ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞ߭ߊ߬ߡߌ߰ߙߌ߬ߞߊ߲ ߘߟߊߡߌߘߊ - ߙߎ߬ߥߊ߯ߘߎ-ߕߊ߬ߙߑߖߡߊ ߝߊ߲ߓߊ

ߞߐߜߍ ߝߙߍߕߍ:close

external-link copy
62 : 8

وَإِن يُرِيدُوٓاْ أَن يَخۡدَعُوكَ فَإِنَّ حَسۡبَكَ ٱللَّهُۚ هُوَ ٱلَّذِيٓ أَيَّدَكَ بِنَصۡرِهِۦ وَبِٱلۡمُؤۡمِنِينَ

តែប្រសិនបើពួកគេមានបំណង(ប្រើល្បិចកល)បោកប្រាស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ជាការពិតណាស់ អល់ឡោះជាម្ចាស់(តែមួយគត់)គឺគ្រប់គ្រាន់ហើយសម្រាប់អ្នក។ ទ្រង់ជាអ្នកពង្រឹងអ្នកតាមរយៈជំនួយរបស់ទ្រង់ និងតាមរយៈអ្នកមានជំនឿទាំងឡាយ។ info
التفاسير:

external-link copy
63 : 8

وَأَلَّفَ بَيۡنَ قُلُوبِهِمۡۚ لَوۡ أَنفَقۡتَ مَا فِي ٱلۡأَرۡضِ جَمِيعٗا مَّآ أَلَّفۡتَ بَيۡنَ قُلُوبِهِمۡ وَلَٰكِنَّ ٱللَّهَ أَلَّفَ بَيۡنَهُمۡۚ إِنَّهُۥ عَزِيزٌ حَكِيمٞ

ហើយទ្រង់បានបង្រួបបង្រួមរវាងដួងចិត្តរបស់ពួកគេ។ ទោះបីជាអ្នកបរិច្ចាគអ្វីដែលមាននៅលើផែនដីនេះទាំងអស់(ដើម្បីបង្រួបបង្រួមរវាងដួងចិត្តរបស់ពួកគេ)ក៏ដោយ ក៏អ្នកមិនអាចបង្រួបបង្រួមរវាងដួងចិត្តពួកគេបាននោះដែរ។ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់ទៅវិញទេដែលអាចបង្រួបបង្រួមរវាងពួកគេបាន។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។ info
التفاسير:

external-link copy
64 : 8

يَٰٓأَيُّهَا ٱلنَّبِيُّ حَسۡبُكَ ٱللَّهُ وَمَنِ ٱتَّبَعَكَ مِنَ ٱلۡمُؤۡمِنِينَ

ឱព្យាការី(មូហាំម៉ាត់)! អល់ឡោះជាម្ចាស់ និងអ្នកទាំងឡាយដែលដើរតាមក្នុងចំណោមបណ្តាអ្នកមានជំនឿនោះ គឺគ្រប់គ្រាន់ហើយសម្រាប់អ្នក។ info
التفاسير:

external-link copy
65 : 8

يَٰٓأَيُّهَا ٱلنَّبِيُّ حَرِّضِ ٱلۡمُؤۡمِنِينَ عَلَى ٱلۡقِتَالِۚ إِن يَكُن مِّنكُمۡ عِشۡرُونَ صَٰبِرُونَ يَغۡلِبُواْ مِاْئَتَيۡنِۚ وَإِن يَكُن مِّنكُم مِّاْئَةٞ يَغۡلِبُوٓاْ أَلۡفٗا مِّنَ ٱلَّذِينَ كَفَرُواْ بِأَنَّهُمۡ قَوۡمٞ لَّا يَفۡقَهُونَ

ឱព្យាការី(មូហាំម៉ាត់)! ចូរអ្នកជំរុញបណ្តាអ្នកមានជំនឿលើការប្រយុទ្ធ។ ប្រសិនបើក្នុងចំណោមពួកអ្នក(អ្នកមានជំនឿ)មានគ្នាត្រឹមតែម្ភៃនាក់ដែលជាអ្នកអត់ធ្មត់(ប្រយុទ្ធនឹងពួកប្រឆាំង)នោះ គឺអាចយកឈ្នះពីររយនាក់(នៃពួកប្រឆាំង)បាន។ ហើយប្រសិនបើក្នុងចំណោមពួកអ្នកមានគ្នាត្រឹមមួយរយនាក់ គឺអាចយកឈ្នះមួយពាន់នាក់នៃពួកប្រឆាំងបាន ដោយសារតែពួកគេ គឺជាក្រុមមួយដែលគ្មានការយល់ដឹង។ info
التفاسير:

