ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

external-link copy
24 : 23

فَقَالَ ٱلۡمَلَؤُاْ ٱلَّذِينَ كَفَرُواْ مِن قَوۡمِهِۦ مَا هَٰذَآ إِلَّا بَشَرٞ مِّثۡلُكُمۡ يُرِيدُ أَن يَتَفَضَّلَ عَلَيۡكُمۡ وَلَوۡ شَآءَ ٱللَّهُ لَأَنزَلَ مَلَٰٓئِكَةٗ مَّا سَمِعۡنَا بِهَٰذَا فِيٓ ءَابَآئِنَا ٱلۡأَوَّلِينَ

ពួកមេដឹកនាំ និងពួកដែលមានឋានៈសក្តិដែលជាពួកដែលបានប្រឆាំងនឹងអល់ឡោះក្នុងចំណោមក្រុមរបស់គាត់បាននិយាយទៅកាន់អ្នកដែលតាមពួកគេ និងមនុស្សទូទៅថាៈ អ្នកដែលអះអាងថាខ្លួនគេ គឺជាអ្នកនាំសារនោះ គឺគ្មានអ្វីក្រៅតែពីជាមនុស្សលោកធម្មតាដូចពួកអ្នកដែលគេចង់ធ្វើជាមេដឹកនាំ និងធ្វើជាចៅហ្វាយនាយ(គ្រប់គ្រង)ទៅលើពួកអ្នកប៉ុណ្ណោះ។ ពិតប្រាកដណាស់ ប្រសិនបើអល់ឡោះទ្រង់ចង់បញ្ជូនអ្នកនាំសារណាម្នាក់មកកាន់ពួកយើងមែននោះ ទ្រង់នឹងបញ្ជូនម៉ាឡាអ៊ីកាត់មកជាមិនខាន ហើយទ្រង់មិនបញ្ជូនមនុស្សលោកមកនោះទេ។ ពួកយើងមិនដែលបានឮរឿងដូចដែលគេបានអះអាងនេះពីបុព្វបុរសរបស់ពួកយើងដែលជាអ្នកជំនាន់មុនពួកយើងឡើយ។ info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• لطف الله بعباده ظاهر بإنزال المطر وتيسير الانتفاع به.
• ភាពទន់ភ្លន់របស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់ស្ដែងចេញតាមរយៈការបញ្ចុះទឹកភ្លៀង និងជួយសម្រួលដល់ពួកគេក្នុងការទាញកផលប្រយោជន៍ពីវា។ info

• التنويه بمنزلة شجرة الزيتون.
• អត្ថប្រយោជន៍នៃដើមហ្សៃទូន។ info

• اعتقاد المشركين ألوهية الحجر، وتكذيبهم بنبوة البشر، دليل على سخف عقولهم.
• គោលជំនឿរបស់ពួកមុស្ហរីគីនដែលទទួលស្គាល់ចំពោះភាពជាព្រះជាម្ចាស់របស់ដុំថ្ម តែពួកគេបែរជាបដិសេធចំពោះភាពជាព្យាការីរបស់មនុស្សលោក ជាភស្តុតាងបង្ហាញថា ពួកគេ គឺជាមនុស្សដែលខ្សោយបញ្ញា។ info

• نصر الله لرسله ثابت عندما تكذبهم أممهم.
• ការជួយរបស់អល់ឡោះចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់ គឺកើតឡើងយ៉ាងពិតប្រាកដនៅពេលដែលប្រជាជាតិរបស់ពួកគាត់បដិសេធចំពោះពួកគាត់។ info