ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

external-link copy
25 : 22

إِنَّ ٱلَّذِينَ كَفَرُواْ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِ وَٱلۡمَسۡجِدِ ٱلۡحَرَامِ ٱلَّذِي جَعَلۡنَٰهُ لِلنَّاسِ سَوَآءً ٱلۡعَٰكِفُ فِيهِ وَٱلۡبَادِۚ وَمَن يُرِدۡ فِيهِ بِإِلۡحَادِۭ بِظُلۡمٖ نُّذِقۡهُ مِنۡ عَذَابٍ أَلِيمٖ

ជាការពិតណាស់ ពួកដែលបានប្រឆាំងនឹងអល់ឡោះ ហើយបានបង្វែរអ្នកដទៃពីការចូលសាសនាឥស្លាម ព្រមទាំងបានរារាំងមនុស្សពីម៉ាស្ជិតអាល់ហារ៉ម ដូចដែលពួកមុស្ហរីគីនបានធ្វើនៅក្នុងឆ្នាំ”ហ៊ូទៃពីយ៉ះ”នោះ យើងនឹងឲ្យពួកគេភ្លក្សនូវទណ្ឌកម្មដ៏សែនខ្លោចផ្សាបំផុត។ ម៉ាស្ជិត(អាល់ហារ៉ម)ដែលយើងបានបង្កើតវាជាគិបឡាត់សម្រាប់មនុស្សលោកនៅក្នុងការសឡាតរបស់ពួកគេ និងជាកន្លែងសក្ការៈមួយក្នុងចំណោមកន្លែងសក្ការៈក្នុងពេលធ្វើធម្មយាត្រាហាជ្ជីនិងអុំរ៉ោះនោះ គឺមានភាពស្មើគ្នាចំពោះវា មិនថាអ្នកដែលស្ថិតនៅក្នុងក្រុងម៉ាក្កះ និងអ្នកមកពីខាងក្រៅដែលមិនមែនជាអ្នកស្រុកម៉ាក្កះនោះទេ។ ហើយជនណាហើយដែលមានបំណងងាករេចេញពីសេចក្តីពិតនៅក្នុងវា(ទឹកដីម៉ាក្កះ)តាមរយៈការប្រព្រឹត្តទង្វើបាបកម្មណាមួយដោយចេតនានោះ យើងនឹងឲ្យគេភ្លក្សនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។ info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• حرمة البيت الحرام تقتضي الاحتياط من المعاصي فيه أكثر من غيره.
• ភាពថ្កុំថ្កើងនៃពៃតុលឡោះអាល់ហារ៉មដែលទាមទារឲ្យមានការចៀសវាងពីការប្រព្រឹត្តទង្វើបាបកម្មនៅទីនោះជាងកន្លែងផ្សេងទៀត។ info

• بيت الله الحرام مهوى أفئدة المؤمنين في كل زمان ومكان.
• ពៃតុលឡោះអាល់ហារ៉ម គឺជាកន្លែងជ្រកកោន(ទាក់ទាញ)នៃដួងចិត្តរបស់អ្នកមានជំនឿនៅគ្រប់សម័យកាល និងគ្រប់ទីកន្លែង។ info

• منافع الحج عائدة إلى الناس سواء الدنيوية أو الأخروية.
• ផលប្រយោជន៍នៃហាជ្ជី គឺត្រឡប់ទៅកាន់មនុស្សលោកវិញ មិនថាផលប្រយោជន៍ក្នុងលោកិយ ឬផលប្រយោជន៍សម្រាប់ថ្ងៃបរលោកនោះទេ។ info

• شكر النعم يقتضي العطف على الضعفاء.
• ការដឹងគុណចំពោះឧបការគុណទាំងឡាយ គឺទាមទារឲ្យគេមានចិត្តអាណិតអាសូរ សណ្តោសប្រណី(ចេះចែករំលែក)ចំពោះអ្នកទន់ខ្សោយ។ info