ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

external-link copy
108 : 3

تِلۡكَ ءَايَٰتُ ٱللَّهِ نَتۡلُوهَا عَلَيۡكَ بِٱلۡحَقِّۗ وَمَا ٱللَّهُ يُرِيدُ ظُلۡمٗا لِّلۡعَٰلَمِينَ

បណ្តាវាក្យខណ្ឌដែលមានផ្ទុក(នៅក្នុងវា)ទាំងការសន្យា(ប្រទានផលបុណ្យ) និងការព្រមាន(ដាក់ទណ្ឌកម្ម)របស់អល់ឡោះទាំងនោះហើយដែលយើងបានសូត្រវាទៅលើអ្នក(ឱព្យាការីមូហាំម៉ាត់) ដោយវាគឺជាដំណឹងដ៏ពិតប្រាកដនិងប្រកបដោយភាពយុត្តិធម៌ក្នុងការវិនិច្ឆ័យ។ ហើយអល់ឡោះជាម្ចាស់គ្មានបំណងបំពានទៅលើជនណាម្នាក់នៃពិភពទាំងអស់នោះឡើយ។ ផ្ទុយទៅវិញ ទ្រង់មិនដាក់ទណ្ឌកម្មចំពោះបុគ្គលណាម្នាក់ក្រៅតែពីអ្វីដែលបុគ្គលនោះបានប្រព្រឹត្តនោះឡើយ។ info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• متابعة أهل الكتاب في أهوائهم تقود إلى الضلال والبعد عن دين الله تعالى.
• ពួកអះលីគីតាបបានដើរតាមតាមចំណង់តណ្ហារបស់ ជាហេតុដែលនាំឲ្យពួកគេឆ្ពោះកាន់ភាពវង្វេង និងចាកឆ្ងាយពីសាសនារបស់អល់ឡោះជាម្ចាស់។ info

• الاعتصام بالكتاب والسُّنَّة والاستمساك بهديهما أعظم وسيلة للثبات على الحق، والعصمة من الضلال والافتراق.
• ការប្រកាន់ខ្ជាប់នឹងគម្ពីរគួរអាននិងមាគ៌ារបស់អ្នកនាំសារ ហើយនិងការប្រកាន់ខ្ជាប់ជាមួយនឹងការចង្អុលបង្ហាញដែលមាននៅក្នុងវាទាំងពីរនេះ គឺជាមធ្យោបាយដ៏ចម្បងដើម្បីទទួលបាននូវស្ថេរភាពនៅលើសេចក្តីពិត និងការពារពីភាពវង្វេងនិងការបែកបាក់។ info

• الافتراق والاختلاف الواقع في هذه الأمة في قضايا الاعتقاد فيه مشابهة لمن سبق من أهل الكتاب.
• ការបែកបាក់និងការខ្វែងគំនិតគ្នាដែលកើតឡើងចំពោះប្រជាជាតិនេះដែលពាក់ព័ន្ធនឹងបញ្ហាគោលជំនឿនោះ គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងពួកអះលីគីតាបពីមុនដែរ។ info

• وجوب الأمر بالمعروف والنهي عن المنكر؛ لأن به فلاح الأمة وسبب تميزها.
• ចាំបាច់ត្រូវប្រើគ្នាឲ្យធ្វើអំពើល្អនិងហាមឃាត់គ្នាពីអំពើអាក្រក់ ពីព្រោះការធ្វើដូចនេះ ធ្វើឲ្យប្រជាជាតិទទួលបានជោគជ័យ និងជាហេតុធ្វើឲ្យពួកគេមានភាពលេចធ្លោឡើង។ info