د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه

external-link copy
16 : 11

أُوْلَٰٓئِكَ ٱلَّذِينَ لَيۡسَ لَهُمۡ فِي ٱلۡأٓخِرَةِ إِلَّا ٱلنَّارُۖ وَحَبِطَ مَا صَنَعُواْ فِيهَا وَبَٰطِلٞ مَّا كَانُواْ يَعۡمَلُونَ

ពួកដែលមានគោលបំណងគួរឲ្យស្អប់ខ្ពើមដូចបានរៀបរាប់នេះ នៅថ្ងៃបរលោកនោះ ពួកគេនឹងមិនទទួលបានការតបស្នងអ្វីក្រៅពីការចូលឋាននរកនោះឡើយ ហើយផលនៃទង្វើទាំងឡាយរបស់គេបានបាត់បង់អំពីពួកគេ ហើយទង្វើ(កុសល)របស់ពួកគេក៏ត្រូវបានចាត់ទុកជាអសារបង់ ដោយសារតែពួកគេមិនមានជំនឿ និងមិនមានគោលបំណងត្រឹមត្រូវ ពីព្រោះពួកគេមិនបានសាងទង្វើទាំងនោះដើម្បីចង់បានការពេញចិត្តពីអល់ឡោះ និងឋានបរលោកនោះឡើយ។ info
التفاسير:
په دې مخ کې د ایتونو د فایدو څخه:
• تحدي الله تعالى للمشركين بالإتيان بعشر سور من مثل القرآن، وبيان عجزهم عن الإتيان بذلك.
• អល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើពួកមុស្ហរីគីនឲ្យនាំមកនូវជំពូកចំនួនដប់ដែលដូចទៅនឹងគម្ពីរគួរអាន និងបញ្ជាក់ពីការអសមត្ថភាពរបស់ពួកគេក្នុងការនាំវាមក។ info

• إذا أُعْطِي الكافر مبتغاه من الدنيا فليس له في الآخرة إلّا النار.
• នៅពេលដែលគេប្រទានឲ្យពួកគ្មានជំនឿនូវការសោយសុខក្នុងលោកិយហើយនោះ ពិតណាស់ នៅថ្ងៃបរលោក ពួកគេគ្មានអ្វីត្រូវទទួលបានក្រៅពីភ្លើងនរកនោះទេ។ info

• عظم ظلم من يفتري على الله الكذب وعظم عقابه يوم القيامة.
• ការបំពានដែលធ្ងន់ធ្ងរជាងគេ គឺអ្នកដែលប្រឌិតភូតកុហកទៅកាន់អល់ឡោះ ហើយគេនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតនាថ្ងៃបរលោក។ info