ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

external-link copy
18 : 31

وَلَا تُصَعِّرۡ خَدَّكَ لِلنَّاسِ وَلَا تَمۡشِ فِي ٱلۡأَرۡضِ مَرَحًاۖ إِنَّ ٱللَّهَ لَا يُحِبُّ كُلَّ مُخۡتَالٖ فَخُورٖ

ហើយចូរកូនកុំងាកមុខរបស់កូនចេញពីមនុស្សលោកដោយភាពក្អេងក្អាង ហើយសូមកុំដើរនៅលើផែនដីដោយមោទភាពចំពោះខ្លួនឯងឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់ជនណាដែលដើរដោយភាពក្រអឺតក្រទម និងមានមោទនភាពជាមួយនឹងឧបការគុណដែលអល់ឡោះបានប្រទានឲ្យ ហើយក្រអឺតក្រទមទៅលើអ្នកដទៃដោយសារតែគេទទួលបានឧបការគុណទាំងនោះ និងមិនចេះដឹងគុណអល់ឡោះទៅលើឧបការគុណទាំងនោះនោះទេ។ info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• لما فصَّل سبحانه ما يصيب الأم من جهد الحمل والوضع دلّ على مزيد برّها.
• នៅពេលដែលអល់ឡោះបានបញ្ជាក់ប្រាប់ពីការលំបាករបស់ម្តាយក្នុងពេលពពោះ និងពេលសម្រាលហើយនោះ ទ្រង់បានទូន្មានឲ្យបន្ថែមការធ្វើល្អទៅចំពោះម្តាយ។ info

• نفع الطاعة وضرر المعصية عائد على العبد.
• ផលប្រយោជន៍នៃការគោរពប្រតិបត្តិ និងគ្រោះថ្នាក់នៃការប្រព្រឹត្តល្មើស គឺត្រឡប់ទៅរកអ្នកដែលប្រព្រឹត្តនោះ។ info

• وجوب تعاهد الأبناء بالتربية والتعليم.
• ចាំបាច់ត្រូវចិញ្ចឹមបីបាច់ថែរក្សាកូនដោយផ្តល់ការអប់រំ និងការបង្ហាត់បង្រៀន។ info

• شمول الآداب في الإسلام للسلوك الفردي والجماعي.
• ភាពទូលំទូលាយនៃសុជីវធម៌ឥស្លាម ដែលគ្របដណ្តប់លើបុគ្គល និងសង្គមទាំងមូល។ info