د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه

អាល់ករីអះ

د سورت د مقصدونو څخه:
قرع القلوب لاستحضار هول القيامة وأحوال الناس في موازينها.
ភាពញាប់ញ័រនៃដួងចិត្តដោយសារការមកដល់នៃស្ថានភាពដ៏រន្ធត់នៃថ្ងៃបរលោក ហើយនិងស្ថានភាពរបស់មនុស្សលោកចំពោះការថ្លឺងទង្វើ(ល្អ អាក្រក់)របស់ពួកគេ។ info

external-link copy
1 : 101

ٱلۡقَارِعَةُ

ពេលវេលាដែលធ្វើឲ្យដូងចិត្តរបស់មនុស្សលោកភ័យញាប់ញ័រដោយសារតែស្ថានភាពដ៏រន្ធត់នៃថ្ងៃនោះ។ info
التفاسير:

external-link copy
2 : 101

مَا ٱلۡقَارِعَةُ

តើអ្វីទៅជាពេលវេលាដែលធ្វើឲ្យដូងចិត្តរបស់មនុស្សលោកភ័យញាប់ញ័រដោយសារតែស្ថានភាពដ៏រន្ធត់របស់វានោះ? info
التفاسير:

external-link copy
3 : 101

وَمَآ أَدۡرَىٰكَ مَا ٱلۡقَارِعَةُ

តើអ្វីដែលធ្វើឱ្យអ្នកដឹងថា អ្វីទៅជាពេលវេលាដែលធ្វើឲ្យដូងចិត្តរបស់មនុស្សលោកភ័យញាប់ញ័រដោយសារតែស្ថានភាពដ៏រន្ធត់របស់វានោះ? ពិតណាស់ វានោះគឺជាថ្ងៃបរលោក។ info
التفاسير:

external-link copy
4 : 101

يَوۡمَ يَكُونُ ٱلنَّاسُ كَٱلۡفَرَاشِ ٱلۡمَبۡثُوثِ

គឺថ្ងៃដែលដួងចិត្តមនុស្សលោកញាប់ញ័រភ័យរន្ធត់ប្រៀបដូចជាហ្វូងសត្វមេអំបៅដែលហើរប្រសេចប្រសាចគ្រប់ទីកន្លែង។ info
التفاسير:

external-link copy
5 : 101

وَتَكُونُ ٱلۡجِبَالُ كَٱلۡعِهۡنِ ٱلۡمَنفُوشِ

ហើយភ្នំទាំងឡាយប្រៀបដូចជារោមសត្វចម្រុះពណ៌ដែលត្រូវគេធ្វើឲ្យប៉ើងរប៉ាត់រប៉ាយ។ info
التفاسير:

external-link copy
6 : 101

فَأَمَّا مَن ثَقُلَتۡ مَوَٰزِينُهُۥ

រីឯអ្នកដែលទង្វើល្អរបស់គេធ្ងន់ជាងទង្វើអាក្រក់នោះ info
التفاسير:

external-link copy
7 : 101

فَهُوَ فِي عِيشَةٖ رَّاضِيَةٖ

រូបគេនឹងស្ថិតនៅក្នុងជីវិតរស់នៅមួយដ៏ជាទីគាប់ចិត្តនៅក្នុងឋានសួគ៌។ info
التفاسير:

external-link copy
8 : 101

وَأَمَّا مَنۡ خَفَّتۡ مَوَٰزِينُهُۥ

ហើយចំណែកឯជនណាដែលទង្វើអាក្រក់របស់គេធ្ងន់ជាងទង្វើល្អនោះ info
التفاسير:

external-link copy
9 : 101

فَأُمُّهُۥ هَاوِيَةٞ

ទីលំនៅ និងកន្លែងស្នាក់អាស្រ័យរបស់គេនៅថ្ងៃបរលោកនោះ គឺនៅក្នុងឋាននរកជើហាន់ណាំ។ info
التفاسير:

external-link copy
10 : 101

وَمَآ أَدۡرَىٰكَ مَا هِيَهۡ

តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា វាជាអ្វីនោះ? info
التفاسير:

external-link copy
11 : 101

نَارٌ حَامِيَةُۢ

គឺជាភ្លើងនរកដ៏សែនក្តៅបំផុត។ info
التفاسير:
په دې مخ کې د ایتونو د فایدو څخه:
• خطر التفاخر والتباهي بالأموال والأولاد.
• គ្រោះថ្នាក់នៃការមានមោទនភាព និងការអួតដាក់គ្នាពីរឿងទ្រព្យសម្បត្តិនិងកូនចៅ។ info

• القبر مكان زيارة سرعان ما ينتقل منه الناس إلى الدار الآخرة.
• ផ្នូរ គឺជាកន្លែងស្នាក់នៅបណ្តោះអាសន្នមុននឹងឈានទៅកាន់ឋានបរលោក។ info

• يوم القيامة يُسْأل الناس عن النعيم الذي أنعم به الله عليهم في الدنيا.
• នៅថ្ងៃបរលោក គេនឹងសួរមនុស្សលោកអំពីឧបការគុណទាំងឡាយដែលអល់ឡោះបានប្រទានឱ្យពួកគេកាលនៅលោកិយ។ info

• الإنسان مجبول على حب المال.
• សារជាតិរបស់មនុស្ស គឺស្រលាញ់ទ្រព្យសម្បត្តិ។ info