د قرآن کریم د معناګانو ژباړه - خمیري ژباړه - د اسلامي ټولنې د پراختیا ټولنه

د مخ نمبر:close

external-link copy
12 : 19

يَٰيَحۡيَىٰ خُذِ ٱلۡكِتَٰبَ بِقُوَّةٖۖ وَءَاتَيۡنَٰهُ ٱلۡحُكۡمَ صَبِيّٗا

(អល់ឡោះបានមានបន្ទូលថា) ឱយ៉ះយ៉ា. ចូរអ្នកប្រកាន់ តាមគម្ពីរ(តាវរ៉ត)នេះឱ្យបានខ្ជាប់ខ្ជួន។ ហើយយើងបានប្រទាន ឱ្យគេនូវគតិបណ្ឌិតតាំងពីកុមារភាព។ info
التفاسير:

external-link copy
13 : 19

وَحَنَانٗا مِّن لَّدُنَّا وَزَكَوٰةٗۖ وَكَانَ تَقِيّٗا

និងក្ដីមេត្ដាករុណា ហើយនិងភាពស្អាតសំ្អអំពីយើង ហើយ គេគឺជាអ្នកកោតខ្លាច(ចំពោះអល់ឡោះ)។ info
التفاسير:

external-link copy
14 : 19

وَبَرَّۢا بِوَٰلِدَيۡهِ وَلَمۡ يَكُن جَبَّارًا عَصِيّٗا

ហើយគេគឺជាកូនកតញ្ញូចំពោះមាតាបិតារបស់គេ។ ហើយ គេមិនដែលព្រហើនកោងកាចប្រឆាំង(ចំពោះអល់ឡោះ និងមាតា បិតារបស់គេ)ឡើយ។ info
التفاسير:

external-link copy
15 : 19

وَسَلَٰمٌ عَلَيۡهِ يَوۡمَ وُلِدَ وَيَوۡمَ يَمُوتُ وَيَوۡمَ يُبۡعَثُ حَيّٗا

ហើយសូមសុខសន្ដិភាពកើតមានដល់គេ(យ៉ះយ៉ា)នៅថ្ងៃ ដែលគេត្រូវបានប្រសូត និងនៅថ្ងៃដែលគេស្លាប់ ហើយនិងថ្ងៃដែល គេត្រូវគេធ្វើឱ្យរស់ឡើងវិញ(ថ្ងៃបរលោក)។ info
التفاسير:

external-link copy
16 : 19

وَٱذۡكُرۡ فِي ٱلۡكِتَٰبِ مَرۡيَمَ إِذِ ٱنتَبَذَتۡ مِنۡ أَهۡلِهَا مَكَانٗا شَرۡقِيّٗا

ហើយចូរអ្នក(មូហាំម៉ាត់)រំលឹកពីរឿងម៉ារយ៉ាំនៅក្នុង គម្ពីរ(គួរអាន)ដែលនៅពេលនោះនាងបានចាកឆ្ងាយពីក្រុមគ្រួសារ របស់នាងឆ្ពោះទៅកន្លែងមួយនៅទិសខាងកើត។ info
التفاسير:

external-link copy
17 : 19

فَٱتَّخَذَتۡ مِن دُونِهِمۡ حِجَابٗا فَأَرۡسَلۡنَآ إِلَيۡهَا رُوحَنَا فَتَمَثَّلَ لَهَا بَشَرٗا سَوِيّٗا

រួចមកនាងបានយករបាំងមួយមកបិទបាំងពីពួកគេ(អ្នក ដទៃ)។ ក្រោយមក យើងបានបញ្ជូ នរួហ(ជីព្រីល)របស់យើងទៅ កាន់នាង។ ហើយគេ(ជីព្រីល)បានក្លែងខ្លួនជាមនុស្សម្នាក់ពេញ លក្ខណៈទៅជួបនាង។ info
التفاسير:

external-link copy
18 : 19

قَالَتۡ إِنِّيٓ أَعُوذُ بِٱلرَّحۡمَٰنِ مِنكَ إِن كُنتَ تَقِيّٗا

នាងបាននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំសុំពីម្ចាស់មហា សប្បុរសឱ្យបញ្ចៀសខ្ញុំ(ពីភាពអាក្រក់)ពីអ្នកប្រសិនបើអ្នកគឺជា អ្នកកោតខ្លាចអល់ឡោះ។ info
التفاسير:

external-link copy
19 : 19

قَالَ إِنَّمَآ أَنَا۠ رَسُولُ رَبِّكِ لِأَهَبَ لَكِ غُلَٰمٗا زَكِيّٗا

គេ(ជីព្រីល)បានតបវិញថាៈ តាមពិត ខ្ញុំគ្រាន់តែជាអ្នកនាំ សារពីម្ចាស់របស់អ្នក ដើម្បីឱ្យខ្ញុំប្រទានដល់អ្នកនូវកូនប្រុសម្នាក់ ដែលស្អាតស្អំ។ info
التفاسير:

external-link copy
20 : 19

قَالَتۡ أَنَّىٰ يَكُونُ لِي غُلَٰمٞ وَلَمۡ يَمۡسَسۡنِي بَشَرٞ وَلَمۡ أَكُ بَغِيّٗا

