ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

external-link copy
52 : 22

وَمَآ أَرۡسَلۡنَا مِن قَبۡلِكَ مِن رَّسُولٖ وَلَا نَبِيٍّ إِلَّآ إِذَا تَمَنَّىٰٓ أَلۡقَى ٱلشَّيۡطَٰنُ فِيٓ أُمۡنِيَّتِهِۦ فَيَنسَخُ ٱللَّهُ مَا يُلۡقِي ٱلشَّيۡطَٰنُ ثُمَّ يُحۡكِمُ ٱللَّهُ ءَايَٰتِهِۦۗ وَٱللَّهُ عَلِيمٌ حَكِيمٞ

ហើយគ្រប់អ្នកនាំសារ និងព្យាការីទាំងឡាយមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែលយើងបានតែងតាំងគេនោះ នៅពេលណាដែលគេសូត្រគម្ពីររបស់អល់ឡោះនោះ គឺសុទ្ធតែមានស្ហៃតនមកឆាឆៅបន្លំនៅក្នុងការសូត្ររបស់គេទៅលើមនុស្សលោក ដោយថាវា(អ្វីដែលស្ហៃតនបន្លំនោះ) គឺមកពីអល់ឡោះជាម្ចាស់។ ពេលនោះ អល់ឡោះជាម្ចាស់បានធ្វើឲ្យអ្វីដែលស្ហៃតនបានបន្លំនោះក្លាយជាអសារបង់ ហើយទ្រង់បានពង្រឹងនូវវាក្យខណ្ឌរបស់ទ្រង់។ ហើយអល់ឡោះមហាដឹងរាល់អ្វីៗទាំងអស់ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតនៅក្នុងការបង្កើត ការកំណត់ និងការចាត់ចែងរបស់ទ្រង់។ info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• استدراج الظالم حتى يتمادى في ظلمه سُنَّة إلهية.
• ការល្បួងដល់ពួកបំពាន ដើម្បីឲ្យពួកគេនៅតែស្ថិតនៅក្នុងការបំពាន គឺជាមាគ៌ារបស់ព្រះជាម្ចាស់។ info

• حفظ الله لكتابه من التبديل والتحريف وصرف مكايد أعوان الشيطان عنه.
• ការការពាររបស់អល់ឡោះចំពោះគម្ពីររបស់ទ្រង់(គម្ពីរគួរអាន)ពីការកែប្រែ និងការផ្លាស់ប្តូរ ព្រមទាំងបង្វែរនូវកលល្បិចទាំងឡាយរបស់បក្សពួកស្ហៃតនចេញអំពីវា(គម្ពីររបស់ទ្រង់)។ info

• النفاق وقسوة القلوب مرضان قاتلان.
• ភាពពុតត្បុត និងចិត្តរឹងរូស គឺជាជំងឺពីរដ៏គ្រោះថ្នាក់បំផុត។ info

• الإيمان ثمرة للعلم، والخشوع والخضوع لأوامر الله ثمرة للإيمان.
• ការមានជំនឿ គឺជាផ្លែផ្កានៃចំណេះវិជ្ជា ហើយការមានភាពនឹងនរ និងឱនលំទោនចំពោះបទបញ្ជាទាំងឡាយរបស់អល់ឡោះនោះ គឺជាផ្លែផ្កានៃជំនឿ។ info