ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

external-link copy
7 : 6

وَلَوۡ نَزَّلۡنَا عَلَيۡكَ كِتَٰبٗا فِي قِرۡطَاسٖ فَلَمَسُوهُ بِأَيۡدِيهِمۡ لَقَالَ ٱلَّذِينَ كَفَرُوٓاْ إِنۡ هَٰذَآ إِلَّا سِحۡرٞ مُّبِينٞ

ហើយប្រសិនបើយើងបានបញ្ចុះទៅឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរមួយដែលត្រូវបានសរសេរនៅក្នុងក្រដាស ហើយពួកគេបានឃើញគម្ពីរនោះដោយផ្ទាល់ភ្នែករបស់ពួកគេ ហើយពួកគេបញ្ជាក់ឱ្យកាន់តែច្បាស់ចំពោះវា ដោយពួកគេស្ទាបគម្ពីរនោះនឹងដៃរបស់ពួកគេផ្ទាល់ក៏ដោយ ក៏ពួកគេនៅតែគ្មានជំនឿនឹងវាដដែល ដោយសារតែភាពប្រឆាំង និងភាពរឹងរូសចេញអំពីពួកគេ ហើយពួកគេបាននិយាយថាៈ អ្វីដែលអ្នកនាំមកនេះគ្មានអ្វីក្រៅពីមន្តអាគមយ៉ាងពិតប្រាកដនោះទេ។ ដូចនេះ ពួកយើងនឹងមិនមានជំនឿចំពោះវាជាដាច់ខាត។ info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• شدة عناد الكافرين، وبيان إصرارهم على الكفر على الرغم من قيام الحجة عليهم بالأدلة الحسية.
• ការចចេសរឹងរូសយ៉ាងខ្លាំងក្លារបស់ពួកគ្មានជំនឿ និងបញ្ជាក់អំពីការបន្តស្ថិតនៅលើភាពគ្មានជំនឿរបស់ពួកគេ សូម្បីតែមានភស្តុតាងមកបញ្ជាក់ឱ្យពួកគេបានឃើញផ្ទាល់ភ្នែកក៏ដោយ។ info

• التأمل في سنن الله تعالى في السابقين لمعرفة أسباب هلاكهم والحذر منها.
• គិតពិចារណាចំពោះមាគ៌ារបស់អល់ឡោះដែលបានកើតឡើងចំពោះមនុស្សជំនាន់មុនៗ ដើម្បីដឹងពីមូលហេតុនៃការវិនាសសាបសូន្យរបស់ពួកគេ និងដើម្បីប្រុងប្រយ័ត្នអំពីទង្វើទាំងនោះ។វា។ info

• من رحمة الله بعباده أن لم ينزل لهم رسولًا من الملائكة لأنهم لا يمهلون للتوبة إذا نزل.
• ក្នុងចំណោមក្តីមេត្តារបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់ គឺទ្រង់មិនបានបញ្ចុះឲ្យពួកគេនូវម៉ាឡាអ៊ីកាត់ដើម្បីធ្វើជាអ្នកនាំសារនោះទេ ពីព្រោះទ្រង់នឹងមិនពន្យារពេលឱ្យពួកគេសារភាពកំហុសឡើយ ប្រសិនបើអល់ឡោះបានបញ្ចុះម៉ាឡាអ៊ីកាត់មកកាន់ពួកគេមែននោះ។ info