នាងបាននិយាយ(ដោយភ្ញាក់ផ្អើល)ថាៈ តើឱ្យខ្ញុំមានកូន ប្រុសយ៉ាងដូចមេ្ដច បើគ្មាននរណាម្នាក់ធ្លាប់ប៉ះពាល់ខ្ញុំ(រៀប អាពាហ៍ពិពាហ៍) ហើយខ្ញុំក៏មិនធ្លាប់ប្រព្រឹត្ដអំពើអសីលធម៌ (ហ្ស៊ីណា)ផងនោះ ? info
التفاسير:

external-link copy
21 : 19

قَالَ كَذَٰلِكِ قَالَ رَبُّكِ هُوَ عَلَيَّ هَيِّنٞۖ وَلِنَجۡعَلَهُۥٓ ءَايَةٗ لِّلنَّاسِ وَرَحۡمَةٗ مِّنَّاۚ وَكَانَ أَمۡرٗا مَّقۡضِيّٗا

គេ(ជីព្រីល)បានពោលថាៈ ដូច្នោះហើយបានជាម្ចាស់ របស់អ្នកបានមានបន្ទូលថាៈ វាជាការងាយស្រួលបំផុតសម្រាប់ យើង។ ហើយយើងយកគេ(កេ្មងប្រុស)ធ្វើជាភស្ដុតាងសម្រាប់ មនុស្សលោក និងជាក្ដីមេត្ដាករុណាពីយើង។ ហើយរឿងនេះ អល់ឡោះបានចារទុករួចជាសេ្រចមកហើយ។ info
التفاسير:

external-link copy
22 : 19

۞ فَحَمَلَتۡهُ فَٱنتَبَذَتۡ بِهِۦ مَكَانٗا قَصِيّٗا

ដូចេ្នះ នាងក៏ចាប់ផ្ដើមមានគភ៌ ហើយនាងបានចាកចេញ ទៅកន្លែងដែលឆ្ងាយ(ជ្រលងភ្នំហ្ពៃឡាហាំទីក្រុងយេរូសាឡឹម)។ info
التفاسير:

external-link copy
23 : 19

فَأَجَآءَهَا ٱلۡمَخَاضُ إِلَىٰ جِذۡعِ ٱلنَّخۡلَةِ قَالَتۡ يَٰلَيۡتَنِي مِتُّ قَبۡلَ هَٰذَا وَكُنتُ نَسۡيٗا مَّنسِيّٗا

ហើយការឈឺចាប់នៅពេលមុនសំរាលកូនបានជំរុញឱ្យ នាងទៅកាន់ដើមល្មើមួយដើម ហើយនាងក៏និយាយថាៈ ឱខ្លួនខ្ញុំ អើយ. ប្រសិនបើខ្ញុំបានស្លាប់មុននេះ ប្រហែលជាខ្ញុំត្រូវបានគេ បំភេ្លច និងគេមិននឹកឃើញខ្ញុំឡើយ។ info
التفاسير:

external-link copy
24 : 19

فَنَادَىٰهَا مِن تَحۡتِهَآ أَلَّا تَحۡزَنِي قَدۡ جَعَلَ رَبُّكِ تَحۡتَكِ سَرِيّٗا

ហើយពេលនោះមានសំឡេងមួយ(ជីព្រីល)បានស្រែក ប្រាប់នាងពីខាងក្រោមមកថាៈ សូមអ្នកកុំព្រួយបារម្ភអ្វី ជាការ ពិតណាស់ម្ចាស់របស់អ្នកបានធ្វើឱ្យមានប្រឡាយទឹកមួយនៅពី ក្រោមអ្នក។ info
التفاسير:

external-link copy
25 : 19

وَهُزِّيٓ إِلَيۡكِ بِجِذۡعِ ٱلنَّخۡلَةِ تُسَٰقِطۡ عَلَيۡكِ رُطَبٗا جَنِيّٗا

ហើយសូមអ្នកអង្រួនគល់ដើមល្មើនេះ វានឹងជ្រុះនូវផ្លែទុំ ស្រស់ៗឱ្យអ្នក។ info
التفاسير: