ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞ߭ߊ߬ߡߌ߰ߙߌ߬ߞߊ߲ ߘߟߊߡߌߘߊ - ߙߎ߬ߥߊ߯ߘߎ-ߕߊ߬ߙߑߖߡߊ ߝߊ߲ߓߊ

ߞߐߜߍ ߝߙߍߕߍ:close

external-link copy
24 : 48

وَهُوَ ٱلَّذِي كَفَّ أَيۡدِيَهُمۡ عَنكُمۡ وَأَيۡدِيَكُمۡ عَنۡهُم بِبَطۡنِ مَكَّةَ مِنۢ بَعۡدِ أَنۡ أَظۡفَرَكُمۡ عَلَيۡهِمۡۚ وَكَانَ ٱللَّهُ بِمَا تَعۡمَلُونَ بَصِيرًا

ហើយទ្រង់ជាអ្នកដែលបានរារាំងដៃពួកគេ(ពួកមុស្ហរីគីន)មិនឲ្យបង្កគ្រោះថ្នាក់ដល់ពួកអ្នក និងបានរារាំងដៃពួកអ្នក(អ្នកមានជំនឿ)មិនឲ្យបង្កគ្រោះថ្នាក់ដល់ពួកគេនៅកណ្តាលក្រុងម៉ាក្កះវិញដែរ ក្រោយពីទ្រង់បានឲ្យពួកអ្នកមានលទ្ធភាពលើពួកគេ។ ហើយអល់ឡោះទ្រង់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ info
التفاسير:

external-link copy
25 : 48

هُمُ ٱلَّذِينَ كَفَرُواْ وَصَدُّوكُمۡ عَنِ ٱلۡمَسۡجِدِ ٱلۡحَرَامِ وَٱلۡهَدۡيَ مَعۡكُوفًا أَن يَبۡلُغَ مَحِلَّهُۥۚ وَلَوۡلَا رِجَالٞ مُّؤۡمِنُونَ وَنِسَآءٞ مُّؤۡمِنَٰتٞ لَّمۡ تَعۡلَمُوهُمۡ أَن تَطَـُٔوهُمۡ فَتُصِيبَكُم مِّنۡهُم مَّعَرَّةُۢ بِغَيۡرِ عِلۡمٖۖ لِّيُدۡخِلَ ٱللَّهُ فِي رَحۡمَتِهِۦ مَن يَشَآءُۚ لَوۡ تَزَيَّلُواْ لَعَذَّبۡنَا ٱلَّذِينَ كَفَرُواْ مِنۡهُمۡ عَذَابًا أَلِيمًا

ពួកគេ(ពួកមុស្ហរីគីន)គឺជាពួកដែលគ្មានជំនឿ និងបានរារាំងពួកអ្នកពីម៉ាស្ជិតអាល់ហារ៉ម ព្រមទាំងបានឃាត់សត្វជំនូនមិនឱ្យទៅដល់កន្លែង(សំឡេះ)របស់វា។ ហើយប្រសិនបើគ្មានអ្នកដែលមានជំនឿប្រុសស្រី(ស្ថិតនៅលាយឡំជាមួយពួកគ្មានជំនឿ)ដែលពួកអ្នកមិនស្គាល់ពួកគេ ដោយពួកអ្នកអាចនឹងសម្លាប់ពួកគេ(រួមជាមួយពួកគ្មានជំនឿ)ដែលនាំឲ្យពួកអ្នកត្រូវទទួលបាបកម្មដោយពួកអ្នកមិនដឹងទេនោះ (ប្រាកដជាអល់ឡោះនឹងឱ្យពួកអ្នកគ្រប់គ្រងអំណាចលើពួកមុស្ហរីគីននៅពេលនោះជាមិនខាន) ដើម្បីទ្រង់នឹងបញ្ចូលជនណាដែលទ្រង់មានចេតនាទៅក្នុងក្តីមេត្តាករុណារបស់ទ្រង់។ ប្រសិនបើពួកអ្នកអាចបែងចែង(រវាងពួកគ្មានជំនឿ និងអ្នកមានជំនឿ)បាននោះ យើងប្រាកដជានឹងដាក់ទណ្ឌកម្មដល់ពួកដែលគ្មានជំនឿក្នុងចំណោមពួកគេនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុតជាមិនខាន។ info
التفاسير:

