د قرآن کریم د معناګانو ژباړه - خمیري ژباړه - د اسلامي ټولنې د پراختیا ټولنه

د مخ نمبر:close

external-link copy
154 : 2

وَلَا تَقُولُواْ لِمَن يُقۡتَلُ فِي سَبِيلِ ٱللَّهِ أَمۡوَٰتُۢۚ بَلۡ أَحۡيَآءٞ وَلَٰكِن لَّا تَشۡعُرُونَ

ហើយចូរពួកអ្នកកុំនិយាយចំពោះអ្នកដែលត្រូវបានគេ សម្លាប់ក្នុងមាគ៌ា របស់អល់ឡោះថាៈ ឪពួកគេស្លាប់ឪ ឱ្យសោះ។ ផ្ទុយ ទៅវិញពួកគេនៅរស់ ប៉ុន្ដែពួកអ្នកមិនអាចដឹងបានឡើយ។ info
التفاسير:

external-link copy
155 : 2

وَلَنَبۡلُوَنَّكُم بِشَيۡءٖ مِّنَ ٱلۡخَوۡفِ وَٱلۡجُوعِ وَنَقۡصٖ مِّنَ ٱلۡأَمۡوَٰلِ وَٱلۡأَنفُسِ وَٱلثَّمَرَٰتِۗ وَبَشِّرِ ٱلصَّٰبِرِينَ

ហើយយើងពិតជានឹងសាកល្បងពួកអ្នកដោយការភ័យ ខ្លាច និងភាពអត់ឃ្លាន និងកង្វះទ្រព្យសម្បត្ដិ និងសេចក្ដីស្លាប់ និង កង្វះផលានុផល។ ហើយចូរអ្នក(មូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយ ដល់បណ្ដាអ្នកដែលអត់ធ្មត់។ info
التفاسير:

external-link copy
156 : 2

ٱلَّذِينَ إِذَآ أَصَٰبَتۡهُم مُّصِيبَةٞ قَالُوٓاْ إِنَّا لِلَّهِ وَإِنَّآ إِلَيۡهِ رَٰجِعُونَ

ពួកដែលនៅពេលគ្រោះមហន្ដរាយណាមួយបានធ្លាក់ លើពួកគេ ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងជា កម្មសិទ្ធិរបស់អល់ឡោះ ហើយពិតប្រាកដណាស់ ពួកយើងនឹងវិល ត្រឡប់ទៅរកទ្រង់វិញ។ info
التفاسير:

external-link copy
157 : 2

أُوْلَٰٓئِكَ عَلَيۡهِمۡ صَلَوَٰتٞ مِّن رَّبِّهِمۡ وَرَحۡمَةٞۖ وَأُوْلَٰٓئِكَ هُمُ ٱلۡمُهۡتَدُونَ

អ្នកទាំងនោះហើយដែលនឹងទទួលបានការសរសើរ និង ការអាណិតស្រឡាញ់ពីម្ចាស់របស់ពួកគេ។ ហើយអ្នកទាំងនោះជា អ្នកដែលទទួលបានការចង្អុលបង្ហាញ។ info
التفاسير:

external-link copy
158 : 2

۞ إِنَّ ٱلصَّفَا وَٱلۡمَرۡوَةَ مِن شَعَآئِرِ ٱللَّهِۖ فَمَنۡ حَجَّ ٱلۡبَيۡتَ أَوِ ٱعۡتَمَرَ فَلَا جُنَاحَ عَلَيۡهِ أَن يَطَّوَّفَ بِهِمَاۚ وَمَن تَطَوَّعَ خَيۡرٗا فَإِنَّ ٱللَّهَ شَاكِرٌ عَلِيمٌ

ជាការពិតណាស់ ភ្នំសហ្វានិងភ្នំម៉ារវ៉ាស់គឺជាផ្នែកមួយ នៃសញ្ញាក្នុងការគោរពសក្ការៈចំពោះអល់ឡោះ។ ហេតុនេះបុគ្គល ណាដែលធ្វើហាជ្ជី ឬអ៊ំរ៉ោះនៅហ្ពៃតល់ឡោះ គឺគ្មានទោសពៃរ៍អ្វី ឡើយទៅលើគេដែលគេសាអ៊ីរវាងភ្នំទាំងពីរនេះ។ ហើយបុគ្គល ណាដែលបានស្ម័្រគចិត្ដធ្វើអំពើល្អ ពិតប្រាកដណាស់អល់ឡោះមហា ដឹងគុណ មហាដឹង។ info
التفاسير:

