ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

external-link copy
6 : 61

وَإِذۡ قَالَ عِيسَى ٱبۡنُ مَرۡيَمَ يَٰبَنِيٓ إِسۡرَٰٓءِيلَ إِنِّي رَسُولُ ٱللَّهِ إِلَيۡكُم مُّصَدِّقٗا لِّمَا بَيۡنَ يَدَيَّ مِنَ ٱلتَّوۡرَىٰةِ وَمُبَشِّرَۢا بِرَسُولٖ يَأۡتِي مِنۢ بَعۡدِي ٱسۡمُهُۥٓ أَحۡمَدُۖ فَلَمَّا جَآءَهُم بِٱلۡبَيِّنَٰتِ قَالُواْ هَٰذَا سِحۡرٞ مُّبِينٞ

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នៅពេលដែលព្យាការីអ៊ីសា កូនប្រុសរបស់ ម៉ារយ៉ាំ បានពោលថាៈ ឱអម្បូរអ៊ីស្រាអែល! ពិតប្រាកដណាស់ ខ្ញុំជាអ្នកនាំសាររបស់អល់ឡោះដែលទ្រង់បានតែងតាំងខ្ញុំមកកាន់ពួកអ្នក ដើម្បីបញ្ជាក់នូវអ្វីដែលទ្រង់បានបញ្ចុះមកមុនខ្ញុំនៃគម្ពីរតាវរ៉ត។ ដូចនេះ ខ្ញុំពុំមែនជាអ្នកនាំសារដែលថ្មី ដែលគ្មានពីមុនមកនោះទេ។ ហើយក៏ដើម្បីផ្ដល់ដំណឹងរីករាយដល់ពួកអ្នកអំពីអ្នកនាំសារម្នាក់ទៀតដែលនឹងមកដល់បន្ទាប់ពីខ្ញុំដែលគេនោះមានឈ្មោះថា អះម៉ាត់ (ពោលគឺព្យាការីមូហាំម៉ាត់)។ ក៏ប៉ុន្ដែ នៅពេលដែលព្យាការីអ៊ីសាបានមកដល់ពួកគេដោយនាំមកជាមួយនឹងភស្ដុតាងដ៏ច្បាស់លាស់ជាច្រើនដែលបញ្ជាក់ពីសច្ចភាពរបស់គាត់នោះ ពួកគេបែរជានិយាយថាៈ នេះជាមន្ដអាគមយ៉ាងច្បាស់លាស់។ ដូចនេះ ពួកយើងមិនគោរពតាមគេជាដាច់ខាត។ info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• تبشير الرسالات السابقة بنبينا صلى الله عليه وسلم دلالة على صدق نبوته.
• ការដែលសារជាច្រើនដែលមានពីមុនបានផ្តល់ដំណឹងរីករាយពីការមកដល់របស់ព្យាការីរបស់ពួកយើង គឺព្យាការីមូហាំម៉ាត់នោះ ជាភស្តុតាងដែលបញ្ជាក់យ៉ាងច្បាស់ពីសច្ចភាពនៃភាពជាព្យាការីរបស់គាត់។ info

• التمكين للدين سُنَّة إلهية.
• ការប្រកាន់ខ្ជាប់នឹងសាសនា គឺជាមាគ៌ារបស់ព្រះជាម្ចាស់។ info

• الإيمان والجهاد في سبيل الله من أسباب دخول الجنة.
• ការមានជំនឿ និងការតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ជាមូលហេតុនាំឱ្យទទួលបានឋានសួគ៌។ info

• قد يعجل الله جزاء المؤمن في الدنيا، وقد يدخره له في الآخرة لكنه لا يُضَيِّعه - سبحانه -.
• ជួនកាល អល់ឡោះជាម្ចាស់ទ្រង់អាចប្រទានការតបស្នងដល់អ្នកមានជំនឿនៅក្នុងលោកិយនេះ ហើយជួនកាល ទ្រង់ក៏អាចទុកតបស្នងដល់គេនៅថ្ងៃបរលោកផងដែរ។ ប៉ុន្តែ ទ្រង់មិនធ្វើឲ្យបាត់បង់នូវផលបុណ្យរបស់ពួកគេនោះឡើយ។ info