external-link copy
26 : 48

إِذۡ جَعَلَ ٱلَّذِينَ كَفَرُواْ فِي قُلُوبِهِمُ ٱلۡحَمِيَّةَ حَمِيَّةَ ٱلۡجَٰهِلِيَّةِ فَأَنزَلَ ٱللَّهُ سَكِينَتَهُۥ عَلَىٰ رَسُولِهِۦ وَعَلَى ٱلۡمُؤۡمِنِينَ وَأَلۡزَمَهُمۡ كَلِمَةَ ٱلتَّقۡوَىٰ وَكَانُوٓاْ أَحَقَّ بِهَا وَأَهۡلَهَاۚ وَكَانَ ٱللَّهُ بِكُلِّ شَيۡءٍ عَلِيمٗا

នៅពេលដែលទ្រង់បានធ្វើឲ្យមាននៅក្នុងដួងចិត្តរបស់ពួកគ្មានជំនឿនូវភាពក្រអឺតក្រទមដែលជាភាពក្រអឺតក្រទមនៃសម័យកាលអវិជ្ជា ពេលនោះ អល់ឡោះទ្រង់បានបញ្ចុះភាពនឹងនររបស់ទ្រង់ទៅលើអ្នកនាំសាររបស់ទ្រង់ និងទៅលើបណ្តាអ្នកដែលមានជំនឿ ព្រមទាំងបានឲ្យពួកគេប្រកាន់ខ្ជាប់នូវពាក្យកោតខ្លាច (គឺពាក្យ لا إله إلا الله) ខណៈដែលពួកគេ គឺសក្ដិសមនឹងពាក្យនេះ និងជាម្ចាស់នៃពាក្យនេះផងដែរ។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។ info
التفاسير:

external-link copy
27 : 48

لَّقَدۡ صَدَقَ ٱللَّهُ رَسُولَهُ ٱلرُّءۡيَا بِٱلۡحَقِّۖ لَتَدۡخُلُنَّ ٱلۡمَسۡجِدَ ٱلۡحَرَامَ إِن شَآءَ ٱللَّهُ ءَامِنِينَ مُحَلِّقِينَ رُءُوسَكُمۡ وَمُقَصِّرِينَ لَا تَخَافُونَۖ فَعَلِمَ مَا لَمۡ تَعۡلَمُواْ فَجَعَلَ مِن دُونِ ذَٰلِكَ فَتۡحٗا قَرِيبًا

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានធ្វើឱ្យសុបិនរបស់អ្នកនាំសាររបស់ទ្រង់ក្លាយជាការពិតដែលថា ពួកអ្នកពិតជានឹងបានចូលម៉ាស្ជិតអាល់ហារ៉ម(ទឹកដីម៉ាក្កះ)ដោយសុវត្ថិភាព ប្រសិនបើអល់ឡោះមានចេតនា ហើយបានកោរសក់ និងកាត់សក់របស់ពួកអ្នក ដោយគ្មានភ័យខ្លាចអ្វីឡើយ។ ហើយទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកមិនបានដឹង។ ដូច្នេះ ទ្រង់បានធ្វើឱ្យរឿងផ្សេងពីនោះកើតឡើយដោយការទទួលនូវជ័យជម្នះក្នុងពេលដ៏ខ្លីខាងមុខ។ info
التفاسير:

external-link copy
28 : 48

هُوَ ٱلَّذِيٓ أَرۡسَلَ رَسُولَهُۥ بِٱلۡهُدَىٰ وَدِينِ ٱلۡحَقِّ لِيُظۡهِرَهُۥ عَلَى ٱلدِّينِ كُلِّهِۦۚ وَكَفَىٰ بِٱللَّهِ شَهِيدٗا

ទ្រង់ជាអ្នកដែលបានបញ្ជូនអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ដោយនាំមកនូវការចង្អុលបង្ហាញ និងសាសនាដែលពិត(សាសនាអ៊ីស្លាម)ដើម្បីឱ្យសាសនានេះខ្ពង់ខ្ពស់លើសសាសនាផ្សេងទាំងអស់។ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាអ្នកធ្វើសាក្សីនោះ។ info
التفاسير: