ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

external-link copy
44 : 40

فَسَتَذۡكُرُونَ مَآ أَقُولُ لَكُمۡۚ وَأُفَوِّضُ أَمۡرِيٓ إِلَى ٱللَّهِۚ إِنَّ ٱللَّهَ بَصِيرُۢ بِٱلۡعِبَادِ

ក៏ប៉ុន្តែ ពួកគេបានបដិសេធចំពោះការដាស់តឿនរបស់គេ(បុរសមានជំនឿម្នាក់នោះ)។ ពេលនោះ គេក៏បានពោលថាៈ ពួកអ្នកនឹងនឹកឃើញនូវអ្វីដែលខ្ញុំបានដាស់តឿនចំពោះពួកអ្នក ហើយពួកអ្នកនឹងមានការសោកស្តាយជាមិនខានដែលមិនទទួលយកការដាស់តឿននេះ។ ហើយខ្ញុំប្រគល់រាល់កិច្ចការរបស់ខ្ញុំទាំងអស់ទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាឃើញបំផុតដែលគ្មានទង្វើណាមួយនៃខ្ញុំបម្រើរបស់ទ្រង់អាចលាក់បាំងពីទ្រង់បានឡើយ។ info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• أهمية التوكل على الله.
• សារៈសំខាន់នៃប្រគល់ខ្លួនចំពោះអល់ឡោះជាម្ចាស់។ info

• نجاة الداعي إلى الحق من مكر أعدائه.
• ភាពជោគជ័យរបស់អ្នកដែលអំពាវនាវទៅកាន់ការពិតពីឧបាយកលរបស់សត្រូវ។ info

• ثبوت عذاب البرزخ.
• ទទួលស្គាល់ថាមានទណ្ឌកម្មនៅក្នុងផ្នូរ។ info

• تعلّق الكافرين بأي سبب يريحهم من النار ولو لمدة محدودة، وهذا لن يحصل أبدًا.
• ពួកប្រឆាំងរិះរកគ្រប់មធ្យោបាយដែលអាចឲ្យពួកគេធូរស្រាលអំពីទណ្ឌកម្មឋាននរក ទោះបីក្នុងរយៈពេលដ៏ខ្លីមួយក៏ដោយ។ ក៏ប៉ុន្តែ គេមិនអនុគ្រោះឲ្យពួកគេជាដាច់ខាត។ info