د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه

د مخ نمبر:close

external-link copy
89 : 10

قَالَ قَدۡ أُجِيبَت دَّعۡوَتُكُمَا فَٱسۡتَقِيمَا وَلَا تَتَّبِعَآنِّ سَبِيلَ ٱلَّذِينَ لَا يَعۡلَمُونَ

អល់ឡោះទ្រង់បានមានបន្ទូលថាៈ ជាការពិតណាស់ យើងបានទទួលយកការបួងសួងរបស់អ្នកទាំងពីរ(ឱព្យាការីមូសា និងព្យាការីហារូន)ដែលបានបួងសួងទៅលើហ្វៀរអោននិងពួកមន្ត្រីនៃក្រុមរបស់គេ(ឲ្យទទួលនូវភាពអន្តរាយ)។ ដូច្នេះ ចូរអ្នកទាំងពីរប្រកាន់ខ្ជាប់ចំពោះសាសនារបស់អ្នកទាំងពីរចុះ ហើយចូរអ្នកទាំងពីរកុំងាកចេញពីវាទៅដើរតាមមាគ៌ារបស់ពួកល្ងង់ខ្លៅដែលពួកគេមិនដឹងពីមាគ៌ាត្រឹមត្រូវឲ្យសោះ។ info
التفاسير:

external-link copy
90 : 10

۞ وَجَٰوَزۡنَا بِبَنِيٓ إِسۡرَٰٓءِيلَ ٱلۡبَحۡرَ فَأَتۡبَعَهُمۡ فِرۡعَوۡنُ وَجُنُودُهُۥ بَغۡيٗا وَعَدۡوًاۖ حَتَّىٰٓ إِذَآ أَدۡرَكَهُ ٱلۡغَرَقُ قَالَ ءَامَنتُ أَنَّهُۥ لَآ إِلَٰهَ إِلَّا ٱلَّذِيٓ ءَامَنَتۡ بِهِۦ بَنُوٓاْ إِسۡرَٰٓءِيلَ وَأَنَا۠ مِنَ ٱلۡمُسۡلِمِينَ

ហើយយើងបានសម្រួលដល់អម្បូរអ៊ីស្រាអែលក្នុងការដើរឆ្លងកាត់សមុទ្រ បន្ទាប់ពីយើងបានញែកវា(ចេញពីគ្នា) រហូតដល់ពួកគេបានឆ្លងផុតដោយសុវត្ថិភាព។ ហើយហ្វៀរអោននិងទាហានរបស់គេបានដេញតាមពីក្រោយពួកគេដោយរំលោភបំពាន និងភាពជាសត្រូវ។ លុះនៅពេលដែលទឹកសមុទ្របានគ្របដណ្ដប់លើគេ(ហ្វៀរអោន) ហើយគេបានលិចលង់(ក្នុងទឹកសមុទ្រ) ព្រមទាំងអស់សង្ឃឹមពីការរួចផុត(ពីការលង់ទឹកសមុទ្រ) គេ(ហ្វៀរអោន)ក៏បាននិយាយថាៈ ខ្ញុំមានជំនឿហើយថា ពិតប្រាកដណាស់ គ្មានទេម្ចាស់ដែលត្រូវគេគោរពដ៏ពិតប្រាកដក្រៅពីម្ចាស់ដែលអម្បូរអ៊ីស្រាអែលបានជឿទៅលើទ្រង់នោះឡើយ ហើយខ្ញុំស្ថិតក្នុងចំណោមអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះដោយការគោរពប្រតិបត្តិ។ info
التفاسير:

external-link copy
91 : 10

ءَآلۡـَٰٔنَ وَقَدۡ عَصَيۡتَ قَبۡلُ وَكُنتَ مِنَ ٱلۡمُفۡسِدِينَ

តើអ្នកមានជំនឿ(ចំពោះយើង)នៅក្នុងពេលនេះ ក្រោយពីអ្នកអស់សង្ឃឹមថាមិនអាចមានជីវិតរស់នៅតទៀតនោះឬ? ហើយជាការពិតណាស់ អ្នក(នែហ្វៀរអោន)ធ្លាប់បានប្រឆាំងនឹងអល់ឡោះ មុនពេលដែលទណ្ឌកម្មមកដល់ ដោយការគ្មានជំនឿចំពោះទ្រង់ និងបានរារាំង(មនុស្ស)ពីមាគ៌ារបស់ទ្រង់ ហើយអ្នកបានស្ថិតក្នុងចំណោមពួកដែលបង្កវិនាសកម្មដោយតែភាពវង្វេងរបស់អ្នកចំពោះខ្លួនឯង និងការដែលអ្នកធ្វើឲ្យអ្នកដទៃវង្វេង(ដូចអ្នកដែរ)។ info
التفاسير:

external-link copy
92 : 10

فَٱلۡيَوۡمَ نُنَجِّيكَ بِبَدَنِكَ لِتَكُونَ لِمَنۡ خَلۡفَكَ ءَايَةٗۚ وَإِنَّ كَثِيرٗا مِّنَ ٱلنَّاسِ عَنۡ ءَايَٰتِنَا لَغَٰفِلُونَ

