ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

external-link copy
35 : 30

أَمۡ أَنزَلۡنَا عَلَيۡهِمۡ سُلۡطَٰنٗا فَهُوَ يَتَكَلَّمُ بِمَا كَانُواْ بِهِۦ يُشۡرِكُونَ

តើមានអ្វីដែលអំពាវនាវពួកគេទៅកាន់ការធ្វើស្ហ៊ីរិកនឹងអល់ឡោះ ខណៈដែលគ្មានភស្តុតាងអ្វីសម្រាប់ពួកគេសោះនោះ? ពិតប្រាកដណាស់ យើងមិនបានបញ្ចុះនូវភស្តុតាងណាមួយឲ្យពួកគេដែលពួកគេយកធ្វើជាសំអាងទៅលើការប្រព្រឹត្តស្ហ៊ីរិករបស់ពួកគេជាមួយអល់ឡោះនោះឡើយ ហើយពួកគេក៏គ្មានគម្ពីរណាមួយនៅក្នុងដៃពួកគេដែលនិយាយពីការធ្វើស្ហ៊ីរិករបស់ពួកគេដែលទទួលស្គាល់ពីភាពត្រឹមត្រូវនៃការប្រឆាំងរបស់ពួកគេដែលពួកគេស្ថិតនៅនោះដែរ។ info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• فرح البطر عند النعمة، والقنوط من الرحمة عند النقمة؛ صفتان من صفات الكفار.
• ការសប្បាយរីករាយប្រកបដោយភាពក្រអឺតក្រទមនៅពេលទទួលបាននូវឧបការគុណរបស់អល់ឡោះ ហើយអស់សង្ឃឹមពីក្តីមេត្តាករុណារបស់ទ្រង់នៅពេលទទួលនូវទុក្ខលំបាកនោះ គឺជាលក្ខណៈសម្បត្តិពីរក្នុងចំណោមលក្ខណៈសម្បត្តិរបស់ពួកប្រឆាំង។ info

• إعطاء الحقوق لأهلها سبب للفلاح.
• ការប្រគល់សិទ្ធិទៅអ្នកដែលមានសិទ្ធិទទួល គឺជាមូលហេតុដែលនាំឲ្យទទួលបានជោគជ័យ។ info

• مَحْقُ الربا، ومضاعفة أجر الإنفاق في سبيل الله.
• ការហិនហោចនៃការប្រាក់ និងការទទួលបាននូវផលបុណ្យទ្វេដងចំពោះការបរិច្ចាគទ្រព្យសម្បត្តិក្នុងមាគ៌ារបស់អល់ឡោះ។ info

• أثر الذنوب في انتشار الأوبئة وخراب البيئة مشاهد.
• ឥទ្ធិពលនៃអំពើបាបដែលធ្វើឲ្យកើតមានការរាលដាលនៃជំងឺរាតត្បាត និងបង្កឲ្យមានការខូចខាតដល់បរិស្ថាននោះ គឺត្រូវបានមើលឃើញច្បាស់ក្រឡែត។ info