ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

external-link copy
5 : 58

إِنَّ ٱلَّذِينَ يُحَآدُّونَ ٱللَّهَ وَرَسُولَهُۥ كُبِتُواْ كَمَا كُبِتَ ٱلَّذِينَ مِن قَبۡلِهِمۡۚ وَقَدۡ أَنزَلۡنَآ ءَايَٰتِۭ بَيِّنَٰتٖۚ وَلِلۡكَٰفِرِينَ عَذَابٞ مُّهِينٞ

ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ ពួកគេនឹងត្រូវគេធ្វើឲ្យអាប់ឱននិងធ្វើឲ្យអាម៉ាស់បំផុត ដូចជាប្រជាជាតិជំនាន់មុនជាច្រើនដែលបានទទួលរងនូវភាពអាម៉ាស់ និងអាប់ឱននោះដែរ។ ហើយជាការពិតណាស់ យើងបានបញ្ចុះនូវបណ្តាភស្ដុតាងជាច្រើនយ៉ាងច្បាស់លាស់។ ហើយសម្រាប់ពួកដែលប្រឆាំងនឹងអល់ឡោះ ប្រឆាំងនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ និងបណ្តាភស្តុតាងទាំងឡាយរបស់ទ្រង់នោះ ពួកគេនឹងត្រូវទណ្ឌកម្មយ៉ាងអាម៉ាស់បំផុត។ info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• لُطْف الله بالمستضعفين من عباده من حيث إجابة دعائهم ونصرتهم.
• ភាពទន់ភ្លន់របស់អល់ឡោះចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកទន់ខ្សោយ ដោយទ្រង់ឆ្លើយតបនូវបួងសួងរបស់ពួកគេ និងជួយដល់ពួកគេ។ info

• من رحمة الله بعباده تنوع كفارة الظهار حسب الاستطاعة ليخرج العبد من الحرج.
• ក្នុងចំណោមក្តីមេត្តាករុណារបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់នោះ គឺទ្រង់បានផ្តល់នូវការពិន័យចំពោះបញ្ហាហ្ស៊ីហើរនូវការពិន័យជាច្រើនប្រភេទអាស្រ័យទៅលទ្ធភាពដែលគេអាចធ្វើទៅបាន ដើម្បីឲ្យខ្ញុំបម្រើរបស់ទ្រង់ជៀសផុតពីការលំបាក។ info

• في ختم آيات الظهار بذكر الكافرين؛ إشارة إلى أنه من أعمالهم، ثم ناسب أن يورد بعض أحوال الكافرين.
• នៅចុងបញ្ចប់នៃវាក្យខណ្ឌស្តីពីបញ្ហាហ្ស៊ីហើរ គឺមានរំលឹកពីពួកប្រឆាំង ជាការបង្ហាញថា ទង្វើហ្ស៊ីហ៊ើរនោះ គឺជាទង្វើរបស់ពួកគេ។ បន្ទាប់មក ទ្រង់ក៏បានរៀបរាប់ខ្លះៗពីស្ថានភាពរបស់ពួកប្រឆាំងនោះ។ info