ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞ߭ߊ߬ߡߌ߰ߙߌ߬ߞߊ߲ ߘߟߊߡߌߘߊ - ߙߎ߬ߥߊ߯ߘߎ-ߕߊ߬ߙߑߖߡߊ ߝߊ߲ߓߊ

ߞߐߜߍ ߝߙߍߕߍ:close

external-link copy
69 : 6

وَمَا عَلَى ٱلَّذِينَ يَتَّقُونَ مِنۡ حِسَابِهِم مِّن شَيۡءٖ وَلَٰكِن ذِكۡرَىٰ لَعَلَّهُمۡ يَتَّقُونَ

ហើយពុំមែនជាតួនាទីរបស់បណ្តាអ្នកដែលកោតខ្លាចអល់ឡោះក្នុងការជំនុំជម្រះពួកគេ(ពួកបំពាន)បន្តិចណាឡើយ។ ក៏ប៉ុន្តែគ្រាន់តែជាការរំលឹក(ដល់ពួកគេប៉ុណ្ណោះ) សង្ឃឹមថាពួកគេកោតខ្លាច។ info
التفاسير:

external-link copy
70 : 6

وَذَرِ ٱلَّذِينَ ٱتَّخَذُواْ دِينَهُمۡ لَعِبٗا وَلَهۡوٗا وَغَرَّتۡهُمُ ٱلۡحَيَوٰةُ ٱلدُّنۡيَاۚ وَذَكِّرۡ بِهِۦٓ أَن تُبۡسَلَ نَفۡسُۢ بِمَا كَسَبَتۡ لَيۡسَ لَهَا مِن دُونِ ٱللَّهِ وَلِيّٞ وَلَا شَفِيعٞ وَإِن تَعۡدِلۡ كُلَّ عَدۡلٖ لَّا يُؤۡخَذۡ مِنۡهَآۗ أُوْلَٰٓئِكَ ٱلَّذِينَ أُبۡسِلُواْ بِمَا كَسَبُواْۖ لَهُمۡ شَرَابٞ مِّنۡ حَمِيمٖ وَعَذَابٌ أَلِيمُۢ بِمَا كَانُواْ يَكۡفُرُونَ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយពួកដែលយកសាសនារបស់ពួកគេធ្វើជាការកំសាន្ត និងជាការលេងសើចទាំងនោះចុះ។ ពួកគេត្រូវបានជីវិតលោកិយបោកបញ្ឆោតពួកគេ។ ហើយចូរអ្នកដាស់តឿន(មនុស្សលោក)តាមរយៈវា(គម្ពីរគួរអាន)ចុះ ដើម្បីកុំឱ្យមានបុគ្គលណាម្នាក់ត្រូវទទួលរងភាពមហន្តរាយ ដោយសារតែទង្វើដែលខ្លួនបានប្រព្រឹត្ត។ សម្រាប់បុគ្គលម្នាក់ៗ គឺគ្មានអ្នកគាំពារ និងអ្នកជួយអន្តរាគមន៍ណាក្រៅពីអល់ឡោះនោះឡើយ។ ហើយបើទោះបីជាគេចង់លោះខ្លួន(ពីទណ្ឌកម្ម))ដោយថ្នូរណាមួយក៏ដោយ ក៏គេមិនទទួលយកការលោះនោះដែរ។ ពួកទាំងនោះហើយ គឺជាពួកដែលត្រូវបានគេបញ្ជូនទៅកាន់ភាពអន្តរាយ ដោយសារតែទង្វើដែលខ្លួនបានប្រព្រឹត្ត។ គ្រឿងផឹករបស់ពួកគេ គឺទឹកក្តៅពុះកញ្ជ្រោល និងទណ្ឌកម្មដ៏ឈឺចាប់បំផុត ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រឆាំង។ info
التفاسير:

