ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

ߞߐߜߍ ߝߙߍߕߍ:close

external-link copy
13 : 20

وَأَنَا ٱخۡتَرۡتُكَ فَٱسۡتَمِعۡ لِمَا يُوحَىٰٓ

ហើយយើងបានជ្រើសរើសអ្នក(ឱព្យាការីមូសា)ដើម្បីឲ្យផ្សព្វផ្សាយសាររបស់យើង។ ដូច្នេះ ចូរអ្នកស្ដាប់នូវអ្វីដែលគេនឹងផ្ដល់វ៉ាហ៊ីឲ្យអ្នកចុះ។ info
التفاسير:

external-link copy
14 : 20

إِنَّنِيٓ أَنَا ٱللَّهُ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱعۡبُدۡنِي وَأَقِمِ ٱلصَّلَوٰةَ لِذِكۡرِيٓ

ពិតប្រាកដណាស់ យើងគឺជាអល់ឡោះជាម្ចាស់ ដែលគ្មានម្ចាស់ណាផ្សេងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ដូច្នេះ ចូរអ្នកគោរពសក្ការៈមកចំពោះតែមួយគត់ ហើយចូរអ្នកប្រតិបត្តិសឡាតឲ្យបានពេញលេញ ដើម្បីជាការរំលឹកដល់យើងនៅក្នុងវា(ក្នុងពេលសឡាតនោះ)។ info
التفاسير:

external-link copy
15 : 20

إِنَّ ٱلسَّاعَةَ ءَاتِيَةٌ أَكَادُ أُخۡفِيهَا لِتُجۡزَىٰ كُلُّ نَفۡسِۭ بِمَا تَسۡعَىٰ

ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងមកដល់ដោយចៀសមិនផុតឡើយ។ យើងស្ទើរតែនឹងលាក់បាំងវា(ថ្ងៃបរលោក) ដោយម៉ាខ្លូកទាំងអស់មិនអាចដឹងពីពេលវេលារបស់វានោះឡើយ ក៏ប៉ុន្តែ ពួកគេអាចដឹងពីបណ្តាសញ្ញាទាំងឡាយរបស់វាតាមរយៈការរ៉ាយរ៉ាប់ប្រាប់របស់ព្យាការីដល់ពួកគេ ដើម្បីគេ(អល់ឡោះ)នឹងតបស្នងឲ្យរាល់បុគ្គលគ្រប់រូបនូវអ្វីដែលគេបានខិតខំប្រឹងប្រែងធ្វើវា ទាំងអំពើល្អ និងអំពើអាក្រក់។ info
التفاسير:

external-link copy
16 : 20

فَلَا يَصُدَّنَّكَ عَنۡهَا مَن لَّا يُؤۡمِنُ بِهَا وَٱتَّبَعَ هَوَىٰهُ فَتَرۡدَىٰ

ដូច្នេះ ចូរអ្នក(ឱព្យាការីមូសា)កុំបណ្ដោយឲ្យពួកដែលគ្មានជំនឿនឹងវា(ថ្ងៃបរលោក)ក្នុងចំណោមពួកប្រឆាំង និងពួកដែលធ្វើនូវប្រការដែលគេហាមឃាត់តាមទំនើងចិត្តខ្លួនឯងនោះមករារាំងអ្នកអំពីការជឿជាក់នឹងវា(ថ្ងៃបរលោក) និងការត្រៀមខ្លួនចំពោះវា(ថ្ងៃបរលោក)ដោយការសាងនូវអំពើល្អ ដែលជាហេតុធ្វើឲ្យអ្នកវិនាសអន្តរាយឲ្យសោះ។ info
التفاسير:

external-link copy
17 : 20

وَمَا تِلۡكَ بِيَمِينِكَ يَٰمُوسَىٰ

ហើយតើអ្វីទៅដែលនៅក្នុងដៃស្ដាំរបស់អ្នកនោះ ឱមូសា? info
التفاسير:

external-link copy
18 : 20

قَالَ هِيَ عَصَايَ أَتَوَكَّؤُاْ عَلَيۡهَا وَأَهُشُّ بِهَا عَلَىٰ غَنَمِي وَلِيَ فِيهَا مَـَٔارِبُ أُخۡرَىٰ

