د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه

external-link copy
71 : 23

وَلَوِ ٱتَّبَعَ ٱلۡحَقُّ أَهۡوَآءَهُمۡ لَفَسَدَتِ ٱلسَّمَٰوَٰتُ وَٱلۡأَرۡضُ وَمَن فِيهِنَّۚ بَلۡ أَتَيۡنَٰهُم بِذِكۡرِهِمۡ فَهُمۡ عَن ذِكۡرِهِم مُّعۡرِضُونَ

ហើយប្រសិនបើអល់ឡោះបណ្តោយកិច្ចការនោះ និងរៀបចំវាឲ្យស្របទៅតាមចំណង់តណ្ហានិងទំនើងចិត្តរបស់ពួកគេនោះ មេឃជាច្រើនជាន់ និងផែនដីនឹងវិនាសអន្តរាយជាមិនខាន ហើយអ្នកដែលរស់នៅក្នុងវា(មេឃនិងផែនដី)ក៏នឹងវិនាសអន្តរាយផងដែរ ដោយសារតែភាពល្ងង់ខ្លៅរបស់ពួកគេចំពោះលទ្ធផលចុងក្រោយនៃកិច្ចការនោះ និង(ល្ងង់ខ្លៅ)ចំពោះភាពត្រឹមត្រូវនិងភាពមិនត្រឹមត្រូវនៃការចាត់ចែង។ ផ្ទុយទៅវិញ យើងបានផ្តល់ឲ្យពួកគេនូវកិត្តិយសដ៏ថ្លៃថ្នូរសម្រាប់ពួកគេ តែពួកគេបែរជាងាកចេញពីកិត្តិយសដ៏ថ្លៃថ្នូរនោះទៅវិញ។ info
التفاسير:
په دې مخ کې د ایتونو د فایدو څخه:
• خوف المؤمن من عدم قبول عمله الصالح.
• ការព្រួយបារម្ភ ភ័យខ្លាចរបស់អ្នកមានជំនឿពីការមិនទទួលយកអំពើល្អរបស់ពួកគេ(ខ្លាចអល់ឡោះមិនទទួលយក)។ info

• سقوط التكليف بما لا يُسْتطاع رحمة بالعباد.
• ការទម្លាក់នូវបន្ទុក(កាតព្វកិច្ច)ដែលគេមិនមានលទ្ធភាពធ្វើទេនោះ គឺជាក្តីមេត្តាករុណារបស់អល់ឡោះចំពោះខ្ញុំបម្រើរបសស់ទ្រង់ទាំងឡាយ។ info

• الترف مانع من موانع الاستقامة وسبب في الهلاك.
• ភាពមានបានហួសហេតុ គឺជាប្រការមួយក្នុងចំណោមប្រការដែលរារាំងមិនឲ្យរូបគេស្ថិតនៅលើផ្លូវត្រឹមត្រូវ និងជាមូលហេតុដែលនាំឲ្យទទួលរងនូវភាពវិនាសអន្តរាយ។ info

• قصور عقول البشر عن إدراك كثير من المصالح.
• មនុស្សដែលមានប្រាជ្ញាខ្សោយមិនអាចទាចយកផលប្រយោជន៍ពីប្រការល្អៗជាច្រើននោះទេ។ info