ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

ߞߐߜߍ ߝߙߍߕߍ:close

external-link copy
14 : 72

وَأَنَّا مِنَّا ٱلۡمُسۡلِمُونَ وَمِنَّا ٱلۡقَٰسِطُونَۖ فَمَنۡ أَسۡلَمَ فَأُوْلَٰٓئِكَ تَحَرَّوۡاْ رَشَدٗا

ហើយពិតប្រាកដណាស់ នៅក្នុងចំណោមពួកយើង មានអ្នកខ្លះជាមូស្លីមដែលជាអ្នកដែលអនុវត្តនិងគោរពតាមអល់ឡោះជាម្ចាស់ដោយការគោរពប្រតិបត្តិ ហើយមានអ្នកខ្លះទៀតក្នុងចំណោមពួកយើង គឺជាពួកល្មើសបំពានដែលងាកចេញពីមាគ៌ាត្រឹមត្រូវ។ ដូច្នេះ ជនណាហើយដែលឱនលំទោនចំពោះអល់ឡោះជាម្ចាស់ដោយការគោរពប្រតិបត្ដិនិងសាងទង្វើកុសលនោះ អ្នកទាំងនោះហើយគឺជាអ្នកដែលមានបំណងទៅរកការចង្អុលបង្ហាញ និងមាគ៌ាដ៏ត្រឹមត្រូវ។ info
التفاسير:

external-link copy
15 : 72

وَأَمَّا ٱلۡقَٰسِطُونَ فَكَانُواْ لِجَهَنَّمَ حَطَبٗا

រីឯពួកដែលល្មើសបំពានដែលងាកចេញពីមាគ៌ាត្រឹមត្រូវវិញនោះ ពួកគេនឹងក្លាយជាអុសសម្រាប់បង្កាត់ភ្លើងនរកជើហាន់ណាំជាមួយនឹងមនុស្សទាំងឡាយណាដែលមានលក្ខណៈ(បំពាន)ដូចពួកគេ។ info
التفاسير:

external-link copy
16 : 72

وَأَلَّوِ ٱسۡتَقَٰمُواْ عَلَى ٱلطَّرِيقَةِ لَأَسۡقَيۡنَٰهُم مَّآءً غَدَقٗا

ហើយដូចដែលរូបគេ(ព្យាការីមូហាំម៉ាត់)ត្រូវបានគេផ្តល់វ៉ាហ៊ីមកប្រាប់ថា មានពួកជិនមួយក្រុមបានមកស្តាប់គេនោះនោះ រូបគេក៏ត្រូវបានគេផ្តល់វាហ៊ីឱ្យបានដឹងផងដែរថាៈ ជាការពិតណាស់ ប្រសិនបើពួកជិននិងមនុស្សលោកស្ថិតនៅលើមាគ៌ានៃសាសនាឥស្លាម ហើយអនុវត្តតាមអ្វីដែលមាននៅក្នុងវានោះ អល់ឡោះជាម្ចាស់ពិតជានឹងផ្ដល់ឱ្យពួកគេនូវទឹកភ្លៀងជាច្រើន និងផ្ដល់លាភសក្ការៈជាច្រើនប្រភេទ(ដល់ពួកគេ) info
التفاسير:

external-link copy
17 : 72

لِّنَفۡتِنَهُمۡ فِيهِۚ وَمَن يُعۡرِضۡ عَن ذِكۡرِ رَبِّهِۦ يَسۡلُكۡهُ عَذَابٗا صَعَدٗا

ដើម្បីយើង(អល់ឡោះ)នឹងសាកល្បងពួកគេនឹងវា ថាតើពួកគេដឹងគុណចំពោះឧបការគុណរបស់យើង ឬមួយពួកគេរមិលគុណចំពោះវា? ហើយជនណាដែលងាកចេញពីគម្ពីរគួរអាន និងងាកចេញពីការទូន្មានទាំងឡាយដែលមាននៅក្នុងគម្ពីរគួរអាននោះ ម្ចាស់របស់គេនឹងបញ្ចូលរូបគេទៅក្នុងទណ្ឌកម្មដ៏ធ្ងន់ធ្ងរជាទីបំផុតដែលពួកគេមិនអាចទ្រាំទ្របានឡើយ។ info
التفاسير:

external-link copy
18 : 72

وَأَنَّ ٱلۡمَسَٰجِدَ لِلَّهِ فَلَا تَدۡعُواْ مَعَ ٱللَّهِ أَحَدٗا

ហើយពិតប្រាកដណាស់ ម៉ាស្ជិទទាំងឡាយ គឺជាកម្មសិទ្ធិសម្រាប់តែអល់ឡោះជាម្ចាស់តែមួយគត់ ពុំមែនសម្រាប់អ្នកផ្សេងក្រៅពីទ្រង់នោះឡើយ។ ហេតុនេះ ចូរពួកអ្នកកុំបួងសួងសុំពីអ្នកណាម្នាក់រួមជាមួយអល់ឡោះនៅក្នុងម៉ាស្ជិតទាំងឡាយឱ្យសោះ ដែលជាហេតុនាំឱ្យពួកអ្នកក្លាយទៅជាដូចពួកយូដា និងពួកណាសរ៉នី(ដែលពួកគេបួងសួងសុំពីអ្នកផ្សេងរួមជាមួយនឹងអល់ឡោះជាម្ចាស់)នៅក្នុងព្រះវិហាររបស់ពួកគេ។ info
التفاسير:

external-link copy
19 : 72

وَأَنَّهُۥ لَمَّا قَامَ عَبۡدُ ٱللَّهِ يَدۡعُوهُ كَادُواْ يَكُونُونَ عَلَيۡهِ لِبَدٗا

ហើយពិតប្រាកដណាស់ នៅពេលដែលខ្ញុំបម្រើម្នាក់របស់អល់ឡោះ គឺព្យាការីមូហាំម៉ាត់ បានក្រោកឈរឡើងដើម្បីគោរពសក្ការៈទៅចំពោះម្ចាស់របស់គាត់នៅក្នុងចំការល្មើនោះ ពួកជិនមួយក្រុមស្ទើរតែប្រជ្រៀតជាន់លើគ្នាទៅហើយ នៅពេលដែលពួកគេស្តាប់គាត់សូត្រគម្ពីរគួរអាននោះ។ info
التفاسير:

external-link copy
20 : 72

قُلۡ إِنَّمَآ أَدۡعُواْ رَبِّي وَلَآ أُشۡرِكُ بِهِۦٓ أَحَدٗا

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់មុស្ហរីគីនទាំងនោះថាៈ ពិតប្រាកដណាស់ ខ្ញុំបួងសួងសុំចំពោះម្ចាស់របស់ខ្ញុំតែមួយគត់ ហើយខ្ញុំមិនគោរពសក្ការៈអ្នកណាម្នាក់រួមជាមួយនឹងទ្រង់ជាដាច់ខាត។ info
التفاسير:

external-link copy
21 : 72

قُلۡ إِنِّي لَآ أَمۡلِكُ لَكُمۡ ضَرّٗا وَلَا رَشَدٗا

ចូរអ្នកពោលទៅកាន់ពួកគេថាៈ ខ្ញុំគ្មានលទ្ធភាពការពារពួកអ្នកពីគ្រោះថ្នាក់ដែលអល់ឡោះទ្រង់បានកំណត់មកលើពួកអ្នកនោះឡើយ ហើយខ្ញុំក៏គ្មានលទ្ធភាពផ្ដល់ផលប្រយោជន៍ដល់ពួកអ្នកនោះដែរនូវអ្វីដែលអល់ឡោះទ្រង់បានហាមឃាត់ចំពោះពួកអ្នកនោះដែរ។ info
التفاسير:

external-link copy
22 : 72

قُلۡ إِنِّي لَن يُجِيرَنِي مِنَ ٱللَّهِ أَحَدٞ وَلَنۡ أَجِدَ مِن دُونِهِۦ مُلۡتَحَدًا