external-link copy
159 : 2

إِنَّ ٱلَّذِينَ يَكۡتُمُونَ مَآ أَنزَلۡنَا مِنَ ٱلۡبَيِّنَٰتِ وَٱلۡهُدَىٰ مِنۢ بَعۡدِ مَا بَيَّنَّٰهُ لِلنَّاسِ فِي ٱلۡكِتَٰبِ أُوْلَٰٓئِكَ يَلۡعَنُهُمُ ٱللَّهُ وَيَلۡعَنُهُمُ ٱللَّٰعِنُونَ

ពិតប្រាកដណាស់ ពួកដែលលាក់បាំងនូវអ្វីដែលយើង បានបញ្ចុះអំពីភស្ដុតាងៗ និងការចង្អុលបង្ហាញក្រោយពីយើងបាន បំភ្លឺវាដល់មនុស្សលោកនៅក្នុងគម្ពីរ(តាវរ៉ត និងអ៊ីញជីល) ពួក នោះត្រូវអល់ឡោះដាក់បណ្ដាសាពួកគេ។ ហើយបណ្ដាអ្នកដាក់ បណ្ដាសាក៏ដាក់បណ្ដាសាពួកនោះដែរ។ info
التفاسير:

external-link copy
160 : 2

إِلَّا ٱلَّذِينَ تَابُواْ وَأَصۡلَحُواْ وَبَيَّنُواْ فَأُوْلَٰٓئِكَ أَتُوبُ عَلَيۡهِمۡ وَأَنَا ٱلتَّوَّابُ ٱلرَّحِيمُ

លើកលែងតែបណ្ដាអ្នកដែលបានសារភាពកំហុស និង កែលំអខ្លួន ព្រមទាំងលាតត្រដាង(នូវអី្វដែលពួកគេបានលាក់បាំង) ប៉ុណ្ណោះ។ ដូចេ្នះ ពួកទាំងនោះយើងនឹងទទួលយកការសារភាព កំហុសរបស់ពួកគេ។ ហើយយើងជាអ្នកទទួលយកការសារភាព កំហុស ជាអ្នកអាណិតស្រឡាញ់បំផុត។ info
التفاسير:

external-link copy
161 : 2

إِنَّ ٱلَّذِينَ كَفَرُواْ وَمَاتُواْ وَهُمۡ كُفَّارٌ أُوْلَٰٓئِكَ عَلَيۡهِمۡ لَعۡنَةُ ٱللَّهِ وَٱلۡمَلَٰٓئِكَةِ وَٱلنَّاسِ أَجۡمَعِينَ

ពិតប្រាកដណាស់ ពួកដែលបានប្រឆាំង ហើយបានស្លាប់ក្នុងនាមពួកគេជាអ្នកប្រឆាំង ពួកទាំងនោះពិតជាត្រូវទទួល បណ្ដាសារបស់អល់ឡោះ និងបណ្ដាម៉ាឡាអ៊ីកាត់ ព្រមទាំងមនុស្ស លោកទាំងអស់ជាមិនខាន។ info
التفاسير:

external-link copy
162 : 2

خَٰلِدِينَ فِيهَا لَا يُخَفَّفُ عَنۡهُمُ ٱلۡعَذَابُ وَلَا هُمۡ يُنظَرُونَ

ពួកគេនឹងស្ថិតនៅក្នុងវា(នរក)ជាអមតៈ។ ទារុណកម្ម នឹងមិនត្រូវគេបន្ធូរបន្ថយចំពោះពួកគេឡើយ ហើយពួកគេក៏មិន ត្រូវគេពន្យារពេល(ឱ្យដោះសា)ដែរ។ info
التفاسير:

external-link copy
163 : 2

وَإِلَٰهُكُمۡ إِلَٰهٞ وَٰحِدٞۖ لَّآ إِلَٰهَ إِلَّا هُوَ ٱلرَّحۡمَٰنُ ٱلرَّحِيمُ

ហើយម្ចាស់របស់ពួកអ្នកគឺជាម្ចាស់តែមួយគត់។ គ្មាន ម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែល មហាសប្បុរស មហាអាណិតស្រឡាញ់នោះឡើយ។ info
التفاسير: