د قرآن کریم د معناګانو ژباړه - خمیري ژباړه - د اسلامي ټولنې د پراختیا ټولنه

د مخ نمبر:close

external-link copy
114 : 4

۞ لَّا خَيۡرَ فِي كَثِيرٖ مِّن نَّجۡوَىٰهُمۡ إِلَّا مَنۡ أَمَرَ بِصَدَقَةٍ أَوۡ مَعۡرُوفٍ أَوۡ إِصۡلَٰحِۭ بَيۡنَ ٱلنَّاسِۚ وَمَن يَفۡعَلۡ ذَٰلِكَ ٱبۡتِغَآءَ مَرۡضَاتِ ٱللَّهِ فَسَوۡفَ نُؤۡتِيهِ أَجۡرًا عَظِيمٗا

ចំពោះការខ្សឹបខ្សៀវភាគច្រើនរបស់ពួកគេគ្មានភាពល្អ ឡើយ លើកលែងតែនរណាដែលបានប្រើគេឱ្យបរិច្ចាគទានឬ(ប្រើ គេ)ឱ្យធ្វើអំពើល្អ ឬការផ្សះផ្សារវាងមនុស្សលោកប៉ុណ្ណោះ។ ហើយ អ្នកណាដែលធ្វើដូច្នោះដើម្បីចង់បានការយល់ព្រមពីអល់ឡោះ គឺ យើងនឹងប្រទានឱ្យគេនូវផលបុណ្យដ៏ធំធេងបំផុត។ info
التفاسير:

external-link copy
115 : 4

وَمَن يُشَاقِقِ ٱلرَّسُولَ مِنۢ بَعۡدِ مَا تَبَيَّنَ لَهُ ٱلۡهُدَىٰ وَيَتَّبِعۡ غَيۡرَ سَبِيلِ ٱلۡمُؤۡمِنِينَ نُوَلِّهِۦ مَا تَوَلَّىٰ وَنُصۡلِهِۦ جَهَنَّمَۖ وَسَآءَتۡ مَصِيرًا

ហើយអ្នកណាប្រឆាំងនឹងអ្នកនាំសារបន្ទាប់ពីការពិតបាន លាតត្រដាងចំពោះគេ ហើយគេដើរតាមមាគ៌ាផេ្សងពីមាគ៌ា អ្នកមាន ជំនឿនោះ យើងនឹងទុកឱ្យគេនៅលើមាគ៌ាដែលគេបានជ្រើសរើស ហើយយើងនឹងបញ្ចូលគេទៅក្នុងនរកជើហាន់ណាំ។ ហើយវាជា កន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។ info
التفاسير:

external-link copy
116 : 4

إِنَّ ٱللَّهَ لَا يَغۡفِرُ أَن يُشۡرَكَ بِهِۦ وَيَغۡفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَآءُۚ وَمَن يُشۡرِكۡ بِٱللَّهِ فَقَدۡ ضَلَّ ضَلَٰلَۢا بَعِيدًا

ពិតប្រាកដណាស់ អល់ឡោះមិនអភ័យទោសឱ្យអ្នក ដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ។ តែទ្រង់នឹងអភ័យទោសចំពោះ បាបកម្មផេ្សងពីនោះឱ្យអ្នកណាដែលទ្រង់មានចេតនា។ ហើយអ្នក ណាធ្វើស្ហ៊ីរិករិកចំពោះអល់ឡោះ គេពិតជាបានវងេ្វង(ពីមាគ៌ាត្រឹម ត្រូវ)ដ៏សែនឆ្ងាយជាមិនខាន។ info
التفاسير:

external-link copy
117 : 4

إِن يَدۡعُونَ مِن دُونِهِۦٓ إِلَّآ إِنَٰثٗا وَإِن يَدۡعُونَ إِلَّا شَيۡطَٰنٗا مَّرِيدٗا

ពួកគេមិនគោរពសក្ការៈនរណាផេ្សងពីអល់ឡោះឡើយ លើកលែងតែរូបបដិមាករប៉ុណ្ណោះ។ ហើយពួកគេក៏មិនគោរព សក្ការៈនរណាក្រៅពីស្ហៃតនដែលប្រឆាំងនោះដែរ។ info
التفاسير:

external-link copy
118 : 4

لَّعَنَهُ ٱللَّهُۘ وَقَالَ لَأَتَّخِذَنَّ مِنۡ عِبَادِكَ نَصِيبٗا مَّفۡرُوضٗا

អល់ឡោះបានដាក់បណ្ដាសាវា(ស្ហៃតន) ហើយវាបាន និយាយថាៈ ខ្ញុំពិតជានឹងយកចំណែកមួយដែលបានកំណត់(ចំណែក អាក្រក់)ពីខ្ញុំទាំងឡាយរបស់ទ្រង់។ info
التفاسير:

external-link copy
119 : 4

وَلَأُضِلَّنَّهُمۡ وَلَأُمَنِّيَنَّهُمۡ وَلَأٓمُرَنَّهُمۡ فَلَيُبَتِّكُنَّ ءَاذَانَ ٱلۡأَنۡعَٰمِ وَلَأٓمُرَنَّهُمۡ فَلَيُغَيِّرُنَّ خَلۡقَ ٱللَّهِۚ وَمَن يَتَّخِذِ ٱلشَّيۡطَٰنَ وَلِيّٗا مِّن دُونِ ٱللَّهِ فَقَدۡ خَسِرَ خُسۡرَانٗا مُّبِينٗا

ហើយខ្ញុំប្រាកដជានឹងធ្វើឱ្យពួកគេវងេ្វង និងបញ្ឆោត ពួកគេឱ្យរវើរវាយ ហើយនិងប្រើពួកគេឱ្យកាត់ស្លឹកត្រចៀកសត្វ ពាហនៈ ព្រមទាំងខ្ញុំនឹងប្រើពួកគេឱ្យផ្លាស់ប្ដូរធាតុដើមនៃការ បង្កើតរបស់អល់ឡោះ(សាសនាអ៊ីស្លាម)។ ហើយអ្នកណាដែល ទទួលយកស្ហៃតនធ្វើជាអ្នកគាំពារផេ្សងពីអល់ឡោះ ពិតប្រាកដ ណាស់ គេនឹងទទួលការខាតបង់យ៉ាងច្បាស់លាស់។ info
التفاسير:

external-link copy
120 : 4

يَعِدُهُمۡ وَيُمَنِّيهِمۡۖ وَمَا يَعِدُهُمُ ٱلشَّيۡطَٰنُ إِلَّا غُرُورًا

ស្ហៃតនសន្យាជាមួយពួកគេ(ពួកដែលតាមវា) និង បញ្ឆោតពួកគេឱ្យរវើរវាយ។ ហើយស្ហៃតនមិនបានសន្យាអ្វីជាមួយ ពួកគេក្រៅពីការបោកបបញ្ឆោតឡើយ។ info
التفاسير:

external-link copy
121 : 4

أُوْلَٰٓئِكَ مَأۡوَىٰهُمۡ جَهَنَّمُ وَلَا يَجِدُونَ عَنۡهَا مَحِيصٗا

ពួកទាំងនោះ(ពួកតាមស្ហៃតន)ទីជម្រករបស់ពួកគេ គឺ នរកជើហាន់ណាំ ហើយពួកគេគ្មានវិធីណាអាចគេចចេញពីវាបាន ឡើយ។ info
التفاسير: