د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه

external-link copy
14 : 12

قَالُواْ لَئِنۡ أَكَلَهُ ٱلذِّئۡبُ وَنَحۡنُ عُصۡبَةٌ إِنَّآ إِذٗا لَّخَٰسِرُونَ

ពួកគេក៏បានតបទៅកាន់ឪពុករបស់ពួកគេវិញថាៈ ប្រសិនបើឆ្កែចចកស៊ីយូសុះខណៈដែលពួកយើងគឺជាក្រុមមួយដែលខ្លាំងក្លានោះ នោះពួកយើងគឺជាពួកដែលគ្មានបានការនោះឡើយ ហើយពួកយើង គឺជាពួកដែលខាតបង់ប្រសិនបើពួកយើងមិនអាចរារាំងឆ្កែចចកមិនឲ្យស៊ីគេបានមែននោះ។ info
التفاسير:
په دې مخ کې د ایتونو د فایدو څخه:
• ثبوت الرؤيا شرعًا، وجواز تعبيرها.
• ច្បាប់ឥស្លាមទទួលស្គាល់ចំពោះការយល់សុបិន្ត ហើយអនុញ្ញាតឲ្យធ្វើការបកស្រាយ(កាត់សុបិន្ត)វាបាន។ info

• مشروعية كتمان بعض الحقائق إن ترتب على إظهارها شيءٌ من الأذى.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យលាក់លៀមឬបិទបាំងនូវការពិតមួយចំនួន ប្រសិនបើការបង្ហាញវាចេញមកនាំឲ្យមានគ្រោះថ្នាក់ឬបញ្ហាណាមួយកើតឡើង។ info

• بيان فضل ذرية آل إبراهيم واصطفائهم على الناس بالنبوة.
• បញ្ជាក់អំពីឧត្តមភាពនៃពូជពង្សក្រុមគ្រួសារព្យាការីអ៊ីព្រហ៊ីម និងការជ្រើសរើសពួកគេជាព្យាការីទៅកាន់មនុស្សលោក។ info

• الميل إلى أحد الأبناء بالحب يورث العداوة والحسد بين الإِخوة.
• ការលម្អៀងក្នុងការស្រឡាញ់ចំពោះកូនណាម្នាក់(ស្រឡាញ់កូនមិនស្មើគ្នា) អាចនាំឲ្យមានភាពជាសត្រូវ និងការច្រណែនឈ្នានីសក្នុងចំណោមបងប្អូន។ info