ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

ߞߐߜߍ ߝߙߍߕߍ:close

external-link copy
9 : 69

وَجَآءَ فِرۡعَوۡنُ وَمَن قَبۡلَهُۥ وَٱلۡمُؤۡتَفِكَٰتُ بِٱلۡخَاطِئَةِ

ហើយហ្វៀរអោន និងប្រជាជាតិជាច្រើនមុនហ្វៀរអោន ហើយនិងស្រុកភូមិដែលត្រូវបានគេដាក់ទណ្ឌកម្មដោយធ្វើឲ្យដីក្រឡាប់សង្កត់លើពួកគេ ពោលគឺក្រុមរបស់ព្យាការីលូតនោះ គឺពួកគេសុទ្ធតែបានប្រព្រឹត្ដនូវអំពើខុសឆ្គង ដូចជាអំពើស្ហ៊ីរិក និងអំពើល្មើសផ្សេងៗទៀត។ info
التفاسير:

external-link copy
10 : 69

فَعَصَوۡاْ رَسُولَ رَبِّهِمۡ فَأَخَذَهُمۡ أَخۡذَةٗ رَّابِيَةً

ហើយពួកទាំងអស់នោះ សុទ្ធតែបានប្រឆាំងនិងបដិសេធនឹងអ្នកនាំសាររបស់អល់ឡោះដែលទ្រង់បានតែងតាំង(និងចាត់បញ្ជូន)ទៅកាន់ពួកគេ។ ហេតុនេះ អល់ឡោះជាម្ចាស់ក៏បានដាក់ទណ្ឌកម្មពួកគេយ៉ាងធ្ងន់ធ្ងរបំផុតដើម្បីបំផ្លាញពួកគេ។ info
التفاسير:

external-link copy
11 : 69

إِنَّا لَمَّا طَغَا ٱلۡمَآءُ حَمَلۡنَٰكُمۡ فِي ٱلۡجَارِيَةِ

ពិតប្រាកដណាស់ នៅពេលទឹកជន់លិចឡើងហួសកំណត់របស់វា យើងបានផ្ទុកពួកអ្នកក្នុងសំពៅដែលព្យាការីនូហបានសាងវាឡើងតាមបទបញ្ជារបស់យើង។ info
التفاسير:

external-link copy
12 : 69

لِنَجۡعَلَهَا لَكُمۡ تَذۡكِرَةٗ وَتَعِيَهَآ أُذُنٞ وَٰعِيَةٞ

ដើម្បីយើងនឹងយកសំពៅនេះ ហើយនិងរឿងរ៉ាវរបស់វាធ្វើជាមេរៀនបង្ហាញឱ្យឃើញពីការបំផ្លាញពួកដែលគ្មានជំនឿ ហើយនិងការសង្គ្រោះអ្នកមានជំនឿ ហើយធ្វើឲ្យត្រចៀកចងចាំនូវអ្វីដែលបានស្តាប់លឺ។ info
التفاسير:

external-link copy
13 : 69

فَإِذَا نُفِخَ فِي ٱلصُّورِ نَفۡخَةٞ وَٰحِدَةٞ

ហើយនៅពេលដែលម៉ាឡាអ៊ីកាត់ទទួលបន្ទុកខាងផ្លុំត្រែបានផ្លុំត្រែចំនួនមួយដង ដែលជាការផ្លុំត្រែលើកទីមួយ info
التفاسير:

external-link copy
14 : 69

وَحُمِلَتِ ٱلۡأَرۡضُ وَٱلۡجِبَالُ فَدُكَّتَا دَكَّةٗ وَٰحِدَةٗ

ហើយផែនដី និងភ្នំទាំងឡាយត្រូវបានគេលើកចេញ(ពីកន្លែងរបស់វា) ហើយយើងបានធ្វើឲ្យវារញ្ជួយយ៉ាងខ្លាំង ដោយធ្វើឲ្យទាំងផែនដី ទាំងភ្នំត្រូវបែកខ្ទេចខ្ទីនោះ info
التفاسير:

external-link copy
15 : 69

فَيَوۡمَئِذٖ وَقَعَتِ ٱلۡوَاقِعَةُ

ថ្ងៃនោះហើយជាថ្ងៃដែលថ្ងៃបរលោកកើតឡើង។ info
التفاسير:

external-link copy
16 : 69

وَٱنشَقَّتِ ٱلسَّمَآءُ فَهِيَ يَوۡمَئِذٖ وَاهِيَةٞ

ហើយនៅថ្ងៃនោះ មេឃបានប្រេះបែកដើម្បីឲ្យពួកម៉ាឡាអ៊ីកាត់ចុះមក ហើយនៅថ្ងៃនោះដែរ មេឃបានប្រែក្លាយជាទន់ខ្សោយខុសពីពេលមុនដែលធ្លាប់តែរឹងមាំ។ info
التفاسير:

external-link copy
17 : 69

وَٱلۡمَلَكُ عَلَىٰٓ أَرۡجَآئِهَاۚ وَيَحۡمِلُ عَرۡشَ رَبِّكَ فَوۡقَهُمۡ يَوۡمَئِذٖ ثَمَٰنِيَةٞ