ព្យាការីមូសាបានតបថាៈ វាគឺជាដំបង(ឈើច្រត់)របស់ខ្ញុំ ដែលខ្ញុំប្រើវាសម្រាប់ទប់ជំហរក្នុងពេលដើរ និងសម្រាប់អន្រួនដើមឈើដើម្បីឲ្យស្លឹករបស់វាជ្រុះដើម្បីឲ្យពពែរបស់ខ្ញុំ(ស៊ី) ហើយនិងសម្រាប់ប្រើជាផលប្រយោជន៍ផ្សេងៗទៀតក្រៅពីអ្វីដែលខ្ញុំបានលើកឡើងប្រាប់ទ្រង់(អល់ឡោះ)។ info
التفاسير:

external-link copy
19 : 20

قَالَ أَلۡقِهَا يَٰمُوسَىٰ

អល់ឡោះទ្រង់បានមានបន្ទូលថាៈ ចូរអ្នកបោះវាចុះ ឱមូសា! info
التفاسير:

external-link copy
20 : 20

فَأَلۡقَىٰهَا فَإِذَا هِيَ حَيَّةٞ تَسۡعَىٰ

ពេលនោះ ព្យាការីមូសាក៏បានបោះវា(ដំបងរបស់គាត់)។ រំពេចនោះ វា(ដំបង)ក៏បានក្លាយទៅជាសត្វពស់មួយដែលវារយ៉ាងរហ័ស និងគួរឲ្យខ្លាច។ info
التفاسير:

external-link copy
21 : 20

قَالَ خُذۡهَا وَلَا تَخَفۡۖ سَنُعِيدُهَا سِيرَتَهَا ٱلۡأُولَىٰ

អល់ឡោះទ្រង់បានមានបន្ទូលទៅកាន់ព្យាការីមូសាថាៈ ចូរអ្នកចាប់ដំបងនោះមកវិញ ហើយសូមអ្នកកុំខ្លាចចំពោះការដែលវា(ដំបង)ប្រែក្លាយទៅជាសត្វពស់នោះឲ្យសោះ។ យើងនឹងត្រឡប់វាឲ្យទៅជាសភាពដូចដើម(ក្លាយជាដំបង)វិញ នៅពេលដែលអ្នកចាប់វាមកវិញនោះ។ info
التفاسير:

external-link copy
22 : 20

وَٱضۡمُمۡ يَدَكَ إِلَىٰ جَنَاحِكَ تَخۡرُجۡ بَيۡضَآءَ مِنۡ غَيۡرِ سُوٓءٍ ءَايَةً أُخۡرَىٰ

ហើយចូរអ្នកយកដៃ(ស្ដាំ)របស់អ្នកដាក់ចូលទៅក្នុងចំហៀងខ្លួនរបស់អ្នក នោះវានឹងចេញពន្លឺសចែងចាំងដោយមិនមែនដោយសារជំងឺភឿកនោះទេ តែវាគឺជាអច្ឆរិយភាពទីពីររបស់អ្នក។ info
التفاسير:

external-link copy
23 : 20

لِنُرِيَكَ مِنۡ ءَايَٰتِنَا ٱلۡكُبۡرَى

យើងបានបង្ហាញដល់អ្នកនូវអច្ឆរិយភាពទាំងពីរនេះ គឺដើម្បីយើងនឹងបង្ហាញឲ្យអ្នក(ឱព្យាការីមូសា)បានឃើញនូវសញ្ញាភស្តុតាងដ៏ធំធេងរបស់យើងដែលបញ្ជាក់ពីអានុភាពរបស់យើង និងបញ្ជាក់ថា ពិតប្រាកដណាស់ អ្នក(ឱព្យាការីមូសា) គឺជាអ្នកនាំសារមកពីអល់ឡោះ។ info
التفاسير:

external-link copy
24 : 20

ٱذۡهَبۡ إِلَىٰ فِرۡعَوۡنَ إِنَّهُۥ طَغَىٰ

ចូរអ្នក(ឱព្យាការីមូសា)ធ្វើដំណើរទៅកាន់ហ្វៀរអោនចុះ។ ជាការពិតណាស់ គេគឺជាអ្នកដែលបំពានហួសព្រំដែនដែលគេបានកំណត់ចំពោះភាពគ្មានជំនឿ ផ្ដាច់ការ និងប្រឆាំងនឹងអល់ឡោះ។ info
التفاسير:

external-link copy
25 : 20

قَالَ رَبِّ ٱشۡرَحۡ لِي صَدۡرِي

ព្យាការីមូសាបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាបើកទូលាយនូវចិត្តរបស់ខ្ញុំ(ឲ្យមានទំនុកចិត្តខ្លួនឯង និងមានភាពក្លាហាន)ផង ដើម្បីឲ្យខ្ញុំអាចអត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញ(ពីសំណាក់ហ្វៀរអោននិងបក្សពួករបស់គេ)ផងចុះ។ info
التفاسير:

external-link copy
26 : 20

وَيَسِّرۡ لِيٓ أَمۡرِي

ហើយសូមទ្រង់មេត្តាសម្រួលកិច្ចការរបស់យើងខ្ញុំឲ្យមានភាពងាយស្រួលដល់ខ្ញុំផង។ info
التفاسير:

external-link copy
27 : 20

وَٱحۡلُلۡ عُقۡدَةٗ مِّن لِّسَانِي

ហើយសូមទ្រង់មេត្តាផ្ដល់សមត្ថភាពក្នុងការនិយាយដល់ខ្ញុំ ដោយឲ្យខ្ញុំនិយាយច្បាស់ និងប៉ិនប្រសព្វផង។ info
التفاسير:

external-link copy
28 : 20

يَفۡقَهُواْ قَوۡلِي

ដើម្បីឲ្យពួកគេងាយយល់ពាក្យសម្ដីរបស់ខ្ញុំនៅពេលដែលខ្ញុំផ្សព្វផ្សាយនូវសាររបស់ទ្រង់ទៅកាន់ពួកគេនោះផង។ info
التفاسير:

external-link copy
29 : 20

وَٱجۡعَل لِّي وَزِيرٗا مِّنۡ أَهۡلِي

ហើយសូមទ្រង់មេត្តាតែងតាំងជំនួយការម្នាក់អំពីក្រុមគ្រួសាររបស់ខ្ញុំឲ្យគេជួយនៅក្នុងកិច្ចការរបស់ខ្ញុំផង។ info
التفاسير:

external-link copy
30 : 20

هَٰرُونَ أَخِي

គឺហារូន កូនប្រុសរបស់ អ៊ីមរ៉ម ដែលជាបងប្រុសរបស់ខ្ញុំ។ info
التفاسير:

external-link copy
31 : 20

ٱشۡدُدۡ بِهِۦٓ أَزۡرِي

សូមទ្រង់មេត្តាពង្រឹងកម្លាំងខ្ញុំនឹងគាត់ផង។ info
التفاسير:

external-link copy
32 : 20

وَأَشۡرِكۡهُ فِيٓ أَمۡرِي

ហើយសូមទ្រង់មេត្តាធ្វើឲ្យគាត់ក្លាយជាដៃគូរួមសហការរបស់ខ្ញុំនៅក្នុងការផ្សព្វផ្សាយសារ(របស់ទ្រង់)ផងចុះ info
التفاسير:

external-link copy
33 : 20

كَيۡ نُسَبِّحَكَ كَثِيرٗا

ដើម្បីឲ្យពួកយើងលើកតម្កើងទ្រង់បានកាន់តែច្រើន info
التفاسير:

external-link copy
34 : 20

وَنَذۡكُرَكَ كَثِيرًا

ហើយនិងរំលឹកដល់ទ្រង់បានកាន់តែច្រើនផង។ info
التفاسير:

external-link copy
35 : 20

إِنَّكَ كُنتَ بِنَا بَصِيرٗا

ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលឃើញបំផុតចំពោះពួកយើង ដោយគ្មានអ្វីមួយក្នុងចំណោមកិច្ចការរបស់ពួកយើងអាចលាក់បាំងពីទ្រង់បានឡើយ។ info
التفاسير:

external-link copy
36 : 20

قَالَ قَدۡ أُوتِيتَ سُؤۡلَكَ يَٰمُوسَىٰ

អល់ឡោះជាម្ចាស់បានមានបន្ទូល(តបទៅកាន់ព្យាការីមូសាវិញ)ថាៈ ជាការពិតណាស់ យើងបានប្រទានឲ្យអ្នកតាមសំណើរដែលអ្នកបានស្នើសុំហើយ ឱមូសា! info
التفاسير:

external-link copy
37 : 20

وَلَقَدۡ مَنَنَّا عَلَيۡكَ مَرَّةً أُخۡرَىٰٓ

ហើយជាការពិតណាស់ យើងបានប្រទានឧបការគុណឲ្យអ្នកម្ដងទៀត។ info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• وجوب حسن الاستماع في الأمور المهمة، وأهمها الوحي المنزل من عند الله.
• ចំបាច់ត្រូវយកចិត្តទុកដាក់ស្ដាប់ចំពោះកិច្ចការទាំងឡាយណាដែលសំខាន់ ហើយអ្វីដែលសំខាន់ជាងគេបំផុតនោះ គឺវ៉ាហ៊ីដែលត្រូវបានបញ្ចុះមកពីអល់ឡោះ។ info

• اشتمل أول الوحي إلى موسى على أصلين في العقيدة وهما: الإقرار بتوحيد الله، والإيمان بالساعة (القيامة)، وعلى أهم فريضة بعد الإيمان وهي الصلاة.
• វ៉ាហ៊ីដំបូងបង្អស់ទៅកាន់ព្យាការីមូសា គឺផ្ទុកទៅដោយមូលដ្ឋានគ្រឺះពីរនៅក្នុងគោលជំនឿ នោះគឺៈ ការទទួលស្គាល់នូវភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ និងការមានជំនឿនឹងថ្ងៃបរលោក។ ហើយចំពោះកាតព្វកិច្ចដែលសំខាន់ជាងគេបំផុតបន្ទាប់ពីការមានជំនឿនោះគឺ ការប្រតិបត្តិសឡាត។ info

• التعاون بين الدعاة ضروري لإنجاح المقصود؛ فقد جعل الله لموسى أخاه هارون نبيَّا ليعاونه في أداء الرسالة.
• ការសហការគ្នារវាងអ្នកដែលធ្វើការអំពាវនាវ(ទៅកាន់អល់ឡោះ) គឺជាភាពចាំបាច់ដើម្បីឲ្យគោលបំណងនោះទទួលបានជោគជ័យ។ ជាការពិតណាស់ អល់ឡោះបានតែងតាំងសម្រាប់ព្យាការីមូសានូវបងប្រុសរបស់គាត់ធ្វើជាព្យាការីម្នាក់ ដើម្បីឲ្យព្យាការីហារូនជួយគាត់នៅក្នុងការផ្សព្វផ្សាយសារ(របស់អល់ឡោះ)។ info

• أهمية امتلاك الداعية لمهارة الإفهام للمدعوِّين.
• សារសំខាន់នៃការមានវោហារសព្ទចំពោះអ្នកអំពាវនាវ ដែលជាជំនាញធ្វើឲ្យអ្នកដែលគេអំពាវនាវនោះ ឆាប់យល់។ info