د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه

external-link copy
40 : 25

وَلَقَدۡ أَتَوۡاْ عَلَى ٱلۡقَرۡيَةِ ٱلَّتِيٓ أُمۡطِرَتۡ مَطَرَ ٱلسَّوۡءِۚ أَفَلَمۡ يَكُونُواْ يَرَوۡنَهَاۚ بَلۡ كَانُواْ لَا يَرۡجُونَ نُشُورٗا

ហើយជាការពិតណាស់ ពួកដែលបដិសេធក្នុងចំណោមក្រុមរបស់អ្នក(អ្នកនាំសារមូហាំម៉ាត់) គឺបានទៅដល់ភូមិស្រុកនៃក្រុមរបស់ព្យាការីលូតដែលគេបានបញ្ចុះភ្លៀងដំថ្មទៅលើភូមិស្រុកនោះ(នៅក្នុងដំណើររបស់ពួកគេទៅកាន់ទឹកដីស្ហាម) ជាទណ្ឌកម្មសម្រាប់ពួកគេចំពោះការប្រព្រឹត្តទង្វើអសីលធម៌(ស្រឡាញ់ភេទដូចគ្នា) ដើម្បីឲ្យពួកគេ(ពួកដែលបដិសេធក្នុងចំណោមក្រុមរបស់អ្នក)យកវាធ្វើជាមេរៀន។ តើពួកគេខ្វាក់ភ្នែកមិនបានឃើញភូមិស្រុក(របស់ព្យាការីលូត)នេះទេឬ? ទេ! (គឺពួកគេពិតជាបានឃើញ) ផ្ទុយទៅវិញ ពួកគេមិនធ្លាប់រំពឹងថា មានការពង្រស់ឲ្យរស់ឡើងវិញដែលពួកគេត្រូវបានគេជំនុំជម្រះក្រោយពីវានោះឡើយ។ info
التفاسير:
په دې مخ کې د ایتونو د فایدو څخه:
• الكفر بالله والتكذيب بآياته سبب إهلاك الأمم.
• ការប្រឆាំងនឹងអល់ឡោះ និងបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយរបស់ទ្រង់ គឺជាមូលហេតុមួយដែលនាំឲ្យប្រជាជាតិទាំងឡាយវិនាសអន្តរាយ។ info

• غياب الإيمان بالبعث سبب عدم الاتعاظ.
• ការគ្មានជំនឿនឹងការពង្រស់ឡើងវិញ គឺជាមូលហេតុមួយដែលនាំឲ្យពួកគេមិនយកជាមេរៀន។ info

• السخرية بأهل الحق شأن الكافرين.
• ការសើចចំអកឡកឡឺយចំពោះអ្នកដែលស្ថិតនៅលើភាពត្រឹមត្រូវ គឺជាលក្ខណៈរបស់ពួកដែលប្រឆាំង។ info

• خطر اتباع الهوى.
• គ្រោះថ្នាក់នៃការដើរតាមទំនើងចិត្តខ្លួនឯង។ info