ពួកម៉ាឡាអ៊ីកាត់ទាំងឡាយឋិតនៅគ្រប់ជ្រុងនៃមេឃ។ ហើយនៅថ្ងៃនោះ មានម៉ាឡាអ៊ីកាត់ចំនួនប្រាំបីនាក់កំពុងទ្រអារ៉ស្ហម្ចាស់របស់អ្នក(ព្យាការីមូហាំម៉ាត់)ដែលសុទ្ធតែជាអ្នកជំនិតរបស់ទ្រង់។ info
التفاسير:

external-link copy
18 : 69

يَوۡمَئِذٖ تُعۡرَضُونَ لَا تَخۡفَىٰ مِنكُمۡ خَافِيَةٞ

ហើយនៅក្នុងថ្ងៃនោះ ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ត្រូវបានគេនាំមកបង្ហាញខ្លួននៅចំពោះមុខអល់ឡោះជាម្ចាស់។ គ្មានអាថ៌កំបាំងណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ។ ផ្ទុយទៅវិញ គឺអល់ឡោះទ្រង់ដឹងជ្រួតជ្រាបទាំងអស់។ info
التفاسير:

external-link copy
19 : 69

فَأَمَّا مَنۡ أُوتِيَ كِتَٰبَهُۥ بِيَمِينِهِۦ فَيَقُولُ هَآؤُمُ ٱقۡرَءُواْ كِتَٰبِيَهۡ

រីឯអ្នកដែលត្រូវបានគេ(ម៉ាឡាអ៊ីកាត់)ប្រគល់សៀវភៅកំណត់ត្រាទង្វើរបស់គេនៅដៃស្ដាំរបស់គេនោះ គេនឹងនិយាយទាំងសប្បាយរីករាយថាៈ ចូរពួកអ្នកយកសៀវភៅកំណត់ត្រាទង្វើរបស់ខ្ញុំទៅអានចុះ។ info
التفاسير:

external-link copy
20 : 69

إِنِّي ظَنَنتُ أَنِّي مُلَٰقٍ حِسَابِيَهۡ

ពិតប្រាកដណាស់ ខ្ញុំដឹងតាំងពីនៅក្នុងលោកិយមកម្ល៉េះ ហើយខ្ញុំជឿជាក់យ៉ាងច្បាស់ថា ខ្ញុំពិតជានឹងត្រូវបានគេធ្វើឱ្យរស់ឡើងវិញ ហើយខ្ញុំពិតជានឹងទទួលបាននូវការតបស្នង។ info
التفاسير:

external-link copy
21 : 69

فَهُوَ فِي عِيشَةٖ رَّاضِيَةٖ

ជាការពិតណាស់ គេនឹងបានរស់នៅដោយក្ដីគាប់ចិត្ដជាទីបំផុតនូវអ្វីដែលគេបានឃើញនៃការសើយសុខដែលគ្មានទីបញ្ចប់។ info
التفاسير:

external-link copy
22 : 69

فِي جَنَّةٍ عَالِيَةٖ

គឺស្ថិតនៅក្នុងឋានសួគ៌ដ៏ខ្ពង់ខ្ពស់ទាំងកន្លែង និងទាំងឋានៈ។ info
التفاسير:

external-link copy
23 : 69

قُطُوفُهَا دَانِيَةٞ

ផ្លែឈើគ្រប់ប្រភេទឋិតនៅជិតបង្កើយ ចង់បរិភោគពេលណាក៏បាន។ info
التفاسير:

external-link copy
24 : 69

كُلُواْ وَٱشۡرَبُواْ هَنِيٓـَٔۢا بِمَآ أَسۡلَفۡتُمۡ فِي ٱلۡأَيَّامِ ٱلۡخَالِيَةِ

មានគេនិយាយទៅកាន់ពួកគេដោយការគោរពថាៈ ចូរពួកអ្នកបរិភោគ និងផឹកដោយរីករាយចុះ ដោយសារតែទង្វើកុសលដែលពួកអ្នកធ្លាប់បានសាងកន្លងមកនៅក្នុងលោកិយ។ info
التفاسير:

external-link copy
25 : 69

وَأَمَّا مَنۡ أُوتِيَ كِتَٰبَهُۥ بِشِمَالِهِۦ فَيَقُولُ يَٰلَيۡتَنِي لَمۡ أُوتَ كِتَٰبِيَهۡ

