱلَّذِينَ أَغۡوَيۡنَآ أَغۡوَيۡنَٰهُمۡ كَمَا غَوَيۡنَاۖ تَبَرَّأۡنَآ إِلَيۡكَۖ مَا كَانُوٓاْ إِيَّانَا يَعۡبُدُونَ

ពួកដែលទណ្ឌកម្មត្រូវធ្លាក់ទៅលើពួកគេក្នុងចំណោមពួកដែលអំពាវនាវគេទៅកាន់ការប្រឆាំងនោះបាននិយាយថាៈ ឱម្ចាស់របស់ពួកយើង! ពួកទាំងនេះហើយដែលពួកយើងបានធ្វើឲ្យពួកគេវង្វេងដូចដែលពួកយើងបានវង្វេង(ខ្លួនឯង)ដែរ។ ពួកយើងសូមដកខ្លួនចេញពីពួកគេទៅកាន់ទ្រង់វិញហើយ។ ពួកគេមិនបានគោរពសក្ការៈចំពោះពួកយើងនោះទេ។ តាមពិត ពួកគេគោរពសក្ការៈចំពោះពួកស្ហៃតនប៉ុណ្ណោះ។ info
التفاسير:

external-link copy
64 : 28

وَقِيلَ ٱدۡعُواْ شُرَكَآءَكُمۡ فَدَعَوۡهُمۡ فَلَمۡ يَسۡتَجِيبُواْ لَهُمۡ وَرَأَوُاْ ٱلۡعَذَابَۚ لَوۡ أَنَّهُمۡ كَانُواْ يَهۡتَدُونَ

ហើយមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកស្រែកហៅព្រះនានារបស់ពួកអ្នកដើម្បីឲ្យពួកវាជួយពួកអ្នកឲ្យរួចផុតអំពីភាពអាម៉ាស់ដែលពួកអ្នកកំពុងតែទទួលបាននេះមើល៍។ ពេលនោះ ពួកគេក៏បានស្រែកហៅព្រះនានារបស់ពួកគេ ក៏ប៉ុន្តែពួកវាមិនបានឆ្លើយតបនឹងការស្រែកហៅរបស់ពួកគេនោះទេ ហើយពួកគេក៏បានឃើញទណ្ឌកម្មដែលគេបានត្រៀមសម្រាប់ពួកគេ។ ពេលនោះ ពួកគេគិតថា ប្រសិនបើនៅក្នុងលោកិយ ពួកគេជាអ្នកដែលទទួលបានការចង្អុលបង្ហាញទៅរកការពិតនោះ (ពួកគេនឹងមិនទទួលទណ្ឌកម្មឡើយ)។ info
التفاسير:

external-link copy
65 : 28

وَيَوۡمَ يُنَادِيهِمۡ فَيَقُولُ مَاذَآ أَجَبۡتُمُ ٱلۡمُرۡسَلِينَ

ហើយនៅថ្ងៃនោះ ម្ចាស់របស់ពួកគេនឹងស្រែកហៅពួកគេថាៈ តើពួកអ្នកបានឆ្លើយតបអ្វីខ្លះចំពោះអ្នកនាំសារទាំងឡាយរបស់យើងដែលយើងបានបញ្ជូនពួកគេទៅកាន់ពួកអ្នកនោះ? info
التفاسير:

external-link copy
66 : 28

فَعَمِيَتۡ عَلَيۡهِمُ ٱلۡأَنۢبَآءُ يَوۡمَئِذٖ فَهُمۡ لَا يَتَسَآءَلُونَ

ហើយអ្វីដែលពួកគេយកធ្វើជាអំណះអំណាងនោះបានលាក់កំបាំងពីពួកគេ ដោយពួកគេនឹកមិនឃើញអ្វីបន្តិច(អំពីវា)នោះឡើយ ហើយពួកគេក៏មិនសួរគ្នាទៅវិញទៅមកនោះដែរ ដោយសារតែពួកគេនៅក្នុងថ្ងៃនោះ ពោរពេញទៅដោយភាពភ័យរន្ធត់យ៉ាងខ្លាំងដោយសារតែពួកគេបានដឹងយ៉ាងច្បាស់ថា ពិតណាស់ពួកគេនឹងត្រូវទទួលទណ្ឌកម្ម(ដោយចៀសមិនផុតឡើយ)។ info
التفاسير:

external-link copy
67 : 28

فَأَمَّا مَن تَابَ وَءَامَنَ وَعَمِلَ صَٰلِحٗا فَعَسَىٰٓ أَن يَكُونَ مِنَ ٱلۡمُفۡلِحِينَ

