ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

external-link copy
18 : 3

شَهِدَ ٱللَّهُ أَنَّهُۥ لَآ إِلَٰهَ إِلَّا هُوَ وَٱلۡمَلَٰٓئِكَةُ وَأُوْلُواْ ٱلۡعِلۡمِ قَآئِمَۢا بِٱلۡقِسۡطِۚ لَآ إِلَٰهَ إِلَّا هُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ

អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ថាៈ ពិតប្រាកដណាស់ ទ្រង់គឺជាម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ដោយគ្មានព្រះផ្សេងក្រៅពីទ្រង់ឡើយ។ ការអះអាងដូច្នោះ គឺដោយយោងតាមលើបណ្តាភស្តុតាងនៃច្បាប់បញ្ញត្តិ និងភស្តុតាងនៃចក្រវាឡដែលចង្អុលបង្ហាញទៅលើភាពជាម្ចាស់តែមួយគត់របស់ទ្រង់(ឯកទេពិយម)។ ហើយបណ្ដាម៉ាឡាអ៊ីកាត់ និងបណ្ដាអ្នកមានចំណេះដឹង ក៏បានបញ្ជាក់យ៉ាងដូច្នោះដែរ តាមរយៈការបកស្រាយរបស់ពួកគេចំពោះជំនឿចំពោះអល់ឡោះតែមួយគត់ និងការអំពាវនាវរបស់ពួកគេទៅរកវា។ ដូចនេះ ពួកគេបានបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយរបស់អល់ឡោះ(ឯកទេពនិយម) ហើយនិងការគ្រប់គ្រងរបស់ទ្រង់ប្រកបទៅដោយភាពយុត្តិធម៌ក្នុងការបង្កើតរបស់ទ្រង់ និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមហាខ្លាំងពូកែដែលគ្មានអ្វីមួយអាចយកឈ្នះទ្រង់បានឡើយ ទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត ការចាត់ចែង និងការដាក់បទបញ្ញត្តិរបស់ទ្រង់។ info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• من أعظم ما يُكفِّر الذنوب ويقي عذاب النار الإيمان بالله تعالى واتباع ما جاء به الرسول صلى الله عليه وسلم.
• ក្នុងចំណោមប្រការដែលនាំឲ្យអល់ឡោះជម្រុះចោលនូវបាបកម្មនិងការពារពីទណ្ឌកម្មភ្លើងនរកនោះ គឺការមានជំនឿចំពោះអល់ឡោះនិងដើរតាមនូវអ្វីដែលអ្នកនាំសារមូហាំម៉ាត់បាននាំមក។ info

• أعظم شهادة وحقيقة هي ألوهية الله تعالى ولهذا شهد الله بها لنفسه، وشهد بها ملائكته، وشهد بها أولو العلم ممن خلق.
• ការធ្វើសាក្សីដ៏ធំធេងនិងដ៏ពិតប្រាកដនោះ គឺការធ្វើសាក្សីលើភាពជាម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតរបស់អល់ឡោះ(ឯកទេពនិយមចំពោះអល់ឡោះលើការគោរពសក្ការៈ)។ ដូច្នេះហើយទ្រង់បានធ្វើសាក្សីអះអាងបែបនេះដោយខ្លួនទ្រង់ផ្ទាល់ ហើយបណ្តាម៉ាឡាអ៊ីកាត់(ទេវតា) និងបណ្តាអ្នកដែលមានចំណេះដឹងក៏បានធ្វើសាក្សីអះអាងក៏ដូច្នោះដែរ។ info

• البغي والحسد من أعظم أسباب النزاع والصرف عن الحق.
• ការបំពាននិងការច្រណែនឈ្នានីស ជាមូលហេតុដ៏ចម្បងមួយដែលនាំឲ្យមានការបែកបាក់គ្នា និងងាកចេញពីសេចក្តីពិត។ info