ដូច្នេះ នៅក្នុងថ្ងៃនេះ យើងនឹងស្រង់សាកសពអ្នក(នែហ្វៀរអោន)ចេញពីសមុទ្រ ហើយយើងនឹងធ្វើឲ្យអ្នកស្ថិតនៅលើទីខ្ពស់ផុតពីដី ដើម្បីឲ្យមនុស្សជំនាន់ក្រោយអ្នកយកអ្នកធ្វើជាមេរៀន។ តែជាការពិតណាស់ មនុស្សភាគច្រើនគឺធ្វេសប្រហែស និងព្រងើយកន្តើយនឹងអំណះអំណាងនិងបណ្ដាភស្តុតាងដែលបញ្ជាក់ពីអានុភាពរបស់យើង ដោយពួកគេមិនគិតពិចារណាចំពោះវាឡើយ។ info
التفاسير:

external-link copy
93 : 10

وَلَقَدۡ بَوَّأۡنَا بَنِيٓ إِسۡرَٰٓءِيلَ مُبَوَّأَ صِدۡقٖ وَرَزَقۡنَٰهُم مِّنَ ٱلطَّيِّبَٰتِ فَمَا ٱخۡتَلَفُواْ حَتَّىٰ جَآءَهُمُ ٱلۡعِلۡمُۚ إِنَّ رَبَّكَ يَقۡضِي بَيۡنَهُمۡ يَوۡمَ ٱلۡقِيَٰمَةِ فِيمَا كَانُواْ فِيهِ يَخۡتَلِفُونَ

ហើយជាការពិតណាស់ យើងបានរៀបចំទីលំនៅដល់អម្បូរអ៊ីស្រាអែលនូវលំនៅដ្ឋានមួយដែលត្រូវបានគេកោតសរសើរ និងជាកន្លែងមួយដែលត្រូវបានគេពេញចិត្ត នៅក្នុងទឹកដីស្ហាមដែល(ជាទឹកដី)ប្រកបដោយពរជ័យ។ ហើយយើងបានប្រទានលាភសក្ការៈអំពីរបស់ល្អៗដែលគេអនុញ្ញាតដល់ពួកគេ។ ហើយពួកគេមិនមានការខ្វែងគំនិតគ្នាឡើយនៅក្នុងកិច្ចការសាសនារបស់ពួកគេ រហូតដល់គម្ពីរគួរអានបានមកដល់ពួកគេ ដែលជាការបញ្ជាក់នូវអ្វីដែលពួកគេបានសូត្រនៅក្នុងគម្ពីរតាវរ៉តអំពីលក្ខណៈសម្បត្តិរបស់ព្យាការីមូហាំម៉ាត់។ ហើយនៅពេលពួកគេបានបដិសេធរឿងទាំងនោះ គេក៏បានដកយកទឹកដីរបស់ពួកគេ(ដែលពួកគេធ្លាប់រស់នៅ)។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងកាត់សេចក្ដីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេធ្លាប់ខ្វែងគំនិតគ្នាចំពោះវា ហើយទ្រង់នឹងតបស្នងដល់អ្នកត្រូវ និងអ្នកខុសក្នុងចំណោមពួកគេនូវអ្វីដែលសាកសមសម្រាប់គេទាំងពីរក្រុម។ info
التفاسير:

external-link copy
94 : 10

فَإِن كُنتَ فِي شَكّٖ مِّمَّآ أَنزَلۡنَآ إِلَيۡكَ فَسۡـَٔلِ ٱلَّذِينَ يَقۡرَءُونَ ٱلۡكِتَٰبَ مِن قَبۡلِكَۚ لَقَدۡ جَآءَكَ ٱلۡحَقُّ مِن رَّبِّكَ فَلَا تَكُونَنَّ مِنَ ٱلۡمُمۡتَرِينَ

ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានការសង្ស័យ និងងឿងឆ្ងល់អំពីធាតុពិតនៃអ្វីដែលយើងបានបញ្ចុះមកឲ្យអ្នកអំពីគម្ពីរគួរអាននោះ ចូរអ្នកសួរអ្នកដែលមានជំនឿក្នុងចំណោមពួកយូដា ដែលពួកគេសូត្រគម្ពីរតាវរ៉ត និងពួកណាសរ៉នីដែលពួកគេសូត្រគម្ពីរអ៊ីញជីលចុះ។ ពេលនោះ ពួកគេនឹងប្រាប់អ្នកថា ពិតប្រាកដណាស់ អ្វីដែលបានបញ្ចុះទៅលើអ្នកនោះ គឺជាការពិត ដោយសារតែពួកគេបានប្រទះឃើញនូវការរៀបរាប់ពីលក្ខណៈរបស់វា(គម្ពីរគួរអាន)នៅក្នុងគម្ពីររបស់ពួកគេទាំងពីរក្រុម។ ជាការពិតណាស់ ការពិតពីម្ចាស់របស់អ្នកដែលគ្មានការសង្ស័យនៅក្នុងវានោះបានមកដល់អ្នកហើយ។ ហេតុនេះ ចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែលមានការមន្ទិលសង្ស័យឲ្យសោះ។ info
التفاسير:

