ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

ߞߐߜߍ ߝߙߍߕߍ:close

external-link copy
47 : 41

۞ إِلَيۡهِ يُرَدُّ عِلۡمُ ٱلسَّاعَةِۚ وَمَا تَخۡرُجُ مِن ثَمَرَٰتٖ مِّنۡ أَكۡمَامِهَا وَمَا تَحۡمِلُ مِنۡ أُنثَىٰ وَلَا تَضَعُ إِلَّا بِعِلۡمِهِۦۚ وَيَوۡمَ يُنَادِيهِمۡ أَيۡنَ شُرَكَآءِي قَالُوٓاْ ءَاذَنَّٰكَ مَا مِنَّا مِن شَهِيدٖ

ដំណឹងនៃថ្ងៃបរលោក គឺវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់។ ដូចនេះ គឺមានតែទ្រង់តែមួយអង្គគត់ដែលដឹងថា តើថ្ងៃបរលោកនឹងកើតឡើងនៅពេលណា ដោយគ្មាននរណាម្នាក់ក្រៅពីទ្រង់ដែលដឹងរឿងនេះឡើយ។ គ្មានផ្លែឈើអ្វីមួយដែលចេញអំពីស្រទាប់របស់វា ហើយក៏គ្មានសត្វលោកភេទញីណាពរពោះនិងកើតចេញនោះដែរ លើកលែងតែស្ថិតក្រោមការដឹងរបស់ទ្រង់ទាំងអស់។ គ្មានអ្វីមួយនៃរឿងទាំងនោះអាចរំលងពីទ្រង់បានឡើយ។ ហើយនៅថ្ងៃដែលអល់ឡោះនឹងស្រែកហៅពួកមុស្ហរីគីនដែលពួកគេធ្លាប់គោរពសក្ការៈទៅចំពោះរូបបដិមាទាំងឡាយរួមជាមួយនឹងទ្រង់ ជាការស្តីបន្ទោសពួកគេចំពោះការដែលពួកគេគោរពសក្ការៈរូបបដិមាទាំងនោះថាៈ តើដៃគូរបស់យើងដែលពួកអ្នកធ្លាប់អះអាងថា ពួកវាជាដៃគូរបស់យើងនោះ នៅឯណាទៅ? ពួកមុស្ហរីគីនទាំងនោះបានឆ្លើយថាៈ ពួកខ្ញុំព្រមទទួលស្គាល់នៅចំពោះមុខទ្រង់ថា នៅពេលនេះ គ្មាននរណាម្នាក់នៃពួកយើងធ្វើសាក្សីថា ជាការពិតណាស់ ទ្រង់មានដៃគូនោះទេ។ info
التفاسير:

external-link copy
48 : 41

وَضَلَّ عَنۡهُم مَّا كَانُواْ يَدۡعُونَ مِن قَبۡلُۖ وَظَنُّواْ مَا لَهُم مِّن مَّحِيصٖ

ហើយរូបបដិមាទាំងឡាយដែលពួកគេធ្លាប់គោរពសក្ការៈចំពោះពួកវានោះ បានបាត់បង់អំពីពួកគេ ហើយពួកគេបានដឹងយ៉ាងច្បាស់ថា ពិតណាស់ ពួកគេគ្មានកន្លែងរត់គេចពីទណ្ឌកម្មរបស់អល់ឡោះនោះឡើយ ហើយក៏មិនអាចគេចវេះបាននោះដែរ។ info
التفاسير:

external-link copy
49 : 41

لَّا يَسۡـَٔمُ ٱلۡإِنسَٰنُ مِن دُعَآءِ ٱلۡخَيۡرِ وَإِن مَّسَّهُ ٱلشَّرُّ فَيَـُٔوسٞ قَنُوطٞ

មនុស្សលោកមិនធុញទ្រាន់នឹងការស្នើសុំចង់បានសុខភាពល្អ ទ្រព្យសម្បត្តិស្តុកស្តម្ភ មានកូនចៅច្រើន ក៏ដូចជាលាភសក្ការៈផ្សេងៗក្រៅពីនេះទៀតនោះទេ។ តែប្រសិនបើគេជួបប្រទះនឹងភាពក្រីក្រ ឬជំងឺឈឺថ្កាត់ជាដើមវិញ ពេលនោះពួកគេមានការអស់សង្ឃឹមយ៉ាងខ្លាំងពីក្តីមេត្តាករុណារបស់អល់ឡោះ។ info
التفاسير:

external-link copy
50 : 41

وَلَئِنۡ أَذَقۡنَٰهُ رَحۡمَةٗ مِّنَّا مِنۢ بَعۡدِ ضَرَّآءَ مَسَّتۡهُ لَيَقُولَنَّ هَٰذَا لِي وَمَآ أَظُنُّ ٱلسَّاعَةَ قَآئِمَةٗ وَلَئِن رُّجِعۡتُ إِلَىٰ رَبِّيٓ إِنَّ لِي عِندَهُۥ لَلۡحُسۡنَىٰۚ فَلَنُنَبِّئَنَّ ٱلَّذِينَ كَفَرُواْ بِمَا عَمِلُواْ وَلَنُذِيقَنَّهُم مِّنۡ عَذَابٍ غَلِيظٖ