external-link copy
66 : 8

ٱلۡـَٰٔنَ خَفَّفَ ٱللَّهُ عَنكُمۡ وَعَلِمَ أَنَّ فِيكُمۡ ضَعۡفٗاۚ فَإِن يَكُن مِّنكُم مِّاْئَةٞ صَابِرَةٞ يَغۡلِبُواْ مِاْئَتَيۡنِۚ وَإِن يَكُن مِّنكُمۡ أَلۡفٞ يَغۡلِبُوٓاْ أَلۡفَيۡنِ بِإِذۡنِ ٱللَّهِۗ وَٱللَّهُ مَعَ ٱلصَّٰبِرِينَ

ពេលនេះ អល់ឡោះជាម្ចាស់ទ្រង់បានបន្ធូរបន្ថយដល់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ព្រោះទ្រង់ដឹងថា ពួកអ្នកមានភាពទន់ខ្សោយ។ ដូច្នេះ ទ្រង់ក៏បានបន្ធូរបន្ថយដល់ពួកអ្នក ជាភាពទន់ភ្លន់(មេត្តាករុណា)របស់ទ្រង់ចំពោះពួកអ្នក។ ដូចនេះ ប្រសិនបើក្នុងចំណោមពួកអ្នកមានគ្នាមួយរយនាក់ដែលជាអ្នកអត់ធ្មត់នោះ គឺអាចយកឈ្នះពីររយនាក់(នៃពួកប្រឆាំង)បាន។ ហើយប្រសិនបើក្នុងចំណោមពួកអ្នកមានគ្នាមួយពាន់នាក់ គឺអាចយកឈ្នះ(ពួកប្រឆាំង)ពីរពាន់នាក់បានដោយការអនុញ្ញាតពីអល់ឡោះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលអត់ធ្មត់។ info
التفاسير:

external-link copy
67 : 8

مَا كَانَ لِنَبِيٍّ أَن يَكُونَ لَهُۥٓ أَسۡرَىٰ حَتَّىٰ يُثۡخِنَ فِي ٱلۡأَرۡضِۚ تُرِيدُونَ عَرَضَ ٱلدُّنۡيَا وَٱللَّهُ يُرِيدُ ٱلۡأٓخِرَةَۗ وَٱللَّهُ عَزِيزٌ حَكِيمٞ

មិនគប្បីឡើយចំពោះព្យាការី(មូហាំម៉ាត់)ក្នុងការទុកឈ្លើយសឹក រហូតទាល់តែគាត់បានសម្លាប់(ពួកប្រឆាំង)នៅលើផែនដីបានច្រើនសិន។ ពួកអ្នក(បណ្តាអ្នកមានជំនឿ)ចង់បានទ្រព្យសម្បត្តិ(ទទួលយកការលោះឈ្លើយសឹកក្នុងសង្គ្រាមហ្ពាហ្ទើរ) តែអល់ឡោះជាម្ចាស់ទ្រង់ចង់(ផ្តល់ផលបុណ្យដល់ពួកអ្នក)នាថ្ងៃបរលោក។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។ info
التفاسير:

external-link copy
68 : 8

لَّوۡلَا كِتَٰبٞ مِّنَ ٱللَّهِ سَبَقَ لَمَسَّكُمۡ فِيمَآ أَخَذۡتُمۡ عَذَابٌ عَظِيمٞ

ប្រសិនបើគ្មានការកំណត់ពីអល់ឡោះពីមុនមក(ដែលអនុញ្ញាតយកទ្រព្យជ័យភណ្ឌ និងការលោះឈ្លើយសឹក)ទេនោះ ពួកអ្នកប្រាកដជានឹងទទួលនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតជាមិនខានចំពោះអ្វីដែលពួកអ្នកទទួលយក។ info
التفاسير:

external-link copy
69 : 8

فَكُلُواْ مِمَّا غَنِمۡتُمۡ حَلَٰلٗا طَيِّبٗاۚ وَٱتَّقُواْ ٱللَّهَۚ إِنَّ ٱللَّهَ غَفُورٞ رَّحِيمٞ

ដូច្នេះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ទទួលទានចុះនូវអ្វីដែលបានមកពីទ្រព្យជ័យភណ្ឌដែលគេអនុញ្ញាត និងស្អាតស្អំ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។ info
التفاسير: