ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

external-link copy
19 : 43

وَجَعَلُواْ ٱلۡمَلَٰٓئِكَةَ ٱلَّذِينَ هُمۡ عِبَٰدُ ٱلرَّحۡمَٰنِ إِنَٰثًاۚ أَشَهِدُواْ خَلۡقَهُمۡۚ سَتُكۡتَبُ شَهَٰدَتُهُمۡ وَيُسۡـَٔلُونَ

ហើយពួកគេបានដាក់ឈ្មោះម៉ាឡាអ៊ីកាត់ទាំងឡាយដែលពួកគេជាខ្ញុំបម្រើរបស់(អល់ឡោះ)ម្ចាស់មហាសប្បុរសនោះ ថាជាភេទស្រី។ តើពួកគេមានវត្តមាននៅពេលដែលអល់ឡោះបានបង្កើតពួកគេ(ម៉ាឡាអ៊ីកាត់)មែនទេ ទើបបានជាពួកគេច្បាស់ថា ម៉ាឡាអ៊ីកាត់ទាំងឡាយ គឺមានភេទស្រីនោះ? ម៉ាឡាអ៊ីកាត់ទាំងឡាយនឹងកត់ត្រាទុកនូវការអះអាងបស់ពួកគេនេះ ហើយពួកគេនឹងត្រូវបានសួរអំពីវានៅថ្ងៃបរលោក ហើយពួកគេនឹងត្រូវទទួលទណ្ឌកម្មដោយសារការភូតកុហករបស់ពួកគេ។ info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• كل نعمة تقتضي شكرًا.
• រាល់ឧបការគុណទាំងឡាយ ទាមទារនូវការដឹងគុណ។ info

• جور المشركين في تصوراتهم عن ربهم حين نسبوا الإناث إليه، وكَرِهوهنّ لأنفسهم.
• ការបំពានរបស់ពួកមុស្ហរីគីនក្នុងការស្រមើស្រមៃរបស់ពួកគេចំពោះម្ចាស់របស់ពួកគេ ខណៈដែលពួកគេចោទថា អល់ឡោះជាម្ចាស់មានបុត្រី ខណៈដែលពួកគេខ្លួនឯងមិនពេញចិត្តកូនស្រី។ info

• بطلان الاحتجاج على المعاصي بالقدر.
• ការប្រព្រឹត្តល្មើសដោយយកលេសសំអាងលើហេតុផលនៃការកំណត់ព្រេងវាសនានោះ គឺជារឿងដែលមិនត្រឹមត្រូវឡើយ។ info

• المشاهدة أحد الأسس لإثبات الحقائق.
• ការឃើញដោយផ្ទាល់ភ្នែក គឺជាមូលដ្ឋានគ្រឹះមួយក្នុងការបញ្ជាក់អំពីការពិត។ info