external-link copy
95 : 10

وَلَا تَكُونَنَّ مِنَ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِ ٱللَّهِ فَتَكُونَ مِنَ ٱلۡخَٰسِرِينَ

ហើយចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែលបដិសេធនឹងបណ្តាភស្តុតាងរបស់អល់ឡោះ និងអំណះអំណាងទាំងឡាយរបស់ទ្រង់ ដែលជាហេតុធ្វើឲ្យអ្នកស្ថិតក្នុងចំណោមពួកដែលខាតបង់ ដែលជាអ្នកខាតបង់ខ្លួនរបស់ពួកគេផ្ទាល់ ដោយសារតែការបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងរណ្តៅនៃភាពអន្តរាយ ព្រោះតែភាពគ្មានជំនឿរបស់ពួកគេ។ ហើយរាល់ការព្រមានទាំងនេះ គឺដើម្បីបញ្ជាក់ពីគ្រោះថ្នាក់នៃការមានភាពមន្ទិលសង្ស័យ និងការបដិសេធ(ចំពោះការពិត)ប៉ុណ្ណោះ។ ប៉ុន្តែតាមពិត ព្យាការីមូហាំម៉ាត់ត្រូវបានគេការពារមិនឲ្យធ្លាក់ទៅក្នុងប្រការទាំងនោះឡើយ។ info
التفاسير:

external-link copy
96 : 10

إِنَّ ٱلَّذِينَ حَقَّتۡ عَلَيۡهِمۡ كَلِمَتُ رَبِّكَ لَا يُؤۡمِنُونَ

ពិតប្រាកដណាស់ ពួកដែលអល់ឡោះបានកំណត់លើពួកគេដោយឲ្យពួកគេស្លាប់នៅក្នុងភាពគ្មានជំនឿដោយសារតែពួកគេនៅតែបន្តស្ថិតនៅលើភាពគ្មានជំនឿនោះ គឺពួកគេនឹងមិនអាចមានជំនឿជាដាច់ខាត។ info
التفاسير:

external-link copy
97 : 10

وَلَوۡ جَآءَتۡهُمۡ كُلُّ ءَايَةٍ حَتَّىٰ يَرَوُاْ ٱلۡعَذَابَ ٱلۡأَلِيمَ

ហើយបើទោះបីជាភស្តុតាងទាំងអស់ ទាំងភស្តុតាងនៃច្បាប់ និងភស្តុតាងដែលមាននៅក្នុងចក្រវាឡបានមកដល់ពួកគេក៏ដោយ(ក៏ពួកគេគ្មានជំនឿនោះដែរ) រហូតដល់ពួកគេបានឃើញទណ្ឌកម្មដ៏ឈឺចាប់(បានមកដល់)ផ្ទាល់នឹងភ្នែក ទើបពួកគេមានជំនឿ ខណៈដែលការមានជំនឿ(នៅពេលនោះ) គឺគ្មានផលប្រយោជន៍អ្វីចំពោះពួកគេឡើយ។ info
التفاسير:
په دې مخ کې د ایتونو د فایدو څخه:
• وجوب الثبات على الدين، وعدم اتباع سبيل المجرمين.
• ចាំបាច់ត្រូវប្រកាន់ខ្ជាប់នឹងសាសនា ហើយមិនត្រូវដើរតាមមាគ៌ារបស់ពួកដែលប្រព្រឹត្តអាក្រក់ឡើយ។ info

• لا تُقْبل توبة من حَشْرَجَت روحه، أو عاين العذاب.
• គេមិនទទួលយកការសារភាពកំហុសពីអ្នកដែលដកចង្ការមាន់(ហៀបនឹងស្លាប់) ឬពេលដែលគេបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែកហើយនោះឡើយ។ info

• أن اليهود والنصارى كانوا يعلمون صفات النبي صلى الله عليه وسلم، لكن الكبر والعناد هو ما منعهم من الإيمان.
• ពិតប្រាកដណាស់ ពួកយូដានិងពួកណាសរ៉នី ពួកគេបានដឹងពីលក្ខណៈសម្បតិ្តរបស់ព្យាការីមូហាំម៉ាត់ ក៏ប៉ុន្តែពួកគេក្រអឺតក្រទមនិងចចេសរឹងរូស ដែលជាហេតុរារាំងពួកគេមិនឲ្យមានជំនឿ។ info