د قرآن کریم د معناګانو ژباړه - خمیري ژباړه - د اسلامي ټولنې د پراختیا ټولنه

អាន់ណះល៍

external-link copy
1 : 16

أَتَىٰٓ أَمۡرُ ٱللَّهِ فَلَا تَسۡتَعۡجِلُوهُۚ سُبۡحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يُشۡرِكُونَ

បទបញ្ជារបស់អល់ឡោះ(ថ្ងៃបរលោក)ជិតបានមកដល់ ហើយ ដូចេ្នះចូរពួកអ្នកកុំប្រញាប់ចង់ឱ្យវាមកដល់ពេក។ ទ្រង់មហា បរិសុទ្ធ និងខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។ info
التفاسير:

external-link copy
2 : 16

يُنَزِّلُ ٱلۡمَلَٰٓئِكَةَ بِٱلرُّوحِ مِنۡ أَمۡرِهِۦ عَلَىٰ مَن يَشَآءُ مِنۡ عِبَادِهِۦٓ أَنۡ أَنذِرُوٓاْ أَنَّهُۥ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱتَّقُونِ

ទ្រង់បញ្ចុះម៉ាឡាអ៊ីកាត់ដោយនាំវ៉ាហ៊ីតាមបទបញ្ជារបស់ ទ្រង់ទៅចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំរបស់ ទ្រង់(ដោយបន្ទូលថា) ចូរពួកអ្នកដាស់តឿនព្រមាន(មនុស្ស លោក)ថាៈ ពិតប្រាកដណាស់់ គ្មានម្ចាស់ណាផេ្សងដែលត្រូវគោរព សក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ ហេតុនេះចូរពួកអ្នកកោត ខ្លាចយើង។ info
التفاسير:

external-link copy
3 : 16

خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّۚ تَعَٰلَىٰ عَمَّا يُشۡرِكُونَ

ទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងផែនដីដោយ ពិត ប្រាកដ។ ទ្រង់ខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។ info
التفاسير:

external-link copy
4 : 16

خَلَقَ ٱلۡإِنسَٰنَ مِن نُّطۡفَةٖ فَإِذَا هُوَ خَصِيمٞ مُّبِينٞ

ទ្រង់បានបង្កើតមនុស្សលោកពីទឹកកាម តែគេបែរជាក្លាយ ទៅជាអ្នកដែលរឹងរូសប្រឆាំងដ៏ពិតប្រាកដទៅវិញ។ info
التفاسير:

external-link copy
5 : 16

وَٱلۡأَنۡعَٰمَ خَلَقَهَاۖ لَكُمۡ فِيهَا دِفۡءٞ وَمَنَٰفِعُ وَمِنۡهَا تَأۡكُلُونَ

ហើយសត្វពាហនៈជាច្រើនដែលទ្រង់បានបង្កើតវាសម្រាប់ ពួកអ្នក ដែលសត្វទាំងនោះ(មានរោមធ្វើជាសំលៀកបំពាក់)ផ្ដល់ ភាពកក់ក្ដៅ ហើយផ្ដល់ផលប្រយោជន៍ជាច្រើន ហើយវាមួយចំនួន ពួកអ្នកក៏អាចទទួលទានបានផងដែរ។ info
التفاسير:

external-link copy
6 : 16

وَلَكُمۡ فِيهَا جَمَالٌ حِينَ تُرِيحُونَ وَحِينَ تَسۡرَحُونَ

ហើយនៅក្នុងនោះដែរ វាក៏ផ្ដល់សោភ័ណភាពដល់ពួកអ្នក នៅពេលដែលពួកអ្នកនាំវាត្រឡប់មកក្រោលវិញនៅពេលល្ងាច និងនៅពេលដែលពួកអ្នកនាំវាទៅឃ្វាលវិញនាពេលព្រឹក។ info
التفاسير: