ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

ߞߐߜߍ ߝߙߍߕߍ:close

external-link copy
46 : 29

۞ وَلَا تُجَٰدِلُوٓاْ أَهۡلَ ٱلۡكِتَٰبِ إِلَّا بِٱلَّتِي هِيَ أَحۡسَنُ إِلَّا ٱلَّذِينَ ظَلَمُواْ مِنۡهُمۡۖ وَقُولُوٓاْ ءَامَنَّا بِٱلَّذِيٓ أُنزِلَ إِلَيۡنَا وَأُنزِلَ إِلَيۡكُمۡ وَإِلَٰهُنَا وَإِلَٰهُكُمۡ وَٰحِدٞ وَنَحۡنُ لَهُۥ مُسۡلِمُونَ

ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)កុំជជែកដេញដោល(រកខុសត្រូវ) និងកុំឈ្លោះប្រកែកគ្នាជាមួយពួកយូដា និងពួកណាសរ៉នីឲ្យសោះ លើកលែងតែ(ជជែកដេញដោល)ទៅតាមវិធីសាស្ត្រដ៏ល្អប្រសើរ និងជាគំរូ នោះគឺអំពាវនាវ(ពួកគេ)ដោយការទូន្មាន និង(ភ្ជាប់ជាមួយនឹង)ភស្តុតាងដ៏ជាក់លាក់ លើកលែងតែពួកដែលបំពានក្នុងចំណោមពួកគេ(ដែលបំពាន)ដោយភាពរឹងរូស និងក្រអឺតក្រទម ហើយនិងបានប្រកាសសង្គ្រាមជាមួយពួកអ្នកប៉ុណ្ណោះ។ ដូចនេះ ចូរពួកអ្នកប្រយុទ្ធជាមួយពួកគេចុះ រហូតដល់ពួកគេព្រមទទួលយកសាសនាឥស្លាម ឬពួកគេយល់ព្រមបង់ពន្ធដោយផ្ទាល់ដៃ ហើយពួកគេព្រមទទួលចុះចាញ់។ ហើយចូរពួកអ្នកពោលទៅកាន់ពួកយូដា និងពួកណាសរ៉នីទាំងនោះថាៈ ពួកយើងមានជំនឿហើយចំពោះគម្ពីរគួរអានដែលអល់ឡោះបានបញ្ចុះមកឲ្យពួកយើង ហើយពួកយើងក៏មានជំនឿដែរនឹងគម្ពីររតាវរ៉ត និងគម្ពីរអ៊ិញជីលដែលអល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះមកកាន់ពួកអ្នក ហើយម្ចាស់របស់ពួកយើង និងម្ចាស់របស់អ្នក គឺជាម្ចាស់តែមួយអង្គគត់។ គ្មានការរួមចំណែកជាមួយទ្រង់ចំពោះភាពជាម្ចាស់ដែលត្រូវគោរពសក្ការៈ និងចំពោះភាពជាម្ចាស់នៅក្នុងការបង្កើត និងភាពពេញលេញរបស់ទ្រង់ឡើយ ហើយពួកយើងជាអ្នក(មូស្លីម)ដែលប្រគល់ខ្លួន ឱនលំទោនទៅចំពោះទ្រង់តែមួយគត់។ info
التفاسير:

external-link copy
47 : 29

وَكَذَٰلِكَ أَنزَلۡنَآ إِلَيۡكَ ٱلۡكِتَٰبَۚ فَٱلَّذِينَ ءَاتَيۡنَٰهُمُ ٱلۡكِتَٰبَ يُؤۡمِنُونَ بِهِۦۖ وَمِنۡ هَٰٓؤُلَآءِ مَن يُؤۡمِنُ بِهِۦۚ وَمَا يَجۡحَدُ بِـَٔايَٰتِنَآ إِلَّا ٱلۡكَٰفِرُونَ

ហើយដូចដែលយើងបានបញ្ចុះគម្ពីរទាំងឡាយទៅកាន់អ្នកជំនាន់មុនអ្នកនោះដែរ យើងបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរគួរអាន។ ហើយមួយចំនួននៃអ្នកដែលបានសូត្រគម្ពីររតាវរ៉តទាំងនោះ (ដូចជា អាប់ទុលឡោះ កូន សាឡាម ជាដើម) គឺពួកគេមានជំនឿចំពោះវា(គម្ពីរគួរអាន) ពីព្រោះពួកគេបានប្រទះឃើញមានការរៀបរាប់ពីលក្ខណៈនៃគម្ពីរគួរអាននេះនៅក្នុងគម្ពីរទាំងឡាយរបស់ពួកគេ។ ហើយក្នុងចំណោមពួកមុស្ហរីគីន(ម៉ាក្ក)ទាំងនោះ ក៏មានអ្នកដែលមានជំនឿចំពោះវាដែរ។ ហើយគ្មានអ្នកដែលប្រឆាំងនឹងវាក្យខណ្ឌទាំងឡាយរបស់យើងនោះទេ លើកលែងតែពួកគ្មានជំនឿប៉ុណ្ណោះ ដែលទម្លាប់របស់ពួកគេ គឺប្រឆាំង និងបដិសេធចំពោះការពិត ទោះបីជាការពិតនោះច្បាស់ក្រឡែតយ៉ាងណាក៏ដោយ។ info
التفاسير:

external-link copy
48 : 29

وَمَا كُنتَ تَتۡلُواْ مِن قَبۡلِهِۦ مِن كِتَٰبٖ وَلَا تَخُطُّهُۥ بِيَمِينِكَۖ إِذٗا لَّٱرۡتَابَ ٱلۡمُبۡطِلُونَ

ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនធ្លាប់បានអាននូវគម្ពីរណាមួយមុននឹងគម្ពីរគួរអាននោះឡើយ ហើយអ្នកក៏មិនធ្លាប់បានសរសេរអ្វីមួយនឹងដៃស្តាំរបស់អ្នកនោះដែរ ពីព្រោះអ្នកគឺជាអនក្ខរជន ដែលមិនចេះអាន និងមិនចេះសរសេរនោះឡើយ។ ហើយប្រសិនបើអ្នកចេះអាន និងចេះសរសេរវិញនោះ ប្រាកដជាពួកដែលល្ងង់ខ្លៅក្នុងចំណោមមនុស្សលោក ច្បាស់ជានឹងមានការមន្ទិលសង្ស័យចំពោះភាពជាព្យាការីរបស់អ្នក ហើយពួកគេនឹងប្រើលេសថា ពិតណាស់ អ្នកបានសរសេរចម្លងវា(គម្ពីរគួរអាន)ពីគម្ពីរជំនាន់មុនទាំងឡាយជាមិនខាន។ info
التفاسير:

external-link copy
49 : 29

بَلۡ هُوَ ءَايَٰتُۢ بَيِّنَٰتٞ فِي صُدُورِ ٱلَّذِينَ أُوتُواْ ٱلۡعِلۡمَۚ وَمَا يَجۡحَدُ بِـَٔايَٰتِنَآ إِلَّا ٱلظَّٰلِمُونَ

ផ្ទុយទៅវិញ គម្ពីរគួរអានដែលត្រូវបានគេបញ្ចុះមកកាន់អ្នកនោះ គឺជាភស្តុតាងដ៏ច្បាស់លាស់ស្ថិតនៅក្នុងទ្រូងរបស់បណ្តាអ្នកមានជំនឿដែលត្រូវបានប្រទានឲ្យនូវចំណេះដឹង។ ហើយគ្មានអ្នកដែលប្រឆាំងនឹងវាក្យខណ្ឌទាំងឡាយរបស់យើងនោះទេ លើកលែងតែពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំងនឹងអល់ឡោះ និងការធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះទ្រង់ប៉ុណ្ណោះ។ info
التفاسير:

external-link copy
50 : 29

وَقَالُواْ لَوۡلَآ أُنزِلَ عَلَيۡهِ ءَايَٰتٞ مِّن رَّبِّهِۦۚ قُلۡ إِنَّمَا ٱلۡأٓيَٰتُ عِندَ ٱللَّهِ وَإِنَّمَآ أَنَا۠ نَذِيرٞ مُّبِينٌ

ហើយពួកមុស្ហរីគីនបាននិយាយថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះមកឲ្យមូហាំម៉ាត់នូវសញ្ញាភស្តុតាងទាំងឡាយពីម្ចាស់របស់គេ ដូចដែលគេ(អល់ឡោះ)បានបញ្ចុះទៅលើបណ្តាអ្នកនាំសារជំនាន់មុននោះទៅ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលស្នើសុំទាំងនោះថាៈ ជាការពិតណាស់ សញ្ញាភស្តុតាងទាំងឡាយ គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់អល់ឡោះជាម្ចាស់។ ទ្រង់បញ្ចុះវានៅពេលណាដែលទ្រង់មានចេតនា ហើយខ្ញុំគ្មានសិទ្ធិអ្វីក្នុងការបញ្ចុះវានោះទេ។ តាមពិត ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះ ដោយការដាស់តឿនយ៉ាងច្បាស់លាស់មួយប៉ុណ្ណោះ។ info
التفاسير:

external-link copy
51 : 29

أَوَلَمۡ يَكۡفِهِمۡ أَنَّآ أَنزَلۡنَا عَلَيۡكَ ٱلۡكِتَٰبَ يُتۡلَىٰ عَلَيۡهِمۡۚ إِنَّ فِي ذَٰلِكَ لَرَحۡمَةٗ وَذِكۡرَىٰ لِقَوۡمٖ يُؤۡمِنُونَ