តែប្រសិនបើយើងបានឲ្យគេភ្លក្សនូវសុខភាពល្អ ទ្រព្យសម្បត្តិស្តុកស្តម្ភ និងសេចក្តីសុខ អំពីយើង ក្រោយពីរូបគេទទួលនូវគ្រោះ និងជំងឺឈឺថ្កាត់នោះ គេប្រាកដជានឹងនិយាយថាៈ នេះគឺដោយសារតែគុណសម្បត្តិរបស់ខ្ញុំ ព្រោះខ្ញុំសក្តិសមនឹងទទួលបានវា។ ហើយខ្ញុំមិនគិតថា ថ្ងៃបរលោកនឹងកើតឡើងនោះទេ។ ហើយប្រសិនបើថ្ងៃបរលោកពិតជាកើតឡើងមែននោះ ខ្ញុំប្រាកដជានឹងក្លាយជាអ្នកមានទ្រព្យសម្បត្តិនៅចំពោះមុខអល់ឡោះជាមិនខាន។ ដូចដែលអល់ឡោះទ្រង់បានប្រទានវាឲ្យខ្ញុំនៅលើលោកិយនេះដែរ គឺខ្ញុំសក្តិសមនឹងទទួលបានបែបនេះដូចគ្នានៅថ្ងៃបរលោក។ ដូច្នេះ យើង(អល់ឡោះ)ប្រាកដជានឹងប្រាប់ពួកដែលគ្មានជំនឿនឹងអល់ឡោះនូវអ្វីដែលពួកគេបានប្រព្រឹត្ត ដូចជាការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះឲ្យពួកគេបានដឹង ហើយយើងប្រាកដជានឹងឲ្យពួកគេភ្លក្សនូវទណ្ឌកម្មដ៏ខ្លាំងក្លាជាទីបំផុត។ info
التفاسير:

external-link copy
51 : 41

وَإِذَآ أَنۡعَمۡنَا عَلَى ٱلۡإِنسَٰنِ أَعۡرَضَ وَنَـَٔا بِجَانِبِهِۦ وَإِذَا مَسَّهُ ٱلشَّرُّ فَذُو دُعَآءٍ عَرِيضٖ

ហើយនៅពេលដែលយើង(អល់ឡោះ)បានប្រទានឧបការគុណដល់មនុស្សលោក ដោយឲ្យគេមានសុខភាពល្អ សុភមង្គល និងប្រការផ្សេងៗទៀតនោះ គេបានភ្លេចពីការរំលឹក និងការគោរពប្រតិបត្តិចំពោះទ្រង់ ហើយគេបានបែរចេញទៅម្ខាងដោយភាពក្រអឺតក្រទម។ តែនៅពេលណាដែលគេជួបប្រទះនឹងជំងឺ ភាពក្រីក្រលំបាកជាដើមនោះ គឺគេបួងសួងសុំយ៉ាងច្រើនចំពោះអល់ឡោះ។ គេត្អូញត្អែរទៅកាន់ទ្រង់នូវអ្វីដែលគេជួបប្រទះដើម្បីឲ្យទ្រង់ដកយកនូវគ្រោះដែលគេបានជួបប្រទះនោះវិញ។ ពិតណាស់ រូបគេមិនចេះដឹងគុណទៅចំពោះម្ចាស់របស់គេឡើយនៅពេលទ្រង់បានប្រទានលាភសក្ការៈដល់គេ ហើយគេក៏មិនចេះអត់ធ្មត់នឹងការលំបាកទាំងឡាយនោះដែរនៅពេលទ្រង់បានសាកល្បងគេនោះ។ info
التفاسير:

external-link copy
52 : 41

قُلۡ أَرَءَيۡتُمۡ إِن كَانَ مِنۡ عِندِ ٱللَّهِ ثُمَّ كَفَرۡتُم بِهِۦ مَنۡ أَضَلُّ مِمَّنۡ هُوَ فِي شِقَاقِۭ بَعِيدٖ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលបដិសេធទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើគម្ពីរគួរអាននេះពិតជាមកពីអល់ឡោះមែន បន្ទាប់មក ពួកអ្នកបែរជាបានប្រឆាំងនឹងវា និងបដិសេធមិនជឿលើវាទេនោះ តើស្ថានភាពរបស់ពួកអ្នកនឹងទៅជាយ៉ាងណាទៅវិញ? តើអ្នកណាដែលវង្វេងជាងអ្នកដែលរឹងរូសមិនទទួលយកការពិត ទោះបីមានភស្តុតាងជាច្រើនយ៉ាងច្បាស់លាស់ និងរឹងមាំយ៉ាងណាក៏ដោយទៅទៀតនោះ? info
التفاسير:

external-link copy
53 : 41

سَنُرِيهِمۡ ءَايَٰتِنَا فِي ٱلۡأٓفَاقِ وَفِيٓ أَنفُسِهِمۡ حَتَّىٰ يَتَبَيَّنَ لَهُمۡ أَنَّهُ ٱلۡحَقُّۗ أَوَلَمۡ يَكۡفِ بِرَبِّكَ أَنَّهُۥ عَلَىٰ كُلِّ شَيۡءٖ شَهِيدٌ

យើងនឹងឲ្យពួកគូរ៉័ស្ហដែលប្រឆាំងនោះបានឃើញនូវសញ្ញាភស្តុតាងទាំងឡាយរបស់យើងនៅលើផែនដីនេះ តាមរយៈការដែលទ្រង់ឲ្យបណ្តាអ្នកមានជំនឿទទួលបានជ័យជម្នះគ្រប់ទីកន្លែង ហើយយើងក៏នឹងឲ្យពួកគេបានឃើញសញ្ញាភស្តុតាងរបស់យើងនៅក្នុងខ្លួនរបស់ពួកគេផងដែរ គឺតាមរយៈការរំដោះក្រុងម៉ាក្កះ រហូតទាល់តែវាជាក់ច្បាស់សម្រាប់ពួកគេដោយគ្មានការសង្ស័យទៀតថាៈ ជាការពិតណាស់ គម្ពីរគួរអាននេះ គឺជាការពិតដែលគ្មានការមន្ទិលសង្ស័យឡើយនៅក្នុងវា។ តើមិនទាន់គ្រប់គ្រាន់សម្រាប់ពួកមុស្ហរីគីនទាំងនោះទៀតឬដែលថា គម្ពីរគួរអានគឺជាការពិតដោយមានអល់ឡោះជាម្ចាស់ផ្ទាល់ជាអ្នកធ្វើសាក្សីថា វាពិតជាមកពីទ្រង់ពិតមែននោះ? តើមានសាក្សីណាដែលធំធេងជាងអល់ឡោះជាម្ចាស់ទៀតនោះ? ហើយប្រសិនបើពួកគេចង់ទទួលបានសេចក្តីពិតនោះ គឺគ្រប់គ្រាន់សម្រាប់ពួកគេចំពោះការធ្វើសាក្សីពីម្ចាស់របស់ពួកគេនោះ។ info
التفاسير:

external-link copy
54 : 41

أَلَآ إِنَّهُمۡ فِي مِرۡيَةٖ مِّن لِّقَآءِ رَبِّهِمۡۗ أَلَآ إِنَّهُۥ بِكُلِّ شَيۡءٖ مُّحِيطُۢ

ពិតប្រាកដណាស់ ពួកមុស្ហរីគីនស្ថិតនៅក្នុងភាពមន្ទិលសង្ស័យអំពីការជួបនឹងម្ចាស់របស់ពួកគេនៅថ្ងៃបរលោក ពីព្រោះពួកគេបដិសេធមិនជឿចំពោះការពង្រស់ឡើងវិញឡើយ ហើយពួកគេក៏មិនមានជំនឿនឹងថ្ងៃបរលោកនោះដែរ។ ហេតុនេះហើយទើបពួកគេមិនបានត្រៀមនូវទង្វើកុសលសម្រាប់ថ្ងៃនោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាជ្រួតជ្រាបចំពោះអ្វីៗទាំងអស់ ទាំងការដឹង និងសមត្ថភាពរបស់ទ្រង់។ info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• علم الساعة عند الله وحده.
• ចំណេះដឹងអំពីថ្ងៃបរលោក គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់ដែលដឹង។ info

• تعامل الكافر مع نعم الله ونقمه فيه تخبط واضطراب.
• ឥរិយាបថរបស់ពួកប្រឆាំងជាមួយនឹងឧបការគុណរបស់អល់ឡោះ និងជាមួយទណ្ឌកម្មរបស់ទ្រង់ គឺមានភាពច្របូកច្របល់ មិនច្បាស់លាស់។ info

• إحاطة الله بكل شيء علمًا وقدرة.
• អល់ឡោះជាម្ចាស់ទ្រង់មហាជ្រួតជ្រាបចំពោះអ្វីៗទាំងអស់ ទាំងការដឹង និងសមត្ថភាពរបស់ទ្រង់។ info