ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

external-link copy
64 : 29

وَمَا هَٰذِهِ ٱلۡحَيَوٰةُ ٱلدُّنۡيَآ إِلَّا لَهۡوٞ وَلَعِبٞۚ وَإِنَّ ٱلدَّارَ ٱلۡأٓخِرَةَ لَهِيَ ٱلۡحَيَوَانُۚ لَوۡ كَانُواْ يَعۡلَمُونَ

ហើយឆាកជីវិតរស់នៅក្នុងលោកិយនេះ(នូវអ្វីដែលមាននៅក្នុងវានៃការត្រេកត្រអាល និងការសប្បាយរីករាយ) គឺគ្មានអ្វីក្រៅពីការលេងសើចឥតប្រយោជន៍នោះឡើយសម្រាប់ដួងចិត្តអ្នកដែលផ្តោតទៅលើវានោះ ដែលមិនយូរប៉ុន្មាន វានឹងត្រូវបញ្ចប់យ៉ាងឆាប់រហ័ស។ ប៉ុន្តែថ្ងៃបរលោកទៅវិញទេ ទើបជាជីវិតរស់នៅដ៏ពិតប្រាកដ ព្រោះវាជាការរស់នៅដែលអមតៈ។ ប្រសិនបើពួកគេដឹងដូចនេះ ប្រាកដជាពួកគេមិនឲ្យតម្លៃដល់អ្វីដែលនឹងបាត់បង់(លោកិយ) ជាងអ្វីដែលនៅគង់វង្សជាអមតៈ(បរលោក)នោះឡើយ។ info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• لجوء المشركين إلى الله في الشدة ونسيانهم لأصنامهم، وإشراكهم به في الرخاء؛ دليل على تخبطهم.
• ការដែលពួកមុស្ហរីគីនសុំការជ្រកកោនពីអល់ឡោះនៅពេលជួបគ្រោះអាសន្ន ហើយភ្លេចអស់រូបបដិមារបស់ពួកគេដែលពួកគេធ្លាប់តែគោរពសក្ការៈ ហើយពួកគេបែរជាធ្វើស្ហ៊ីរិកនឹងអល់ឡោះវិញនៅពេលដែលពួកគេសុខសប្បាយ គឺភស្តុតាងបញ្ជាក់ទៅលើភាពល្ងង់ខ្លៅរបស់ពួកគេ។ info

• الجهاد في سبيل الله سبب للتوفيق إلى الحق.
• ការតស៊ូក្នុងមាគ៌ាអល់ឡោះ គឺជាមូលហេតុមួយដែលនាំឲ្យទទួលបានការចង្អុលបង្ហាញទៅកាន់ការពិត។ info

• إخبار القرآن بالغيبيات دليل على أنه من عند الله.
• គម្ពីរគួរអានបានប្រាប់អំពីហេតុការណ៍អាថ៍កំបាំងជាច្រើន គឺជាភស្តុតាងបញ្ជាក់ថា គម្ពីរនេះ ពិតជាមកពីអល់ឡោះយ៉ាងពិតប្រាកដ។ info