د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه

د مخ نمبر:close

external-link copy
53 : 12

۞ وَمَآ أُبَرِّئُ نَفۡسِيٓۚ إِنَّ ٱلنَّفۡسَ لَأَمَّارَةُۢ بِٱلسُّوٓءِ إِلَّا مَا رَحِمَ رَبِّيٓۚ إِنَّ رَبِّي غَفُورٞ رَّحِيمٞ

ភរិយារបស់អាហ្ស៊ីសបានបន្តសម្តីរបស់នាងទៀតថាៈ ហើយខ្ញុំមិនបានបដិសេធថាខ្ញុំមានបំណងអាក្រក់(ទៅលើយូសុះ)នោះទេ ហើយខ្ញុំក៏គ្មានបំណង(បដិសេធ)ដូច្នោះដើម្បីបញ្ជាក់ថាខ្ញុំ(ជាមនុស្ស)ស្អាតស្អំនោះដែរ ពីព្រោះតណ្ហារបស់មនុស្សលោកភាគច្រើន គឺតែងប្រើឲ្យធ្វើអាក្រក់ ដោយសារតែវា(តណ្ហា)តែងទោរទន់ទៅរកអ្វីដែលផ្តល់ឲ្យគេនូវភាពសប្បាយរីករាយ ហើយពិបាកក្នុងការទប់ស្កាត់អំពីវា លើកលែងតែជនណាដែលអល់ឡោះជាម្ចាស់ទ្រង់អាណិតស្រឡាញ់ចំពោះគេប៉ុណ្ណោះ ដោយទ្រង់នឹងទប់ស្កាត់រូបគេមិនឲ្យប្រព្រឹត្តអំពើអាក្រក់ឡើយ។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំមហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។ info
التفاسير:

external-link copy
54 : 12

وَقَالَ ٱلۡمَلِكُ ٱئۡتُونِي بِهِۦٓ أَسۡتَخۡلِصۡهُ لِنَفۡسِيۖ فَلَمَّا كَلَّمَهُۥ قَالَ إِنَّكَ ٱلۡيَوۡمَ لَدَيۡنَا مَكِينٌ أَمِينٞ

នៅពេលដែលភាពស្អាតស្អំរបស់ព្យាការីយូសុះ និងចំណេះដឹងរបស់គាត់ត្រូវបានបញ្ជាក់(ឲ្យព្រះរាជាបានដឹង) ទ្រង់ក៏បានមានបន្ទូលទៅកាន់មន្ត្រីរបស់ទ្រង់ថាៈ ចូរពួកអ្នកនាំគេមកជួបនឹងយើងដើម្បីយើងនឹងតែងតាំងគេជាមនុស្សជំនិតរបស់យើង។ ពេលនោះ ពួកគេក៏បាននាំគាត់មកជួបនឹងទ្រង់។ នៅពេលដែលព្រះរាជាបានមានបន្ទូលជាមួយនឹងព្យាការីយូសុះរួច ហើយទ្រង់ក៏បានដឹងពីចំណេះដឹងរបស់គាត់ និងប្រាជ្ញារបស់គាត់រួចមក ទ្រង់ក៏មានបន្ទូលទៅកាន់ព្យាការីយូសុះថាៈ ជាការពិតណាស់ ចាប់ពីថ្ងៃនេះតទៅ អ្នក(ឱយូសុះ) គឺជាអ្នកដែលមានឋានៈនិងបុណ្យសក្តិខ្ពង់ខ្ពស់ និងគួរជាទីទុកចិត្តសម្រាប់យើង។ info
التفاسير:

external-link copy
55 : 12

قَالَ ٱجۡعَلۡنِي عَلَىٰ خَزَآئِنِ ٱلۡأَرۡضِۖ إِنِّي حَفِيظٌ عَلِيمٞ

ព្យាការីយូសុះបានតបទៅកាន់ព្រះរាជាថាៈ សូមទ្រង់តែងតាំងខ្ញុំឲ្យធ្វើជាអ្នកគ្រប់គ្រងឃ្លាំងទ្រព្យ និងស្បៀងអាហារនៅក្នុងប្រទេសអេហ្ស៊ីបនេះផងចុះ។ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកដែលគ្រប់គ្រងថែរក្សាដ៏ស្មោះត្រង់ និងមានចំណេះដឹងយ៉ាងច្បាស់លាស់ចំពោះអ្វីដែលខ្ញុំគ្រប់គ្រង។ info
التفاسير:

external-link copy
56 : 12

وَكَذَٰلِكَ مَكَّنَّا لِيُوسُفَ فِي ٱلۡأَرۡضِ يَتَبَوَّأُ مِنۡهَا حَيۡثُ يَشَآءُۚ نُصِيبُ بِرَحۡمَتِنَا مَن نَّشَآءُۖ وَلَا نُضِيعُ أَجۡرَ ٱلۡمُحۡسِنِينَ

