ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

external-link copy
38 : 19

أَسۡمِعۡ بِهِمۡ وَأَبۡصِرۡ يَوۡمَ يَأۡتُونَنَا لَٰكِنِ ٱلظَّٰلِمُونَ ٱلۡيَوۡمَ فِي ضَلَٰلٖ مُّبِينٖ

នៅថ្ងៃដែលពួកគេមកជួបនឹងយើង(អល់ឡោះ)នោះ ពួកគេស្តាប់លឺនិងមើលឃើញបំផុត ខណៈដែលការស្តាប់ឮ និងការមើលឃើញរបស់ពួកគេ(ក្នុងថ្ងៃនោះ)មិនបានផ្ដល់ផលប្រយោជន៍អ្វីដល់ពួកគេឡើយ។ ក៏ប៉ុន្តែពួកដែលបំពាននៅក្នុងជីវិតលោកិយ គឺស្ថិតនៅក្នុងភាពវង្វេងយ៉ាងច្បាស់លាស់អំពីមាគ៌ាដ៏ត្រឹមត្រូវ ដោយពួកគេមិនបានត្រៀមខ្លួនសម្រាប់ថ្ងៃបរលោកនោះទេ រហូតដល់វា(ថ្ងៃបរលោក)បានមកដល់ពួកគេភ្លាមៗ ខណៈដែលពួកគេស្ថិតនៅលើការបំពានរបស់ពួកគេនោះ។ info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• في أمر مريم بالسكوت عن الكلام دليل على فضيلة الصمت في بعض المواطن .
• នៅក្នុងរឿងដែលម៉ារយ៉ាំនៅស្ងៀមមិននិយាយស្ដីអ្វី គឺជាភស្តុតាងបញ្ជាក់ទៅលើឧត្តមភាពនៃភាពស្ងៀមស្ងាត់(មិននិយាយស្តី)នៅស្ថានភាពមួយចំនួន។ info

• نذر الصمت كان جائزًا في شرع من قبلنا، أما في شرعنا فقد دلت السنة على منعه.
ការសច្ចាថា នឹងមិននិយាយស្ដី គឺត្រូវបានអនុញ្ញាតនៅក្នុងច្បាប់បញ្ញត្តិឥស្លាមជំនាន់មុន។ រីឯនៅក្នុងនៅច្បាប់បញ្ញត្តិឥស្លាមរបស់យើងវិញ គឺមានភស្តុតាងបញ្ជាក់ពីស៊ុណ្ណះ(លំអានរបស់ព្យាការី)ដែលបានហាមឃាត់ពីការធ្វើដូចនេះ។ info

• أن ما أخبر به القرآن عن كيفية خلق عيسى هو الحق القاطع الذي لا شك فيه، وكل ما عداه من تقولات باطل لا يليق بالرسل.
• ជាការពិតណាស់ អ្វីដែលគម្ពីរគួរអានបានបញ្ជាក់ប្រាប់អំពីរបៀបនៃការបង្កើតព្យាការីអ៊ីសានោះ វាគឺជាការពិតដែលគ្មានការមន្ទិលសង្ស័យឡើយ ហើយពាក្យសម្តី ឬទស្សនៈនានាក្រៅពីនោះ គឺជាសម្ដីដែលមិនពិត ដែលមិនសក្តិសមចំពោះអ្នកនាំសារឡើយ។ info

• في الدنيا يكون الكافر أصم وأعمى عن الحق، ولكنه سيبصر ويسمع في الآخرة إذا رأى العذاب، ولن ينفعه ذلك.
• នៅក្នុងលោកិយនេះ អ្នកដែលគ្មានជំនឿគឺជាមនុស្សថ្លង់ និងជាមនុស្សខ្វាក់មើលមិនឃើញការពិត ក៏ប៉ុន្តែ គេនឹងមើលឃើញនិងស្ដាប់ឮនៅថ្ងៃបរលោក នៅពេលដែលគេបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែក តែវាមិនមានប្រយោជន៍អ្វីដល់គេឡើយនៅថ្ងៃនោះ។ info