ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

external-link copy
155 : 3

إِنَّ ٱلَّذِينَ تَوَلَّوۡاْ مِنكُمۡ يَوۡمَ ٱلۡتَقَى ٱلۡجَمۡعَانِ إِنَّمَا ٱسۡتَزَلَّهُمُ ٱلشَّيۡطَٰنُ بِبَعۡضِ مَا كَسَبُواْۖ وَلَقَدۡ عَفَا ٱللَّهُ عَنۡهُمۡۗ إِنَّ ٱللَّهَ غَفُورٌ حَلِيمٞ

ពិតប្រាកដណាស់ ពួកអ្នកដែលបានរត់គេចក្នុងចំណោមពួកអ្នក(ឱបណ្តាមិត្តរបស់ព្យាការីមូហាំម៉ាត់)នៅថ្ងៃដែលបានជួបគ្នារវាងពួកមុស្ហរីគីននិងអ្នកឥស្លាមនៅក្នុងសង្រ្គាមអ៊ូហ៊ុទនោះ ការពិតគឺស្ហៃតន(បិសាចសាតាំង)បានអូសទាញពួកគេឲ្យធ្វើខុសដោយសារតែទង្វើល្មើសមួយចំនួនដែលពួកគេបានប្រព្រឹត្ដ។ ហើយពិតប្រាកដណាស់ អល់ឡោះបានអភ័យទោសឲ្យពួកគេរួចហើយ ដោយទ្រង់មិនយកទោសពៃរ៍អ្វីពីពួកគេក្នុងរឿងនេះនោះទេ ជាក្តីសណ្តោសប្រណីនិងក្តីមេត្តាករុណារបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោសចំពោះជនណាដែលបានសារភាពកំហុស ហើយទ្រង់មហាអត់ធ្មត់ដោយទ្រង់មិនប្រញាប់ដាក់ទណ្ឌកម្ម(ពួកគេភ្លាមៗ)ឡើយ។ info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• الجهل بالله تعالى وصفاته يُورث سوء الاعتقاد وفساد الأعمال.
• ភាពល្ងង់អវិជ្ជាមិនស្គាល់អល់ឡោះ និងមិនស្គាល់អំពីលក្ខណៈសម្បត្តិរបស់ទ្រង់ វានឹងបន្សល់ទុកនូវគោលជំនឿដ៏អាក្រក់ និងធ្វើឲ្យខូចខាតទង្វើកុសលទាំងឡាយដែលគេបានសាង។ info

• آجال العباد مضروبة محدودة، لا يُعجلها الإقدام والشجاعة، ولايؤخرها الجبن والحرص.
• អាយុកាលរបស់ម៉ាខ្លូកត្រូវបានកំណត់រួចជាស្រេច។ សេចក្តីក្លាហាននិងការឈានមុខគេក្នុងការប្រយុទ្ធមិនអាចធ្វើឲ្យការកំណត់នៃសេចក្តីស្លាប់នោះឆាប់មកដល់ឡើយ ហើយភាពកំសាក និងយកចិត្តទុកដាក់ចំពោះជីវិតនោះ ក៏មិនអាចឲ្យពេលកំណត់នៃការស្លាប់នោះត្រូវបានពន្យាដែរ។ info

• من سُنَّة الله تعالى الجارية ابتلاء عباده؛ ليميز الخبيث من الطيب.
• ក្នុងចំណោមមាគ៌ារបស់អល់ឡោះនោះ គឺទ្រង់ធ្វើការសាកល្បងទៅចំពោះខ្ញុំបម្រើរបស់ទ្រង់ ដើម្បីវែកញែកមនុស្សអាក្រក់ចេញពីមនុស្សល្អ។ info

• من أعظم المنازل وأكرمها عند الله تعالى منازل الشهداء في سبيله.
• ក្នុងចំណោមឋានៈដ៏ធំធេងនិងខ្ពង់ខ្ពស់បំផុតនៅឯអល់ឡោះជាម្ចាស់នោះ គឺឋានៈរបស់បណ្តាអ្នកដែលបានពលីជីវិតក្នុងមាគ៌ារបស់ទ្រង់(ស្លាប់ស្ហាហ៊ីទ)។ info