ចូរអ្នកពោលទៅកាន់ពួកគេទៀតថាៈ គ្មានអ្នកណាម្នាក់អាចជួយសង្គ្រោះខ្ញុំឱ្យរួចផុតពីទណ្ឌកម្មរបស់អល់ឡោះជាម្ចាស់បានឡើយប្រសិនបើខ្ញុំប្រឆាំងនឹងទ្រង់នោះ ហើយខ្ញុំក៏គ្មានកន្លែងជ្រកកោនណាដែលខ្ញុំអាចជ្រកកោនបានក្រៅពីទ្រង់ដែរ។ info
التفاسير:

external-link copy
23 : 72

إِلَّا بَلَٰغٗا مِّنَ ٱللَّهِ وَرِسَٰلَٰتِهِۦۚ وَمَن يَعۡصِ ٱللَّهَ وَرَسُولَهُۥ فَإِنَّ لَهُۥ نَارَ جَهَنَّمَ خَٰلِدِينَ فِيهَآ أَبَدًا

ក៏ប៉ុន្តែ អ្វីដែលខ្ញុំអាចធ្វើបាននោះ គឺខ្ញុំផ្សព្វផ្សាយដល់ពួកអ្នកនូវអ្វីដែលអល់ឡោះទ្រង់ដាក់បទបញ្ជាលើខ្ញុំឲ្យផ្សព្វផ្សាយវាទៅកាន់ពួកអ្នក ហើយនិង(ផ្សព្វផ្សាយ)សាររបស់ទ្រង់ដែលត្រូវបានបញ្ជូនតាមរយៈខ្ញុំមកកាន់ពួកអ្នកប៉ុណ្ណោះ។ ហើយជនណាដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ ពិតប្រាកដណាស់ កន្លែងវិលត្រឡប់របស់គេនោះ គឺនរកជើហាន់ណាំដោយរូបគេនឹងស្ថិតនៅក្នុងនោះជាអមតៈដោយគ្មានថ្ងៃចេញឡើយ។ info
التفاسير:

external-link copy
24 : 72

حَتَّىٰٓ إِذَا رَأَوۡاْ مَا يُوعَدُونَ فَسَيَعۡلَمُونَ مَنۡ أَضۡعَفُ نَاصِرٗا وَأَقَلُّ عَدَدٗا

ហើយពួកគ្មានជំនឿនៅតែបន្តស្ថិតនៅលើភាពគ្មានជំនឿរបស់ពួកគេ រហូតដល់ពេលដែលពួកគេបានឃើញនូវទណ្ឌកម្មដែលពួកគេត្រូវបានគេសន្យានៅលើលោកិយដោយផ្ទាល់នឹងភ្នែកនៅថ្ងៃបរលោក។ ខណៈនោះ ពួកគេនឹងដឹងថា តើអ្នកណាជាអ្នកដែលមានជំនួយខ្សោយជាងគេ និងមានបក្សពួកតិចជាងគេ? info
التفاسير:

external-link copy
25 : 72

قُلۡ إِنۡ أَدۡرِيٓ أَقَرِيبٞ مَّا تُوعَدُونَ أَمۡ يَجۡعَلُ لَهُۥ رَبِّيٓ أَمَدًا

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះថាៈ ខ្ញុំមិនដឹងទេថា តើទណ្ឌកម្មដែលគេសន្យាចំពោះពួកអ្នកនោះ នឹងកើតឡើងក្នុងពេលឆាប់ៗនេះ ឬក៏វាមានពេលវេលាកំណត់ណាមួយដែលគ្មាននរណាម្នាក់ដឹង លើកលែងតែអល់ឡោះតែមួយគត់នោះ? info
التفاسير:

external-link copy
26 : 72

عَٰلِمُ ٱلۡغَيۡبِ فَلَا يُظۡهِرُ عَلَىٰ غَيۡبِهِۦٓ أَحَدًا

ទ្រង់ជាម្ចាស់ដែលដឹងនូវប្រការអាថ៌កំបាំងទាំងអស់។ គ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បានឡើយ។ ដូចនេះ ទ្រង់មិនលាតត្រដាងអាថ៌កំបាំងរបស់ទ្រង់ឱ្យនរណាម្នាក់ឃើញឡើយ ផ្ទុយទៅវិញ ទ្រង់រក្សាវាទុកសម្រាប់តែទ្រង់ប៉ុណ្ណោះ។ info
التفاسير:

external-link copy
27 : 72

إِلَّا مَنِ ٱرۡتَضَىٰ مِن رَّسُولٖ فَإِنَّهُۥ يَسۡلُكُ مِنۢ بَيۡنِ يَدَيۡهِ وَمِنۡ خَلۡفِهِۦ رَصَدٗا