តើគម្ពីរគួរអានដែលយើងបានបញ្ចុះទៅឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែលគេបានសូត្រឲ្យពួកគេស្តាប់នោះ វាមិនទាន់គ្រប់គ្រាន់សម្រាប់ពួកដែលស្នើសុំចង់បានសញ្ញាភស្តុតាងទាំងនោះទៀតឬ? ពិតប្រាកដណាស់ នៅក្នុងគម្ពីរគួរអានដែលគេបានបញ្ចុះទៅឲ្យពួកគេនោះ គឺជាក្តីមេត្តាករុណា និងជាដំបូន្មានសម្រាប់ក្រុមដែលមានជំនឿ ពីព្រោះពួកគេ គឺជាអ្នកដែលទទួលបានផលប្រយោជន៍ពីអ្វីដែលមាននៅក្នុងវា។ ជាការពិតណាស់ អ្វីដែលយើងបានបញ្ចុះទៅឲ្យពួកគេនោះ គឺល្អជាងអ្វីដែលពួកគេស្នើសុំទៅទៀត បើប្រៀបធៀបជាមួយនឹងអ្វីដែលគេបានបញ្ចុះទៅលើបណ្តាអ្នកនាំសារជំនាន់មុនៗនោះ។ info
التفاسير:

external-link copy
52 : 29

قُلۡ كَفَىٰ بِٱللَّهِ بَيۡنِي وَبَيۡنَكُمۡ شَهِيدٗاۖ يَعۡلَمُ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۗ وَٱلَّذِينَ ءَامَنُواْ بِٱلۡبَٰطِلِ وَكَفَرُواْ بِٱللَّهِ أُوْلَٰٓئِكَ هُمُ ٱلۡخَٰسِرُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាម្ចាស់ជាសាក្សីទៅលើសច្ចភាពរបស់ខ្ញុំចំពោះអ្វីដែលខ្ញុំបាននាំមក និងទៅលើការបដិសេធរបស់ពួកអ្នកចំពោះវានោះ។ ទ្រង់ដឹងបំផុតនូវអ្វីដែលនៅលើមេឃជាច្រើនជាន់ និងអ្វីដែលនៅលើផែនដី។ គ្មានអ្វីមួយដែលនៅលើមេឃ និងនៅលើផែនដីអាចលាក់បាំងពីទ្រង់បានឡើយ។ រីឯពួកដែលមានជំនឿលើប្រការមិនត្រឹមត្រូវនៃរាល់អ្វីដែលគេគោរពសក្ការៈក្រៅពីអល់ឡោះ ហើយបានប្រឆាំងនឹងអល់ឡោះជាម្ចាស់ដែលសក្តិសមត្រូវគោរពសក្ការៈចំពោះទ្រង់តែមួយគត់នោះ ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់ ដោយសារតែពួកគេបានប្តូរយកភាពគ្មានជំនឿនឹងការមានជំនឿ។ info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• مجادلة أهل الكتاب تكون بالتي هي أحسن.
• ការជជែកដេញដោលជាមួយពួកយូដា និងពួកណាសរ៉នី គឺត្រូវធ្វើឡើងតាមវិធីសាស្ត្រដែលល្អប្រសើរបំផុត។ info

• الإيمان بجميع الرسل والكتب دون تفريق شرط لصحة الإيمان.
• ការមានជំនឿចំពោះបណ្តាអ្នកនាំសារ និងបណ្តាគម្ពីរទាំងអស់ដោយគ្មានការបែងចែក គឺជាលក្ខខណ្ឌមួយដើម្បីឲ្យជំនឿមានភាពត្រឹមត្រូវ។ info

• القرآن الكريم الآية الخالدة والحجة الدائمة على صدق النبي صلى الله عليه وسلم.
• គម្ពីរគួរអាន គឺជាសញ្ញាភស្តុតាងដ៏អមតៈ និងជាទីសំអាងដែលមិនសាបសូន្យដែលបញ្ជាក់ទៅលើសច្ចភាពរបស់ព្យាការីមូហាំម៉ាត់។ info