د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه

external-link copy
82 : 11

فَلَمَّا جَآءَ أَمۡرُنَا جَعَلۡنَا عَٰلِيَهَا سَافِلَهَا وَأَمۡطَرۡنَا عَلَيۡهَا حِجَارَةٗ مِّن سِجِّيلٖ مَّنضُودٖ

ដូច្នេះ នៅពេលដែលបទបញ្ជារបស់យើង(អល់ឡោះ)ដោយការបំផ្លាញក្រុមរបស់ព្យាការីលូតបានមកដល់ យើងបានធ្វើឲ្យភូមិរបស់ពួកគេក្រឡាប់ពីលើចុះក្រោម ដោយលើកភូមិនោះឡើងលើ ហើយផ្កាប់ឬក្រឡាប់វាចុះមកវិញ(សង្កត់លើពួកគេ)។ ហើយយើងបានបញ្ចុះភ្លៀងថ្មពីដីដែលគេដុតទៅលើភូមិនោះជាបន្តបន្ទាប់។ info
التفاسير:
په دې مخ کې د ایتونو د فایدو څخه:
• من سنن الله إهلاك الظالمين بأشد العقوبات وأفظعها.
• ក្នុងចំណោមមាគ៌ារបស់អល់ឡោះជាម្ចាស់នោះ គឺទ្រង់បំផ្លាញពួកដែលបំពានដោយទណ្ឌកម្មដ៏ខ្លាំងក្លា និងគួរឲ្យរន្ធត់ជាទីបំផុត។ info

• حرمة نقص الكيل والوزن وبخس الناس حقوقهم.
• ហាមឃាត់ពីការកេងបំបាត់ក្នុងការវាល់ និងការថ្លឹង(វាល់ឬថ្លឹងមិនឲ្យគ្រប់) និងការកេងប្រវ័ញ្ចមនុស្សចំពោះកម្មសិទ្ធិរបស់ពួកគេ។ info

• وجوب الرضا بالحلال وإن قل.
• ចាំបាច់ត្រូវមានការពេញចិត្តចំពោះលាភសក្ការៈដែលបានមកដោយស្របច្បាប់ ទោះបីជាវាតិចតួចក៏ដោយ។ info

• فضل الأمر بالمعروف والنهي عن المنكر، ووجوب العمل بما يأمر الله به، والانتهاء عما ينهى عنه.
• ឧត្តមភាពនៃការប្រើគ្នាឲ្យធ្វើអំពើល្អនិងហាមឃាត់គ្នាពីអំពើអាក្រក់ ហើយចាំបាច់ត្រូវអនុវត្តនូវអ្វីដែលអល់ឡោះទ្រង់បានបង្គាប់ប្រើ និងបញ្ឈប់នូវទង្វើទាំងឡាយដែលទ្រង់បានហាមឃាត់។ info