រីឯជនណាដែលបានសារភាពកំហុសក្នុងចំណោមពួកមុស្ហរីគីនទាំងនោះអំពីការប្រឆាំងរបស់គេ ហើយគេមានជឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានសាងនូវទង្វើកុសលវិញនោះ សង្ឃឹមថា ពួកគេនឹងស្ថិតក្នុងចំណោមអ្នកដែលទទួលបានជោគជ័យទៅតាមអ្វីដែលពួកគេប្រាថ្នា និងរួចផុតពីអ្វីដែលពួកគេបានរត់គេចចេញអំពីវា។ info
التفاسير:

external-link copy
68 : 28

وَرَبُّكَ يَخۡلُقُ مَا يَشَآءُ وَيَخۡتَارُۗ مَا كَانَ لَهُمُ ٱلۡخِيَرَةُۚ سُبۡحَٰنَ ٱللَّهِ وَتَعَٰلَىٰ عَمَّا يُشۡرِكُونَ

ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារ) ទ្រង់បង្កើតនូវអ្វីដែលទ្រង់មានចេតនាចង់បង្កើតវា ហើយទ្រង់ជ្រើសរើសជនណាដែលទ្រង់មានចេតនាឲ្យគោរពប្រតិបត្តិចំពោះទ្រង់ និងផ្តល់ភាពជាព្យាការីដល់គេ។ ហើយសម្រាប់ពួកមុស្ហរីគីន ពួកគេគ្មានជម្រើសរហូតដល់គេអាច(ជ្រើសរើសយកការ)ប្រឆាំងនឹងអល់ឡោះនោះទេ។ អល់ឡោះទ្រង់មហាស្អាតស្អំ និងមហាខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេបានគោរពសក្ការៈចំពោះព្រះនានារួមនឹងទ្រង់នោះ។ info
التفاسير:

external-link copy
69 : 28

وَرَبُّكَ يَعۡلَمُ مَا تُكِنُّ صُدُورُهُمۡ وَمَا يُعۡلِنُونَ

ហើយម្ចាស់របស់អ្នកទ្រង់ដឹងនូវអ្វីដែលដួងចិត្តរបស់ពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។ គ្មានអ្វីមួយដែលអាចលាក់បាំងពីទ្រង់បាននោះឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវាវិញ។ info
التفاسير:

external-link copy
70 : 28

وَهُوَ ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَۖ لَهُ ٱلۡحَمۡدُ فِي ٱلۡأُولَىٰ وَٱلۡأٓخِرَةِۖ وَلَهُ ٱلۡحُكۡمُ وَإِلَيۡهِ تُرۡجَعُونَ

ហើយទ្រង់គឺអល់ឡោះជាម្ចាស់ដែលគ្មានម្ចាស់ណាត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ រាល់ការសរសើរទាំងឡាយនៅក្នុងលោកិយគឺសម្រាប់ទ្រង់តែមួយគត់ ហើយរាល់ការសរសើរទាំងឡាយនៅថ្ងៃបរលោក ក៏សម្រាប់ទ្រង់តែមួយគត់ដែរ។ ហើយការកាត់សេចក្តីដ៏សុក្រឹតដែលគេមិនអាចច្រានចោលនោះ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់) ហើយពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោកដើម្បីជំនុំជម្រះ និងទទួលការតបស្នង។ info
التفاسير:
په دې مخ کې د ایتونو د فایدو څخه:
• العاقل من يؤثر الباقي على الفاني.
• អ្នកដែលមានប្រាជ្ញាស្មារតីពេញលេញនោះ គឺអ្នកដែលផ្តល់អាទិភាពលើប្រការដែលគង់វង្សជាងប្រការដែលនឹងវិនាស។ info

• التوبة تَجُبُّ ما قبلها.
• ការសារភាពកំហុស គឺជម្រុះចោលនូវអ្វីដែលមានពីមុនមក។ info

• الاختيار لله لا لعباده، فليس لعباده أن يعترضوا عليه.
• ជម្រើស គឺសម្រាប់តែអល់ឡោះប៉ុណ្ណោះ ពុំមែនសម្រាប់ខ្ញុំបម្រើរបស់ទ្រង់នោះឡើយ។ ហើយសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ គឺមិនមានសិទ្ធិអាចធ្វើការប្រឆាំង ឬងាកចេញពីទ្រង់បានឡើយ។ info

• إحاطة علم الله بما ظهر وما خفي من أعمال عباده.
• ចំណេះដឹងរបស់អល់ឡោះគ្របដណ្តប់លើអ្វីៗទាំងអស់ ទាំងអ្វីដែលលាក់បាំង និងអ្វីដែលលាតត្រដាងនៃទង្វើរបស់ខ្ញុំបម្រើទ្រង់។ info