ហើយដូចដែលយើង(អល់ឡោះ)បានប្រទានឲ្យព្យាការីយូសុះនូវភាពស្អាតស្អំ(មិនពាក់ព័ន្ធនឹងរឿងអសីលធម៌) និងការរួចខ្លួនចេញពីមន្ទីរឃុំឃាំងនេះដែរ យើងក៏បានប្រទានឲ្យគេនូវអំណាចគ្រប់គ្រងនៅលើទឹកដីអេហ្ស៊ីបនេះ ដោយគេអាចស្នាក់នៅនិងធ្វើដំណើរទៅកាន់ទីកន្លែងណាក៏បានតាមដែលគេប្រាថ្នា។ យើងប្រទាននូវក្តីមេត្តាករុណារបស់យើងនៅក្នុងលោកិយនេះទៅចំពោះខ្ញុំបម្រើរបស់យើងទាំងឡាយណាដែលយើងប្រាថ្នា ហើយយើងមិនបំបាត់នូវផលបុណ្យរបស់បណ្តាអ្នកដែលធ្វើអំពើល្អឡើយ។ ផ្ទុយទៅវិញ យើងនឹងតបស្នងចំពោះគេវិញយ៉ាងពេញលេញដោយមិនឲ្យខ្វះបន្តិចណាឡើយ។ info
التفاسير:

external-link copy
57 : 12

وَلَأَجۡرُ ٱلۡأٓخِرَةِ خَيۡرٞ لِّلَّذِينَ ءَامَنُواْ وَكَانُواْ يَتَّقُونَ

ហើយផលបុណ្យរបស់អល់ឡោះដែលទ្រង់បានត្រៀមទុកសម្រាប់គេនៅថ្ងៃបរលោកនោះ គឺល្អប្រសើរជាងផលតបស្នងនៅក្នុងលោកិយនេះទៅទៀតសម្រាប់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះជាម្ចាស់ និងកោតខ្លាចចំពោះទ្រង់ដោយការអនុវត្តនូវអ្វីដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ចំពោះវា។ info
التفاسير:

external-link copy
58 : 12

وَجَآءَ إِخۡوَةُ يُوسُفَ فَدَخَلُواْ عَلَيۡهِ فَعَرَفَهُمۡ وَهُمۡ لَهُۥ مُنكِرُونَ

ហើយបងប្អូនរបស់ព្យាការីយូសុះបានមកដល់ទឹកដីអេហ្ស៊ីបដោយនាំមកជាមួយនូវលុយកាក់បន្តិចបន្តួចរបស់ពួកគេ(ដើម្បីដូរយកស្បៀងអាហារត្រឡប់ទៅវិញ) ហើយពួកគេក៏បានចូលទៅជួបនឹងព្យាការីយូសុះ។ ពេលនោះ ព្យាការីយូសុះក៏បានស្គាល់ពួកគេថាជាបងប្អូនរបស់គាត់ តែពួកគេមិនបានស្គាល់ថាគាត់ជាបងប្អូនរបស់ពួកគេនោះទេ ដោយសារតែ(បែកគ្នា)រយៈពេលយូរ ហើយព្យាការីយូសុះក៏បានប្រែប្រួលរូបរាងរបស់គាត់ទៀតនោះ ព្រោះព្យាការីយូសុះនៅក្មេងនៅឡើយនៅពេលដែលពួកគេបោះគាត់ចោលក្នុងអណ្តូងនោះ។ info
التفاسير:

external-link copy
59 : 12

وَلَمَّا جَهَّزَهُم بِجَهَازِهِمۡ قَالَ ٱئۡتُونِي بِأَخٖ لَّكُم مِّنۡ أَبِيكُمۡۚ أَلَا تَرَوۡنَ أَنِّيٓ أُوفِي ٱلۡكَيۡلَ وَأَنَا۠ خَيۡرُ ٱلۡمُنزِلِينَ