រីឯអ្នកដែលគេ(ម៉ាឡាអ៊ីកាត់)បានប្រគល់នូវសៀវភៅកំណត់ត្រាទង្វើរបស់គេនៅដៃឆេ្វងរបស់គេវិញ គេនឹងនិយាយទាំងមានវិប្បដិសារីយ៉ាងខ្លាំងថាៈ ឱអនិច្ចាខ្លួនខ្ញុំអើយ! សង្ឃឹមថាខ្ញុំមិនត្រូវបានគេប្រគល់សៀវភៅកំណត់ត្រាទង្វើរបស់ខ្ញុំ ដែលក្នុងវានោះ ពោរពេញទៅដោយទង្វើអាក្រក់ដែលនាំឲ្យរូបខ្ញុំត្រូវទទួលទណ្ឌកម្មចុះ។ info
التفاسير:

external-link copy
26 : 69

وَلَمۡ أَدۡرِ مَا حِسَابِيَهۡ

ឱអនិច្ចាខ្លួនខ្ញុំអើយ! ខ្ញុំក៏មិនទាន់ដឹងដែរថា អ្វីទៅជាលទ្ធផលរបស់ខ្ញុំនោះ? info
التفاسير:

external-link copy
27 : 69

يَٰلَيۡتَهَا كَانَتِ ٱلۡقَاضِيَةَ

ឱអនិច្ចា! សង្ឃឹមថាសេចក្ដីស្លាប់របស់ខ្ញុំក្នុងលោកិយបានបពា្ចប់អ្វីៗទាំងអស់ចុះ ដោយខ្ញុំមិនត្រូវបានគេពង្រស់ឲ្យររស់ឡើងវិញឡើយ។ info
التفاسير:

external-link copy
28 : 69

مَآ أَغۡنَىٰ عَنِّي مَالِيَهۡۜ

ទ្រព្យសម្បត្ដិរបស់ខ្ញុំមិនអាចការពារខ្ញុំពីទណ្ឌកម្មរបស់អល់ឡោះបន្តិចណាឡើយ។ info
التفاسير:

external-link copy
29 : 69

هَلَكَ عَنِّي سُلۡطَٰنِيَهۡ

អំណះអំណាងរបស់ខ្ញុំ ហើយនិងអំណាចនិងឋានៈសក្តិរបស់ខ្ញុំដែលខ្ញុំធ្លាប់បានពឹងផ្អែកលើវានោះ ក៏បានបាត់បង់ពីខ្ញុំដែរ។ info
التفاسير:

external-link copy
30 : 69

خُذُوهُ فَغُلُّوهُ

ហើយមានគេនិយាយថាៈ ចូរពួកអ្នក(ឱម៉ាឡាអ៊ីកាត់)ចាប់ជននេះ រួចចងដៃរបស់គេភ្ជាប់ទៅនឹងករបស់គេចុះ។ info
التفاسير:

external-link copy
31 : 69

ثُمَّ ٱلۡجَحِيمَ صَلُّوهُ

បន្ទាប់មក ចូរពួកអ្នកបោះគេចូលក្នុងភ្លើងនរកចុះ ដើម្បីឱ្យគេភ្លក់នូវកម្តៅរបស់វា។ info
التفاسير:

external-link copy
32 : 69

ثُمَّ فِي سِلۡسِلَةٖ ذَرۡعُهَا سَبۡعُونَ ذِرَاعٗا فَٱسۡلُكُوهُ

បន្ទាប់មកទៀត ចូរយកច្រវាក់ដែលមានប្រវែងចិតសិបហត្ថនោះចាក់ដោតគេចុះ។ info
التفاسير:

external-link copy
33 : 69

إِنَّهُۥ كَانَ لَا يُؤۡمِنُ بِٱللَّهِ ٱلۡعَظِيمِ

ពិតប្រាកដណាស់ គេមិនធ្លាប់មានជំនឿលើអល់ឡោះដ៏មហាធំធេងឡើយ។ info
التفاسير:

external-link copy
34 : 69

وَلَا يَحُضُّ عَلَىٰ طَعَامِ ٱلۡمِسۡكِينِ

ហើយគេក៏មិនដែលជម្រុញគ្នាលើការផ្ដល់អាហារដល់អ្នកក្រីក្រដែរ។ info
التفاسير:

external-link copy
35 : 69

فَلَيۡسَ لَهُ ٱلۡيَوۡمَ هَٰهُنَا حَمِيمٞ

ដូចនេះ នៅថ្ងៃបរលោកនេះ គេគ្មានសាច់ញាតិណាដែលអាចជួយសង្រ្គោះរូបគេពីទណ្ឌកម្មនោះឡើយ។ info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• المِنَّة التي على الوالد مِنَّة على الولد تستوجب الشكر.
• គុណបំណាច់របស់ឪពុកម្តាយចំពោះកូនៗ គឺចាំបាច់ត្រូវដឹងគុណ។ info

• إطعام الفقير والحض عليه من أسباب الوقاية من عذاب النار.
• ការផ្តល់អាហារដល់អ្នកក្រីក្រនិងការជម្រុញឱ្យធ្វើវា គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុនានាដែលនាំឱ្យចៀសផុតពីភ្លើងនរក។ info

• شدة عذاب يوم القيامة تستوجب التوقي منه بالإيمان والعمل الصالح.
• ចាំបាច់ត្រូវការពារខ្លួនពីទណ្ឌកម្មដ៏ខ្លាំងក្លានៅថ្ងៃបរលោក តាមរយៈការមានជំនឿនិងការសាងនូវទង្វើកុសល។ info