ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

external-link copy
49 : 26

قَالَ ءَامَنتُمۡ لَهُۥ قَبۡلَ أَنۡ ءَاذَنَ لَكُمۡۖ إِنَّهُۥ لَكَبِيرُكُمُ ٱلَّذِي عَلَّمَكُمُ ٱلسِّحۡرَ فَلَسَوۡفَ تَعۡلَمُونَۚ لَأُقَطِّعَنَّ أَيۡدِيَكُمۡ وَأَرۡجُلَكُم مِّنۡ خِلَٰفٖ وَلَأُصَلِّبَنَّكُمۡ أَجۡمَعِينَ

ហ្វៀរអោនក៏បាននិយាយបដិសេធចំពោះការមានជំនឿរបស់គ្រូមន្តអាគមទាំងនោះថាៈ តើពួកអ្នកមានជំនឿចំពោះមូសាមុននឹងយើងអនុញ្ញាតឲ្យពួកអ្នកមានជំនឿឬ? ជាការពិតណាស់ មូសា គឺជាគ្រូរបស់ពួកអ្នកដែលបានបង្រៀនមន្តអាគមដល់ពួកអ្នក ហើយពិតណាស់ ពួកអ្នកទាំងអស់គ្នាបានសហការគ្នាក្នុងការបណ្តេញប្រជាជនអេហ្ស៊ីបទាំងអស់ចេញពីទឹកដីរបស់ពួកគេ។ ដូច្នេះ ពួកអ្នកគង់តែនឹងដឹងពីទារុណកម្មដែលនឹងកើតឡើងចំពោះពួកអ្នកជាមិនខាន។ យើងពិតជានឹងកាត់ជើងម្ខាង ហើយនិងដៃម្ខាងឆ្លាស់គ្នារវាងវាទាំងពីរ ដោយកាត់ជើងស្តាំនឹងដៃឆ្វេង ហើយនិងផ្ទុយមកវិញ(កាត់ជើងឆ្វេងនឹងដៃស្តាំ)។ ក្រោយមក យើងពិតជានឹងចងឆ្កាងពួកអ្នកទាំងអស់គ្នាទៅនឹងគល់ល្មើដោយមិនលើកលែងនរណាម្នាក់ក្នុងចំណោមពួកអ្នកឡើយ។ info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• العلاقة بين أهل الباطل هي المصالح المادية.
• ទំនាក់ទំនងរវាងពួកដែលស្ថិតនៅភាពមិនត្រឹមត្រូវ គឺជាទំនាក់ទំនងដើម្បីតែផលប្រយោជន៍ប៉ុណ្ណោះ។ info

• ثقة موسى بالنصر على السحرة تصديقًا لوعد ربه.
• ការជឿជាក់របស់ព្យាការីមូសាក្នុងការទទួលបាននូវជ័យជម្នះលើពួកគ្រូមន្តអាគម គឺជាការជឿជាក់ចំពោះការសន្យានៃម្ចាស់របស់គេ។ info

• إيمان السحرة برهان على أن الله هو مُصَرِّف القلوب يصرفها كيف يشاء.
• ការមានជំនឿរបស់ពួកគ្រូមន្តអាគមទាំងនោះគឺជាភស្តុតាងបង្ហាញថា អល់ឡោះជាម្ចាស់ គឺជាអ្នកដែលអាចបង្វែរដួងចិត្ត(របស់មនុស្ស) ដោយទ្រង់អាចបង្វែរដួងចិត្ត(នរណាម្នាក់)តាមដែលទ្រង់មានចេតនា។ info

• الطغيان والظلم من أسباب زوال الملك.
• ការប្រព្រឹត្តល្មើស និងការបំពាន គឺស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យបាត់បង់អំណាច។ info