ហើយនៅពេលគាត់(ព្យាការីយូសុះ)បានផ្តល់ឲ្យពួកគេ(បងប្អូនរបស់គាត់)នូវការផ្គត់ផ្គង់ និងស្បៀងអាហារដែលពួកគេបានស្នើសុំ និងបន្ទាប់ពីពួកគេបានប្រាប់គាត់ថា ពិតណាស់ ពួកគេមានបងប្អូនរួមឪពុកម្នាក់ដែលពួកគេទុកនៅជាមួយឪពុករបស់ពួកគេនោះ គាត់ក៏បាននិយាយ(ទៅកាន់ពួកគេ)ថាៈ ចូរពួកអ្នកនាំប្អូនប្រុសរបស់ពួកអ្នកពីឪពុករបស់ពួកអ្នកមកជួបខ្ញុំមក នោះខ្ញុំនឹងបន្ថែមដល់ពួកអ្នក(នូវស្បៀងអាហារ)មួយបន្ទុកសត្វអូដ្ឋទៀត។ តើពួកអ្នកមិនបានឃើញទេឬថា ខ្ញុំពិតជាបានវាល់ឲ្យពួកអ្នកយ៉ាងគ្រប់ចំនួនដោយមិនឲ្យខ្វះនោះឡើយ ហើយខ្ញុំគឺជាអ្នកទទួលភ្ញៀវដែលល្អជាងគេនោះ? info
التفاسير:

external-link copy
60 : 12

فَإِن لَّمۡ تَأۡتُونِي بِهِۦ فَلَا كَيۡلَ لَكُمۡ عِندِي وَلَا تَقۡرَبُونِ

តែប្រសិនបើពួកអ្នកមិនបាននាំគេ(ប្អូនប្រុស)មកទេនោះ វាជាការបញ្ជាក់ថា ពួកអ្នកបានភូតកុហកចំពោះការដែលពួកអ្នកអះអាងថា ពួកអ្នកមានបងប្អូនរួមឪពុកម្នាក់ទៀតនោះ។ ដូច្នេះ ខ្ញុំនឹងមិនវាល់ស្បៀងអាហារឲ្យពួកអ្នកទៀតឡើយ ហើយចូរពួកអ្នកកុំមកជិតទឹកដីរបស់ខ្ញុំទៀតឲ្យសោះ។ info
التفاسير:

external-link copy
61 : 12

قَالُواْ سَنُرَٰوِدُ عَنۡهُ أَبَاهُ وَإِنَّا لَفَٰعِلُونَ

ពេលនោះ បងប្អូនរបស់គាត់ក៏បានឆ្លើយតបថាៈ ពួកយើងនឹងសុំគេ(ប្អូនប្រុសរបស់ពួកគេ)ពីឪពុករបស់គេ ហើយនឹងព្យាយាមសុំពីគាត់(ឪពុក)។ ពិតប្រាកដណាស់ ពួកយើងនឹងធ្វើនូវអ្វីដែលអ្នកបានបញ្ជាពួកយើងដោយមិនធ្វេសប្រហែសឡើយ។ info
التفاسير:

external-link copy
62 : 12

وَقَالَ لِفِتۡيَٰنِهِ ٱجۡعَلُواْ بِضَٰعَتَهُمۡ فِي رِحَالِهِمۡ لَعَلَّهُمۡ يَعۡرِفُونَهَآ إِذَا ٱنقَلَبُوٓاْ إِلَىٰٓ أَهۡلِهِمۡ لَعَلَّهُمۡ يَرۡجِعُونَ

ព្យាការីយូសុះបាននិយាយទៅកាន់កម្មកររបស់គាត់ថាៈ ចូរពួកអ្នកដាក់លុយកាក់របស់ពួកគេទៅក្នុងក្បួនដំណើររបស់ពួកគេវិញ(ដោយសម្ងាត់) ដើម្បីឲ្យពួកគេដឹងនៅពេលដែលពួកគេត្រឡប់ទៅវិញថា ពិតណាស់ យើងមិនបានយកវា(លុយកាក់)ពីពួកគេនោះទេ ហើយនេះ វានឹងបង្ខំពួកគេឲ្យវិលត្រឡប់មកវិញជាលើកទីពីរទៀតដោយនាំមកជាមួយនូវប្អូនប្រុសរបស់ពួកគេ ដើម្បីបញ្ជាក់ឲ្យព្យាការីយូសុះបានដឹងពីភាពស្មោះត្រង់របស់ពួកគេ(ថាពួកគេពិតជានិយាយពិត) ហើយទទួលយកលុយកាក់ពីពួកគេ។ info
التفاسير:

external-link copy
63 : 12

فَلَمَّا رَجَعُوٓاْ إِلَىٰٓ أَبِيهِمۡ قَالُواْ يَٰٓأَبَانَا مُنِعَ مِنَّا ٱلۡكَيۡلُ فَأَرۡسِلۡ مَعَنَآ أَخَانَا نَكۡتَلۡ وَإِنَّا لَهُۥ لَحَٰفِظُونَ

នៅពេលដែលពួកគេវិលត្រឡប់ទៅកាន់ឪពុករបស់ពួកគេវិញ ពួកគេក៏បាននិយាយរៀបរាប់ប្រាប់ឪពុករបស់ពួកគេពីការលើកតម្កើងរបស់ព្យាការីយូសុះចំពោះពួកគេ ដោយពួកគេបាននិយាយថាៈ ឱលោកឪពុក! ការវាល់(ដោះដូរស្បៀង)នឹងត្រូវបានគេហាមឃាត់ពីពួកយើង(គេមិនវាល់ឲ្យពួកយើងនោះទេ)ប្រសិនបើពួកយើងមិនបាននាំប្អូនប្រុសរបស់ពួកយើង(ពុនយ៉ាមីន)ទៅជាមួយទេនោះ។ ហេតុនេះ សូមពុកមេត្តាបញ្ជូនប្អូនប្រុសរបស់ពួកយើងទៅជាមួយពួកយើងផងចុះ។ ជាការពិតណាស់ពុក ប្រសិនបើពុកបញ្ជូនគេ(ពុនយ៉ាមីន)ឲ្យទៅជាមួយពួកយើងនោះ ពួកយើងនឹងទទួលបានការវាល់ស្បៀងអាហារទៀតជាមិនខាន ហើយពួកយើងសូមសន្យាថានឹងរក្សាការពារគេឲ្យបានល្អ រហូតដល់គេត្រឡប់មកជួបនឹងពុកវិញដោយសុវត្ថិភាព។ info
التفاسير:
په دې مخ کې د ایتونو د فایدو څخه:
• من أعداء المؤمن: نفسه التي بين جنبيه؛ لذا وجب عليه مراقبتها وتقويم اعوجاجها.
• ក្នុងចំណោមសត្រូវរបស់អ្នកមានជំនឿនោះ គឺចំណង់តណ្ហារបស់គេផ្ទាល់ដែលនៅជាប់ជាមួយនឹងរូបគេ។ ដូចនេះ ចាំបាច់លើគេត្រូវឃ្លាំមើល និងកែតម្រង់វាកុំឲ្យវៀចវេរ។ info

• اشتراط العلم والأمانة فيمن يتولى منصبًا يصلح به أمر العامة.
• គេដាក់លក្ខខណ្ឌថា ចាំបាច់ត្រូវមានចំណេះដឹងនិងភាពស្មោះត្រង់ចំពោះអ្នកដែលត្រូវបានគេតែងតាំងឲ្យកាន់តំណែងណាមួយដែលពាក់ព័ន្ធនឹងកិច្ចការដែលជាប្រយោជន៍រួម។ info

• بيان أن ما في الآخرة من فضل الله، إنما هو خير وأبقى وأفضل لأهل الإيمان.
• បញ្ជាក់ថា ពិតប្រាកដណាស់ ការប្រោសប្រណីរបស់អល់ឡោះជាម្ចាស់ដែលមាននៅថ្ងៃបរលោក គឺល្អប្រសើរ និងឋិតថេរ ហើយល្អបំផុតសម្រាប់អ្នកដែលមានជំនឿ។ info

• جواز طلب الرجل المنصب ومدحه لنفسه إن دعت الحاجة، وكان مريدًا للخير والصلاح.
• អនុញ្ញាតឲ្យបុគ្គលម្នាក់អាចស្នើសុំតំណែងណាមួយ ហើយលើកសរសើរពីគុណសម្បត្តិរបស់ខ្លួន ប្រសិនបើកាលៈទេសៈតម្រូវ ហើយរូបគេជាអ្នកដែលចង់បានភាពល្អប្រសើរ និងផលប្រយោជន៍រួម។ info