លើកលែងតែអ្នកណាដែលទ្រង់ជ្រើសរើសគេធ្វើជាអ្នកនាំសារ(របស់ទ្រង់)ប៉ុណ្ណោះ ដោយទ្រង់អាចបង្ហាញឱ្យគេ(អ្នកនាំសារ)បានឃើញនូវអ្វីដែលទ្រង់មានចេតនា។ ហើយទ្រង់បានចាត់តាំងម៉ាឡាអ៊ីកាត់ឱ្យយាមនៅខាងមុខនិងនៅខាងក្រោយអ្នកនាំសារដែលពួកគេការពារគាត់ ដើម្បីកុំឱ្យអ្នកផ្សេងក្រៅពីអ្នកនាំសារដឹង(នូវប្រការអាថ៌កំបាំងដែលទ្រង់បានបង្ហាញប្រាប់គាត់)។លើកលែងតែអ្នកណាដែលទ្រង់ជ្រើសរើសគេធ្វើជាអ្នកនាំសារ(របស់ទ្រង់)ប៉ុណ្ណោះ ដោយទ្រង់អាចបង្ហាញឲ្យគេ(អ្នកនាំសារ)បានឃើញនូវអ្វីដែលទ្រង់មានចេតនា។ ហើយទ្រង់បានចាត់តាំងម៉ាឡាអ៊ីកាត់ឲ្យយាមនៅខាងមុខនិងនៅខាងក្រោយអ្នកនាំសារដែលពួកគេការពារគាត់ ដើម្បីកុំឲ្យអ្នកផ្សេងក្រៅពីអ្នកនាំសារដឹង(នូវប្រការអាថ៌កំបាំងដែលទ្រង់បានបង្ហាញប្រាប់គាត់)។ info
التفاسير:

external-link copy
28 : 72

لِّيَعۡلَمَ أَن قَدۡ أَبۡلَغُواْ رِسَٰلَٰتِ رَبِّهِمۡ وَأَحَاطَ بِمَا لَدَيۡهِمۡ وَأَحۡصَىٰ كُلَّ شَيۡءٍ عَدَدَۢا

ដើម្បីឲ្យអ្នកនាំសារដឹងថា ជាការពិតណាស់ បណ្តាអ្នកនាំសារទាំងឡាយដែលមានមុនគាត់ ពួកគេពិតជាបានផ្សព្វផ្សាយសារនៃម្ចាស់របស់ពួកគេដែលទ្រង់បានប្រើឱ្យពួកគេផ្សព្វផ្សាយពិតប្រាកដមែន ដោយអល់ឡោះដឹងជ្រួតជ្រាបបំផុតនូវអ្វីដែលពួកគេថែរក្សា(ផ្សព្វផ្សាយ)។ ហើយអល់ឡោះដឹងជ្រួតជ្រាបបំផុតនូវអ្វីដែលពួកម៉ាឡាអ៊ីកាត់ និងអ្នកនាំសារបានធ្វើ។ ដូចនេះ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់ដឹងពីចំនួននៃគ្រប់អ្វីៗទាំងអស់ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• الجَوْر سبب في دخول النار.
• ការល្មើសបំពាន ងាកចេញពីមាគ៌ាត្រឹមត្រូវ ជាមូលហេតុនាំឱ្យចូលឋាននរក។ info

• أهمية الاستقامة في تحصيل المقاصد الحسنة.
• សារសំខាន់នៃការស្ថិតស្ថេរលើមាគ៌ាត្រឹមត្រូវក្នុងការទទួលបានគោលបំណងល្អប្រពៃ។ info

• حُفِظ الوحي من عبث الشياطين.
• វ៉ាហ៊ីត្រូវបានគេថែរក្សាការពារពីការបៀតបៀនរបស់ពពួកស្ហៃតន។ info