external-link copy
71 : 6

قُلۡ أَنَدۡعُواْ مِن دُونِ ٱللَّهِ مَا لَا يَنفَعُنَا وَلَا يَضُرُّنَا وَنُرَدُّ عَلَىٰٓ أَعۡقَابِنَا بَعۡدَ إِذۡ هَدَىٰنَا ٱللَّهُ كَٱلَّذِي ٱسۡتَهۡوَتۡهُ ٱلشَّيَٰطِينُ فِي ٱلۡأَرۡضِ حَيۡرَانَ لَهُۥٓ أَصۡحَٰبٞ يَدۡعُونَهُۥٓ إِلَى ٱلۡهُدَى ٱئۡتِنَاۗ قُلۡ إِنَّ هُدَى ٱللَّهِ هُوَ ٱلۡهُدَىٰۖ وَأُمِرۡنَا لِنُسۡلِمَ لِرَبِّ ٱلۡعَٰلَمِينَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើឱ្យយើងគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះដែលពួកវាមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចបង្កគ្រោះថ្នាក់ដល់យើងផងនោះឬ? ហើយពួកយើងត្រូវចេញពីភាពមានជំនឿបន្ទាប់ពីអល់ឡោះបានចង្អុលបង្ហាញផ្លូវដល់យើងហើយនោះ ប្រៀបដូចជាអ្នកដែលពពួកស្ហៃតនបានពង្វក់រូបគេនៅលើផែនដីនេះ ខណៈដែលរូបគេមានមិត្តភក្តិជាច្រើនដែលអំពាវនាវគេទៅរកការចង្អុលបង្ហាញ(ដោយនិយាយថា៖) ចូរអ្នកមកកាន់ពួកយើងមក (តែគេបែរជាបដិសេធ)។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថា៖ ការចង្អុលបង្ហាញរបស់អល់ឡោះ គឺជាការចង្អុលបង្ហាញដ៏ពិតប្រាកដ។ ហើយគេបានប្រើពួកយើងឱ្យប្រគល់ខ្លួន(ជាជនមូស្លីម)ចំពោះព្រះជាម្ចាស់នៃពិភពទាំងអស់។ info
التفاسير:

external-link copy
72 : 6

وَأَنۡ أَقِيمُواْ ٱلصَّلَوٰةَ وَٱتَّقُوهُۚ وَهُوَ ٱلَّذِيٓ إِلَيۡهِ تُحۡشَرُونَ

ហើយទ្រង់បានបង្គាប់ប្រើឱ្យប្រតិបត្តិសឡាត និងកោតខ្លាចចំពោះទ្រង់។ ហើយពួកអ្នកនឹងត្រូវគេប្រមូលផ្តុំទៅកាន់ទ្រង់(តែមួយគត់)។ info
التفاسير:

external-link copy
73 : 6

وَهُوَ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّۖ وَيَوۡمَ يَقُولُ كُن فَيَكُونُۚ قَوۡلُهُ ٱلۡحَقُّۚ وَلَهُ ٱلۡمُلۡكُ يَوۡمَ يُنفَخُ فِي ٱلصُّورِۚ عَٰلِمُ ٱلۡغَيۡبِ وَٱلشَّهَٰدَةِۚ وَهُوَ ٱلۡحَكِيمُ ٱلۡخَبِيرُ

ហើយទ្រង់ជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីយ៉ាងពិតប្រាកដ។ នៅថ្ងៃដែលទ្រង់មានបន្ទូល(ចំពោះអ្វីមួយ)ថា៖ “ចូរកើតចុះ” វាក៏កើតឡើងភ្លាមមួយរំពេច។ បន្ទូលរបស់ទ្រង់ គឺជាការពិត។ ហើយអំណាចគ្រប់គ្រងនៅថ្ងៃដែលគេផ្លុំត្រែ(ថ្ងៃបរលោក) គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ទ្រង់ជាអ្នកដឹងបំផុតចំពោះប្រការអាថ៌កំបាំង និងប្រការដែលលាតត្រដាង។ ហើយទ្រង់មហាគតិបណ្ឌិត មហាដឹងបំផុត។ info
التفاسير: